សៀមរាប : មន្ត្រីនគរបាលជាតិអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១១៣នាក់ដែលមកពីបណ្តាក្រុងស្រុកទាំង១២ក្នុងទូទាំងខេត្តសៀមរាបចំណុះស្នងការដ្ឋាននគរបាលខេត្ត ។កាលពីព្រឹកថ្ងៃទី១០ខែសីហា នេះ បានចូលរៀនសូត្រក្នុងវគ្គបណ្តុះបណ្តាល មន្ត្រីនគរបាលជាតិអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររយះពេល៥ថ្ងៃ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ ក្រោមអធិបតី លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ។ មានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើរនិងប្រកាសបើកវគ្គបណ្តុះបណ្តាលខាងលើ លោក ឩត្តមសេនីយ៍ទោ សត ណាឌី បានបញ្ជាក់ថាសម្រាប់វគ្គបណ្តុះបណ្តាល មន្ត្រីនគរបាលជាតិអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររយះពេល៥ថ្ងៃ នៅស្នងការដ្ឋាននគរបាលខេត្តនាពេលនេះគឺក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលធនធានមនុស្សឲ្យបានសមស្របតាមសភាពការជាក់ស្តែងរបស់ខេត្តនិងជំរុញយ៉ាងខ្លាំងក្លាអំពីគុណភាពសមត្ថភាពដល់មន្ត្រីនគរបាលចំនួន១១៣នាក់ មានមនសិការវិជ្ជាជីវះ ឆន្ទះមុះមុត មានគុណធម៌ សីលធម៌ស្អាតស្អំ ដើម្បីធ្វើអោយប្រជាពលរដ្ឋមានជំនឿជឿជាក់មកលើកងកម្លាំងយើង ។ ពិសេសក្នុងវគ្គបណ្តុះបណ្តាលនេះគឺតម្រូវអោយ មន្ត្រីនគរបាលជាតិអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់យើងត្រូវចេះប្រើប្រាស់ កុំព្យូទ័រកម្មវិធីប្រមូលទិន្នន័យកម្មវិធីរបាយការណ៏ប្រមូលទិន្នន័យកម្មវិធីម៉ាស៊ីនកុំព្យូទ័រមេអំពីរបាយការណ៏ម៉ាស៊ីនមេនិងការយកភិនភាគស្លាកស្នាម ៕
លោក ខេង ខេមរា