ក្រុងប៉ោយប៉ែត ៖ ពលករចំណាកស្រុកប្រុសស្រីក្មេងចាស់រាប់រយនាក់បាន កកស្ទះនៅតាមដងផ្លូវចំណុចវាលស្មៅ ប្លុកដើមស្រល់កាស៊ីណូផ្កាយប្រាំ និងតាម ដងផ្លូវជាតិ ផ្លូវបេតុង តាមផ្ទះសំណាក់ បន្ទាប់ពីមានពលករខ្មែរម្នាក់បានលួច ឆ្លងដែនតាមច្រករបៀងចូលទៅក្នុងទឹកដីថៃ ហើយជាន់មីនផ្ទុះដាច់កជើងស្ដាំ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៤ ។
បើតាម ប្រភពព័ត៌មានពីតំបន់ជាយដែនកម្ពុជា-ថៃក្រុងប៉ោយប៉ែតបានឱ្យ ដឹងថា ក្រុមពលករចំណាកស្រុកប្រុស ស្រីដែលកកស្ទះនេះ គឺបណ្ដាលមកពី អាជ្ញាធរថៃបានបិទច្រករបៀងមួយកន្លែងនៅចំណុចដើមស្រល់ជាប់របងអគារ កាស៊ីណូ ក្នុងក្រុងប៉ោយប៉ែតបន្ទាប់ពី មានឧបទ្ទវហេតុផ្ទុះមីនកើតឡើងកាល ពីរសៀលថ្ងៃទី២៣ ខែមេសាកន្លងមក នេះហើយក៏ត្រូវភាគីថៃបិទច្រករបៀង មិនឱ្យពលករខ្មែរចេញចូលក្នុងទឹកដីថៃ ដូច្នេះទៅ ។
សូមបញ្ជាក់ថា ក្រោយពីភាគីថៃ បានបិទច្រករបៀងមិនឱ្យក្រុមពលករ លួចឆ្លងដែនចូលក្នុងទឹកដីគេដោយខុសច្បាប់រួចមក នៅវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃដដែលនោះគេសង្កេតឃើញ មានក្រុមពលករចំណាកស្រុកទាំងនោះ បាននាំគ្នាចេញពីមាត់អូរព្រំដែនវិល ត្រឡប់ថយក្រោយវិញមានចំនួនរាប់រយរាប់ពាន់នាក់ដោយម្នាក់ៗប្រដាប់ ដោយកាបូបខោអាវនិងការុងស្ពាយរយីងរយោង គួរឱ្យអាណិតជាពន់ពេក ។
គួររំលឹក ថា ពលករចំណាកស្រុក ប្រុសស្រីដែលនាំគ្នាលួចឆ្លងដែនតាម ច្រករបៀងខុសច្បាប់ជារឿយៗកន្លងមក គេតែងសង្កេតឃើញមានគ្រោះថ្នាក់ ជាយថាហេតុកើតឡើងមានដូចជា ត្រូវ តម្រួតថៃវាយធ្វើបាបតាមអំពើចិត្ដនិងខ្លះទៀតត្រូវបានសមត្ថកិច្ច ថៃចាប់យក ទៅញាត់គុកដោយចោទថាខ្មែរលួចឆ្លង ដែនចូលទឹកដីគេដោយខុសច្បាប់ ហើយ មានខ្លះទៀតបានស្លាប់និងរបួសដោយ សារគ្រោះថ្នាក់ចរាចរណ៍ និងពេលថ្មីៗ នេះមានពលករចំណាកស្រុកម្នាក់បាន ជាន់មីនដាច់ជើងបណ្ដាលឱ្យពិការអស់មួយជីវិត ៕