កិច្ចប្រជុំ​សហ​ព័​ន្ឋ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​អាស៊ាន​( UMA ) ដើម្បី​កំណត់ពេល​ប្រជុំ​នៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុ​ខែ​១២ ឆ្នាំ ២០១៥

0

​ខេត្តស្រះកែវ ៖ មន្ត្រី​សហ​ព័​ន្ឋ​បណ្តា​យ​ផ្សព្វផ្សាយ​អាស៊ាន​( UMA ) មាន​កម្ពុជា ថៃ បាន​ចាត់​ប្រជុំ​ថ្នាក់ដឹកនាំ នៃ​គណៈកម្មាធិកា​នាយក សហ​ព័​ន្ឋ​ប្រ​ព័​ន្ឋ​ផ្សាយ​អាស៊ាន នៅ​ស្រុក​អា​រ័​ញ្ញ ប្រទេស ខេត្ត​ស្រះកែវ ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ សីហា ឆ្នាំ ២០១៥ ក្រោម​ការដឹកនាំ​របស់ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​កម្ពុជា និង​ជា​ប្រធាន​សហ​ព័​ន្ឋ​យូ​ម៉ា​( UMA ) នៃ​អ្នកសារព័ត៌មាន អាស៊ាន របស់​ប្រទេស​កម្ពុជា និង​លោក ប្រា​សិទ្ធ​សែង រុងរឿង ប្រធាន​សហ​ព័​ន្ឋ​អាស៊ាន រួមទាំង​មន្ត្រី​ជាច្រើនរូប ចូលរួម​ផងដែរ​។​IMG_9537
​លោក កង អរុណ នាយក​លេខាធិការដ្ឋាន UMA បាន​ចាប់អារម្មណ៍ ចំពោះ​សហ​ព័​ន្ឋ​ផ្សព្វផ្សាយ​សារព័ត៌មាន​អាស៊ាន ដែល​បា​នប​ង្តើ​ត​មកនេះ គឺ​យល់ឃើញថា​ពិតជា​ល្អ ទី​១ គឺ​សហ​ព័​ន្ឋ​អាស៊ាន​បាន ក្រាលផ្លូវ​រួចជាស្រេច សម្រាប់​ការ ដើរ​ឆ្លង​របស់​អ្នកសារព័ត៌មាន ហើយ​បាន​យល់ដឹង​កាន់តែច្បាស់ ក្នុង​វិស័យ​ព័ត៌មាន ទី​២ អ្នកសារព័ត៌មាន​បាន​ទទួល​ការ បណ្តុះបណ្តាល​វិជ្ជា​ជី​វះ និង​ក្រមសីលធម៌ ប្រៀបបាន​ទៅនឹង​អាវ​ក្រក​ការពារ ខាង​ផ្លូវច្បាប់ រួច​ផុតពី​ការចោទប្រកាន់ ទី​៣ អ្នក​សារព័ត៌​សហ​ព័​ន្ឋ UMA បាន​ផ្សាភ្ជាប់​នូវ​ចំណង​សាមគ្គី​ប្រទេសជាតិ​ខាង ចែករំលែក​បទពិសោធ​ន៍ ក្នុង​អាជីព​តែមួយ​របស់​អ្នកសារព័ត៌មាន​អាស៊ាន​។​IMG_9534
​លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ បាន​មានប្រសាសន៍ថា នេះ​ជា​ពន្លឺ​ថ្មី​នៅលើ​ទឹកដី​សហគមន៍​អាស៊ាន និង​តួនាទី បែបបទ​របស់​អ្នកសារព័ត៌មាន កំពុងតែ​បោះ​ជំ​ហ៊ាន​ទៅមុខ ស្រប​ពេលដែល​ប្រទេស​នៃ​សហគមន៍​អាស៊ាន បាន​ខិតខំ​ប្រឹងប្រែង​រួបរួម​ដើម្បី​ធ្វើ​សមារ​ន្ត​កម្ម​អាស៊ាន គ្មាន​ព្រំដែន ចំណែក​អ្នកសារព័ត៌មាន​ក៏បាន​ខិតខំ បញ្ហា​ញ​ឲ្យ សមាគមន៍​អាស៊ាន​UMA បាន​ស្គា​ល់ពី​តួនាទី របស់​អ្នកសារព័ត៌មាន​អាស៊ាន ក្នុងការ​រួមចំណែក កសាង​អភិវឌ្ឍន៍​សង្គម អភិវឌ្ឍន៍​ប្រទេស យ៉ាងសកម្ម​ផដែរ​ជាមួយនឹង​រាជ​រដ្ឋ​បា​ភិ​បាល​។
​លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា សារព័ត៌មាន​កម្ពុជា ប្រធាន​សហ​ព័​ន្ឋ​ផ្សព្វផ្សាយ​អាស៊ាន ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា ការប្រជុំ​គណៈកម្មាធិការ​នាយក គឺ​ក្នុង​គោលបំណង រឹតបន្តឹង​ចំណង​សាមគ្គី​បង្កើន​ភាពជឿជាក់​ក្នុង​វិស័យ​ព័ត៌មាន ដើម្បី​លើកកម្ពស់​ការយល់ដឹង ការទំនាក់ទំនង និង​ការផ្សព្វផ្សាយ​ក្នុង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​អាស៊ាន​( UMA ) ព្រមទាំង​បាន ពង្រឹង នូវ​ការងារ ក្នុង​បណ្តា​យ​ផ្សព្វផ្សាយ​យូ​ម៉ា ដែលជា​គោលដៅ​របស់​យូ​ម៉ា​គឺ​ស​ម្ព័​ន្ឋ​មិត្ត​ជា​អន្តរជាតិ ដើម្បី​ឲ្យ​មាន​ភាព ទូលំទូលាយ ដោយឡែក​សហ​ព័​ន្ឋ​យូ​ម៉ា ត្រូវបាន​ទទួលស្គាល់​ពី ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជណាចក្រ​ថៃ រួមទាំង​ប្រទេសជិតខាង​ផងដែរ​។IMG_9529
​លោក ប្រា​សិទ្ធ សែង​រុងរឿង ប្រធាន​សហ​ព័​ន្ឋ​យូ​ម៉ា​( UMA )​ផ្សព្វផ្សាយ​អាស៊ាន បាន​មាន​ប្រសា​ស៍ ឲ្យ​អ្នកសារព័ត៌មាន អាស៊ាន​ទាំងអស់​រួបរួមសាមគ្គី​គ្នា ប្រកបដោយ​វិជ្ជាជីវៈ​សារព័ត៌មាន​ត្រឹមត្រូវ ចៀសវាង​ការបែកបាក់​សាមគ្គី​ផ្ទៃក្នុង ព្រោះ​យើង អ​ជីព​ដូចគ្នា​និង​សូម​អគុណ​ដល់ក​ម្មា​ធិ​ការ​ទាំងអស់ ដែល​បាន​ជ្រោមជ្រែង និង​ប្រឹងប្រែង​ជួយ​ឲ្យ​កេរ្តិ៍ឈ្មោះ សហ​ព័​ន្ឋ​យូ​ម៉ា​មកដល់​ថ្ងៃនេះ ក្នុងនោះ​លោក ប្រា​សិទ្ធ សែង​រុងរឿង បាន​បញ្ជាក់ថា សហ​ព័​ន្ឋ​យូ​ម៉ា ត្រៀម​ទៅ​ចាត់ ប្រជុំ​ធំ នៅក្នុង​ខេត្ត​ព្រះ​ស៊ី​ហ​នុ ក្នុង​ថ្ងៃទី ១៨,១៩,២០,២១ ខែ ឆ្នូ ឆ្នាំ ២០១៥ ខាង​មុននេះ ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម ជា​អធិបតីភាព ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន ដោយមាន​ការបំពាក់​មេ​ដាយ ដល់​មន្ត្រី​សហ​ព័​ន្ឋ​UMA ដែល​បាន​ប្រឹងប្រែង តស៊ូ​កសាង​រហូត​ធ្វើ​ឲ្យ​សហ​ព័​ន្ឋ​UMA នាពេល​បច្ចុប្បន្ន​បានក្លាយ​ជា​គ្រួសារ​តែមួយ ។​
​ដោយ ប៊ុន រដ្ឋាIMG_9525 IMG_9531 IMG_9534 IMG_9533 IMG_9529 IMG_9537 IMG_9538