រថយន្ត​កាមរី​បា​ឡែ​ន​ដឹកឈើ​ប្រណិត ជិះ​គេច​សមត្ថកិច្ច រ៉េ​ចង្កូត​ជ្រុល​ទៅបុក​របង​មន្ទីរ​ពន្ធដារ​ខេត្ត​ប៉ៃលិន ស្លាប់​ម្នាក់

0

​ខេត្ត​ប៉ៃលិន ៖ រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង មាន​ដឹកឈើ​ប្រណិត​ជាច្រើន​ដុំ បើក​ក្នុង​ល្បឿន​លឿន ខណៈពេលដែល​រថយន្ត​ពីរ​គ្រឿង​ទៀត​ដេញតាម ទំនងជា​រថយន្ត​មេព្រៃ និង​កងរាជអាវុធហត្ថ រួច​ក៏​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​របង​មន្ទីរ​ពន្ធដារ​ខេត្ត បណ្តាលឱ្យ​អ្នកបើកបរ​កៀបរូបភាព សេង សុវណ្ណារិទ្ធ (4)​ស្លាប់​ក្នុង​រថយន្ត ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៨ និង​២០​នាទី​យប់ ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ទល់មុខ​សាលាដំបូង​ខេត្ត​ប៉ៃលិន ក្នុងភូមិ​បា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន រួច​ក៏មាន​រថយន្ត​ពីរ​ដេញ​ប្រកិត​ជាមួយ​រថយន្ត​ជនរងគ្រោះ ពេលនោះ​រថយន្ត​ជនរងគ្រោះ ក៏​រ៉េ​ចង្កូត​ទៅបុក​របង​មន្ទីរ​ពន្ធដារ​ខេត្ត បណ្តាលឱ្យ​អ្នកបើកបរ​កៀប​ស្លាប់​ក្នុង​រថយន្ត​តែម្តង​។ ប្រភព​បន្តថា​៖ ក្រោយពេល​កើតហេតុ​គេ​ឃើញ​ម្ចាស់​រថយន្ត​ដែល​ដេញ​ចុះមក​មើល ដែល​គេ​សង្ស័យថា ជា​មន្ត្រី​រដ្ឋា​បាល​ព្រៃឈើ និង​មន្ត្រី​ប៉េ​អិ​ម បន្ទាប់មក​ក៏​បើករថយន្ត​គេចខ្លួន​បាត់ស្រមោល ។​រូបភាព សេង សុវណ្ណារិទ្ធ (7)
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរ​ណ៏ បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ដែល​កៀប​ស្លាប់​ក្នុង​រថយន្ត ឈ្មោះ​រិ​ទ្ធ សាំង​ថង ហៅ​ក្រូច អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ដោយ​បើករថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​.​ស ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2A-2896 មាន​ដឹកឈើ ជាច្រើន​ដុំ​ក្នុង​រថយន្ត តែ​គេ​មិនទាន់​ដឹងថា ជា​ប្រភេទ​ឈើ​អ្វី និង​មាន​ចំនួន​ប៉ុន្មាន​នោះទេ ។ ប្រភព​បន្តថា​៖ បច្ចុប្បន្ន​រថយន្ត​រង​គ្រោះ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត ដើម្បី​រងចាំ​ការដោះស្រាយ ,​ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ៕រូបភាព សេង សុវណ្ណារិទ្ធ (2) រូបភាព សេង សុវណ្ណារិទ្ធ (1) រូបភាព សេង សុវណ្ណារិទ្ធ (8)