កំពង់ឆ្នាំង ៖សិស្សវិទ្យាល័យព្រះបាទសុរាម្រឹត និងវិទ្យាល័យក្រុងកំពង់ឆ្នាំងចំនួន៥៨៦នាក់ បានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីនេះបានធ្វើឡើង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ នៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពសម្តេច គង់ សំអុល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណៈបក្សប្រ ជាជនកម្ពុជា និងឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីតំណាងសមាជិកចំនួន៣រូប តំណាងអោយសមាជិកថ្មីទាំង៥៣៨នាក់ បានឡើងអានពាក្យសុំចូលសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងរួចមក ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានឡើងអានសេចក្តីសំរេច របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង សំរេចបញ្ចូលសមាជិកសមាជិកាថ្មី មកពីវិទ្យាល័យព្រះបាទសុរាម្រឹត និងវិទ្យាល័យក្រុងកំពង់ឆ្នាំង ចំនួន៥៨៦នាក់ ( ស្រី៣២១នាក់ ក្នុងនោះមានលោកគ្រូអ្នកគ្រូចំនួ ន៥០នាក់ មានស្រី១៥នាក់ ) ជាផ្លូវការចាប់ពីថ្ងៃប្រកាសនេះតទៅ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ទៀតថា៖ក្មួយៗទាំងអស់ពិតជាបានយល់ច្បាស់ពីគោលនយោបាយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ និងដើ ម្បីប្រជាជន ដែលកន្លងមកគ្រប់អណត្តិគណៈបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជនបានបោះឆ្នោតគាំទ្រជានិច្ច ហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានថ្នាក់ដឹកនាំជាច្រើនជាមន្ត្រីរបស់គណៈបក្សប្រជាជន បានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ក្មួយៗទាំងអស់ជាសិស្ស ជាលោកគ្រូអ្នកគ្រូ សុទ្ធតែមានសម្ថភាពពិតៗ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូង ដ៏រឹងមាំរបស់ប្រទេ សជាតិ យុវជនជាស្នូលដ៏សំខាន់នៅក្នុងមូលដ្ឋាន ដើម្បីអោយមូលដ្ឋាន រឹងមាំរីកចម្រើន និងមានសុវត្ថិភាពល្អទៅបានទាល់តែមានក្មួយៗចូលរួមផងដែរ។
សម្តេចជវាវាំង គង់ សំអុល បានសំណេះសំណាលជាមួយសមាជិកបក្សថ្មីទាំងអស់ថា៖គណៈបក្សប្រជាជនគឺជាគណៈបក្សតែមួយគត់ដែលបានរំដោះប្រទេសជាតិ ប្រជាជនអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណៈបក្សប្រជាជនអ្នកចរចាស្វែងរកសន្តិភាពជាមួយ សម្តេចនរោត្តម ស៊ីហនុ ជាអ្នកយាង សម្តេច ស៊ីហនុ ចូលប្រទេស គ្រប់គ្រងរាជបល្ល័ងនិងរាជ្យសម្បត្តិឡើងវិញ និងក៏ជាបង្រួបបង្រួ មជាតិខ្មែរតែមួយឡើងវិញ។ប្រទេសជាតិមានលទ្ធិប្រជាធិបតេយ្យ មានគណៈបក្សជាច្រើនចូលរួមបោះឆ្នោត ចូលរួមកសាងប្រទេស ក៏ដោយគណៈបក្សប្រជាជនកម្ពុជាផងដែរ។
សម្តេចជវាវាំង ក៏បានផ្តាំផ្ញើផងដែរដល់សមាជិកបក្សទាំងអស់ ត្រូវរឹតចំណងសាមគ្គីផ្ទៃក្នុងបក្សអោយបានរឹងមាំ ត្រូវចូលរួមផ្សព្វផ្សាយគោលមាគានយោបាយរបស់គណៈបក្សប្រជាកម្ពុជាអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីអោយពួកគាត់បានយល់ច្បាស់ និងចូលរួមគាំទ្របោះឆ្នោតគាំគណៈបក្សប្រជាជនក្នុងពេលខាងមុខនេះ។នៅក្នុងកម្មវិធីនេះដែរ សម្តេចបានជួយឧបត្ថម្ភអាវ និងមួកគណៈចំនួន៥៨៦ និងថវិកាសរុបចំនួន១៦លានរៀល ក្នុងការរៀបចំកម្មវិធីបញ្ចូលសមាជិកគណៈបក្សថ្មីក្នុងពេលនេះ៕