ខេត្តព្រះសីហនុ៖លោក ស្រី ហៀក ហ៊ីមុល្លី ប្រធានក្រុមព្រឹក្សាស្រុកព្រែនប់ត្រូវបានប្រកាសឡើង កាន់ដំណែងថ្មីជាអភិបាលរងខេត្តព្រះសីហនុចំនូសកន្លែងលោក ស្រី ប្រាក់ចន្ទ័ សុខា អអភិបាលរង ខេត្តចូលនិវត្តន៍។ហើយក្នុងពេលវេលាថ្ងៃតែមួយនេះដែរ លោក អ៊ី សុខឡេង អតីតអភិបាលខណ្ឌ ឬស្សីកែវនិងខណ្ឌប្រាំពីមករារាជធានីភ្នំពេញ ក៍ត្រូវបានប្រកាស់ឡើងកាន់ដំណែងជាអភិបាលនែគណៈអភិបាលក្រុងព្រះសីហនុ ជំនូសលោក ជិន សារិន ដែលបានផ្លាស់ប្តូរពីរអភិបាលក្រុងព្រះ សីហនុទៅបំពេញភារកិច្ចថ្មីនៅទីស្តីកាគណៈរដ្ឋមន្ត្រីក្រសូងមហាផ្ទៃ។
.ពីធីនេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី០៧ខែសីហាឆ្នាំ២០១៥ក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោយអធិបតីភាព ឯកឧត្តម អ៊ុង សាមី អនុរដ្ឋលេខាធិកាក្រសូងមហាផ្ទៃ ជាតំណែង ដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសូងមហាផ្ទៃ។
.ឯកឧត្តម អ៊ុង សាមី អនុរដ្ឋលេខាធិការក្រសូងមហាផ្ទៃនាឧកាសនោះ ក្រៅពីមានប្រសាសន៍ សំណេះសំណាលនិងផ្តាំផ្ញើរទៅទៅ ដល់ លោក ស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ទើបប្រកាសតែងតាំងឡើងកាន់ដំណែង និងលោក អ៊ី សុខ ឡេង អភិបាលក្រុងព្រះសីហនុថ្មី ឯកឧត្តមក៍បានបញ្ជាក់ផងដែរថានេះជានយោបាយយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលដែលបានអភិវឌ្ឍន៍ខេត្តក្រុងឲ្យមានភាពរីកចំរើនលើគ្រប់វិស័យជាពិសេសមូលដ្ឋាន ។ ជាមួយគ្នានេះឯកឧត្តម ក៍បានធ្វើកោសសើរផងដែរចំពោះ សមិ្ធផលនិងស្នាដៃនានាដែលរដ្ឋាល ខេត្តព្រះ សីហនុសម្រេចបានកន្លងមកមានការរីក ចំរើនគ្រប់វិស័យ និងថែរក្សាសន្តិសុខសណ្តាប់ ធ្នាប់ជូន ប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរណ៍ អ្នកវិយោគបានល្អប្រសើរ ទាំងនេះគឺជាការរូម ចំណែក ដ៍សំខាន់ ក្នុងការ ពង្រឹងសន្តិសុខស្ថេភាពនយោបាយសង្គមជាតិទាំងមូល។
.គូរបញ្ជាក់ឲ្យដឹងផងដែរថា លោក យន្ត មីន អតីតមរបញ្ជាការប្រត្តិបត្តិការសិករងខេត្ត កោះកុង និងមកទទូលតំណែងជាអភិបាលនែគណៈខេត្តព្រះសីហនុតាមព្រះរាជក្រឹត្យ លេខ៨០៧ចុះ ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៥ជំនូសលោក ឈិត សុខុន អភិបាលនែកណៈអភិបាលខេត្តព្រះ សីហនុ ដែលត្រូវចូលនិវត្តន៍។ហើយការប្រកាស់ចូលកាន់តំណែងជាផ្លូវរបស់លោក យន្ត មីន ឡើងជា អភិ បាលនែគណៈអភិបាលខេត្តព្រះសីហនុនិងអាចធ្វើឡើងក្នុងអំឡុងខែសីហាឬដើមខែកញ្ញាឆ្នាំ២០១៥ខាងមុខ នេះបើតាមការប្រាប់ឲ្យដឹងពីរមន្ត្រីក្រុមព្រឹក្សាខេត្ត៕