ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យម្ចាស់គម្រោងកសាងផ្លូវជាតិលេខ៥ បានស្នើរសុំឲ្យអាជ្ញាធរខេត្តជម្រុញឲ្យម្ចាស់និងក្រុមហ៊ុនបណ្តាញខ្សែរភ្លើងអ៊ុបទិចត្រូវរុះរើចេញមុនឆ្នាំ២០១៥នេះឲ្យអស់ដើម្បីចាប់ផ្តើមកសាងផ្លូវជាតិលេខ៥ ។មន្ត្រីសិក្សាគម្រោងមានប្រសាសន៍ថា ផ្លូវជាតិលេខ៥ពីខេត្តបាត់ដំបងដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវបានកសាងឡើងវិញដោយផ្លូវបួនគន្លូងគឺប្រភេទផ្លូវពីរទៅពីរមកដែលមានប្រវែង៧៩គីឡូម៉ែត្រដែលត្រូវកសាងឡើងវិញ ។ទាក់ទងការស្ថាបនានេះម្ចាស់គម្រោងបានស្នើសុំឲ្យអាជ្ញាធរខេត្តត្រូវជម្រុញឲ្យក្រុមហ៊ុននិងម្ចាស់បង្គោលភ្លើងនិងខ្សែរកាបអ៊ុបទិចទឹកស្អាតក្រោមដីត្រូវរុះរើយ៉ាងណាឲ្យបានមុនឆ្នាំ២០១៥ ។លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានលើកថាគម្រោងកសាងផ្លូវជាតិលេខ៥ដែលត្រូវកសាងផ្លូវបួនកន្លូងនោះគឺការសិក្សាផលប៉ះពាល់មានស្រុកមង្គលបូរីដែលប៉ះពាល់ដូចជាឃុំភ្នំតូច អូរប្រាសាទ ឫស្សីក្រោក បត់ត្រង់ដែលប្រជាពលរដ្ឋខ្លះកសាងសំណង់រឹងមាំ ។លោកសំណូមពរសុំឲ្យម្ចាស់គម្រោងត្រូវចុះសិក្សារួមគ្នានៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ខាងមុខនេះលើផលប៉ះពាល់ការកសាងផ្លូវជាតិលេខ៥ពីខេត្តបាត់ដំបងដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ៕