​ជនរងគ្រោះ​ជា​ប៉ូលិស​ចរាចរណ៍​ខេត្តសៀមរាប​ភេទ​ស្រី​ម្នាក់​ដែល​ត្រូវ​ជនល្មើស​ដែលជា​កូន​ថៅកែ​ស្ថានីយ​ចិញ្ចឹម​ក្រពើ ប្រើ​អំពើ​ហឹ​ង្សា​អោយ​រងរបួស​ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​យកចិត្តទុកដាក់​និង​ជួយ​ឩ​ប​ត្ថ​ម​ថវិកា​

0

​សៀមរាប : បន្ទាប់ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ក៏​សាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ជនល្មើស​ឈ្មោះ លឹម ស្នេហ៍ គំនិត ហៅ​ធូ ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ​រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែលជា​កូន​ថៅកែmail.google.com02​ស្ថានីយ​ចិញ្ចឹម​ក្រពើ ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ទាប់ពី​គេ បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ប៉ូលិស​ចរាចរណ៍​ភេទ​ស្រី​ម្នាក់​ដែល​កំពុងតែ​បំពេញ​ភា​រះ​កិច្ច​របស់ខ្លួន​កាលពី ថ្ងៃទី​០៤​ខែសីហា​ឆ្នាំ​២០១៥​កន្លងទៅ ។ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១០​ខែសីហា​ឆ្នាំ​២០១៥​ក្រោម​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ នាយ​ឩ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ ព្រមទាំង​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ផង​នោះ ។ បន្ទាប់ពី​លោក ស្នងការ ខេត្តសៀមរាប សត ណា​ឌី បាន​មានប្រសាសន៍​ដាស់​តើន​ក្រើនរំលឹក​ចំពោះ​ការអនុវត្ត​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​ជា​កងកម្លាំងប្រដាប់អាវុធ​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ​រួចមក លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខ​ទុក​និង​បាន​នាំយក​ថវិកា​ដ៏​សប្បុរស​របស់ នាយ​ឩ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ចំនួន ៥០០ ដុល្លា និង ថវិកា ផ្ទាល់​លោកស្នងការ​ខេត្ត​ចំនួន ៥០០ ដុល្លា​ថែមទៀត សរុប ១ ពាន់​ដុល្លា ប្រគល់ជូន​ដល់ក​ញ្ញា ទូច មុំ ដែលជា​ជនរងគ្រោះ ទុក​ដើម្បី​យកទៅ​ប្រើប្រាស់ ក្នុងការ​ព្យាបាល​ជម្ងឺ ផងដែរ ៕mail.google.com04 mail.google.com03 mail.google.com mail.google.com07 ​លោក ខេង ខេមរា​