​ខ្មែរឥស្លាម​ជិត​៥០០​នាក់​ទទួល​អំណោយ​ពី​លោក ប៉ុល សារឿន និង​លោក​អូស្មាន់​ហាស្សាន់ នៅ​ស្រុក​ព្រៃនប់​

0

​ខេត្ត​ព្រះសីហនុ = លោក​ប៉ុល សារឿន សមាជិក​គណ​:​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​ចុះជួយ​ខេត្ត​ព្រះសីហនុ និង លោក​អូស្មាន់ ហាស្សាន់ ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​.​ព្រមទាំង​អាជ្ញាធរខេត្ត​និង​មន្ត្រី​មកពី​អង្គភាព​មន្ទីរ​ចំណុះIMG_1553​ក្នុង​ខេត្ត​ជាច្រើនរូប​ផ្សេងទៀត​នៅ​ព្រឹក​ថ្ងៃទី​៩​សីហា​ម្សិលមិញ​នេះ​បាន​អញ្ជើញ​ចុះទៅ​សួរសុខទុក្ខ សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ចំនួន​៤៩១​នាក់​នៅ​សា​រាវ​បន្ទាយ​ប្រី​យ៌ ភូមិ​បន្ទាយ​ប្រី​យ ឃុំ​អណ្តូង​ថ្មរ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​
​នៅក្នុង​ពិធី​នេះ​ដែល​ប៉ុល សារឿន បាន​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរឥស្លាម​និង​បាន​ថ្លែង​កោតសរសើរ​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដោយ​មិន​ប្រកាន់​ពូជ​សាស​ន៌ ជាពិសេស​ចំពោះ​បងប្អូន​សាសនិក​ឥស្លាម​ដែលមាន​ទំនាក់ទំនង​ជាមួយគ្នា​ល្អប្រសើ​នៅក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃនេះ​។​លោក​ប៉ុល​សារឿន​បាន​មាន​ប្រសា​ស​ន៌​ទៀតថា​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​បងប្អូន​ខ្មែរឥស្លាម​ដែល​បានចាប់កំណើត​និង​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​សព្វថ្ងៃនេះ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​តែមួយ​ដោយ​មិន​ប្រកាន់​ពូជ​សាស​ន៌​និង​ពណ៌​សប្បុរ​អ្វី​ឡើយ​។ ជាមួយគ្នានេះ​ផងដែរ​លោក​លោក​អូស្មាន់​ហាស្សាន់​បាន​មាន​ប្រសា​ស​ន៌​ថ្លែង​អំណរ​អរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃIMG_1536​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន ផ្តល់​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង ចំពោះ​បងប្អូន​សាសនិក​ឥស្លាម ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ គឺជា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ និង​យុត្តិធម៌​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុត​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ។ លោក​អូស្មាន់​ហាស្សាន់​បាន​និយាយ​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ដែល​មក​ចូលរួម​ស្តាប់​មាន​ចំនួន​ជិត​៥០០​នាក់​ទៀតថា​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​សម្រេច បញ្ចូល​ក្របខណ្ឌ និង​ផ្តល់​ប្រាក់បៀវត្ស​ដល់​គ្រូ​ខ្មែរឥស្លាម ក៏ដូចជា​ការលើក​កំពស់​វិស័យ​អប់រំ នៅ កម្ពុជា ដើម្បី​បំពេញតម្រូវការ​ចាំបាច់​ផ្នែក​អប់រំ​សម្រាប់​យុវជន កុមារ​ខ្មែរឥស្លាម​ដើម្បី​អភិវឌ្ឍ​ន៌​មាន​ធន់​ធាន​មនុស្ស​ឲ្យ​កាន់តែ​ប្រសើរ​ឡើ​ម​ទៀត​។IMG_1554
នៅ​ចុងបញ្ចប់​នៃ​ពិធី​សំណេះសំណាល​នេះ​ផង​ដែល​លោក​ប៉ុល​សារឿន​និង​លោក​អូស្មាន់​ហាស្សាន់​បាន​អញ្ជើញ​ចែក​អំណោយ​បងប្អូន​ខ្មែរឥស្លាម​ដែល​អញ្ជើញ​ចូលរួម​ទាំង​៤៩១​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​សារុង​១.​អាវយឺត​១​និង​ថវិការ ៥០.០០០​រៀល​ផងដែរ ៕IMG_1543 IMG_1535