ខេត្តឧត្តរមានជ័យ៖ កាលពីព្រឹកវេលាម៉ោង៧និង៣០នាទីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ នៅសាលាស្រុកអន្លង់វែងបានរៀបចំពិធីអបអរសាទរវេទិកាសាធារណះរបស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នាឱកាសនោះ លោកប្រធានមន្ទីអប់រំស្រុកអន្លង់វែង បានលើកឡើងនៅការខ្វះខាតសិក្សានៅក្នុងស្រុកអន្លង់វែង. ស្រុកអន្លង់វែ មានសាលាសរុបចំនួន៤១សាលាក្នុងនោះ. ១មធ្យមសិក្សា:មាន០៦សាលាគឺវិទ្យាល័យ០១សាលាអនុវិទ្យាល័យ.០៥សាលា។២.បឋមសិក្សាមាន៣៥សាលានិងមត្តេយ្យក្នុងបឋមសិក្សាមានចំនួន១៤ថ្នាក់។៣.អប់រំកុមារតូច: មត្តេយ្យសលគមន៍មាន២៧កន្លែង អប់រំខ្នងផ្ទះមាន១៤១កន្លែង។អាគាសរុប៧៤ខ្នងស្មើនិង៣០៧បន្ទប់ សិក្សាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សរុប១៥ខ្នងមាន៩០បន្ទប់។អាគារឧបត្ថម្ភដោយអង្គការNGOសរុប៤៩ខ្នងមាន១៩៥បន្ទប់។អាគារឧបត្ថម្ភដោយមូលនិធិឃុំសរុប៣ខ្នងមាន៦បន្ទប់។អាគារឧបត្ថម្ភដោយសប្បុសជន សរុប៧ខ្នងមាន១៦បន្ទប់។បញ្ហាប្រឈម ទ្វាចំនួន២១វង់និងបង្អួច៥៤វង់សម្រាប់អាគារបីជាន់(អាគារតាម៉ុក)នៅវិទ្យាល័យអន្លង់វែងមានការខូចខាត។អាគារមួយខ្នង៥ បន្ទប់នៅសាលាបឋមថ្លាតមានសភាពទ្រុឌទ្រោមមិនអាចសិក្សាបានរយះពេល៣ឆ្នាំហើយ។អាគារមួយខ្នង៥បន្ទប់នៅសាលាបឋម លំទងភូមិលំទងថ្មី មានសភាពទ្រុឌទ្រោមខ្លាំង។បុគ្គលិកម្នាក់ទទួលបន្ទុករដ្ឋបាលផង បុគ្គលិកផង(ច្រើនផ្នែក)។ហើយនៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ព្រុំផេង ជួយសាលាក្នុងឃុំត្រពាំងតាវបង្គន់២ លោកឧត្តមសេនីយ៍ង៉ែត ចាន់ ថុន ជួស ជុលរបងសាលាថ្លោងទ្វានិងអាគារឃុំអន្លង់វែងឡើងវិញ នៅក្នុងនោះទៀតលោកឧត្តមសេនីយ៍ង៉ែត ចាន់ ថុននិងឧត្តមសេនីយ៍លី ស៊ុន ជួយកៅអីនិងតុដល់សាលាអន្លង់វែង ហើយក៏មានការការពារពីកំលាំងអាវុធហត្ថស្រុកចំនួន៧នាក់និងប៉ូលិសចំនួន៥នាក់ផងដែរប្រជាពលរដ្ឋចូលរួមចំនួន៥៤៣នាក់ទៀតផង៕