​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ធំ ចំនួន​៤៦​នាក់ ត្រូវបាន​បំពាក់​ឋានន្តរ​ស័ក​កាលពី​រសៀល​ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព ឯកឧត្តម នុត សាអាន រដ្ឋលេខាធិការ​ ​ក្រសួងមហាផ្ទៃ

0

ដោយមាន​ការអញ្ជើញ​ចួ​ល​រួម​ពី​មន្ត្រីរាជការ​សរុប​ជិត​១០០​នាក់​!​បន្ទាប់ពី​របាយ​
​ការ​ណ៏​ស្វា​គម​ន៏​របស់ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ​រួចមក​!
​ ​លោក មាន ថា​វរិ​ន អនុប្រធាននាយកដ្ឋាន​មធ្យោបាយ​បាន​អាន​អនុ​ក្រិ​ដ្ឋ​និង​ប្រកាស​
​ស្តីពី​ការ​តម្លើង​ឋានន្តរ​ស័ក​ដល់​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ធំ​ចំនួន​៤៦​នាក់ ស្រី​០៧​នាក់ ក្នុង​
​នោះ​រួមមានៈ​ឋានន្តរសក្តិ​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​១​ចំនួន​០៦​នាក់​ឋានន្តរសក្តិ​វរ​អគ្គានុរក្ស​
​ថ្នាក់​លេខ​២​ចំនួន​១០​នាក់​ស្រី​០៣​នាក់ ឋានន្តរសក្តិ​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​៣​ចំនួន​១៥​នាក់​DSCN3568
​ស្រី​០២​នាក់ ឋានន្តរសក្តិ​អគ្គានុរក្ស​ថ្នាក់​លេខ​១​ចំនួន​០៣​នាក់ ឋានន្តរសក្តិ​អគ្គានុរក្ស​ថ្នាក់​
​លេខ​២​ចំនួន​០៨​នាក់ ស្រី​១​នាក់ ឋានន្តរសក្តិ​អនុរក្ស​ថ្នាក់​លេខ​១​ចំនួន​០២​នាក់ និង​ឋានន្តរ​
​សក្តិ​អនុរក្ស​ថ្នាក់​លេខ​១​ចំនួន​០២​នាក់ ស្រី​១​នាក់​!DSCN3585
​ឯកឧត្តម នុត សាអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​មាន​ប្រសា​ស​ន៏​ថា​!​នេះ​គឺជា​
​លើក​ទី​១​ហើយ​ដែល​យើង​បាន​ប្រារព្វ​ពិធី​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​មន្ត្រី​ពន្ធនាគារ​ក្នុង​
​ខេត្តកំពង់ធំ នៅក្នុង​ពន្ធនាគារ​តែម្តង បន្ទាប់ពី​បានប្រកាស​បំពាក់​ឋានន្តរ​ស័ក​ជូន​រួចហើយ ត្រូវខិតខំ​បំពេញ​ឲ្យ​បានល្អ​ប្រសើរ និង​អស់ពី​សមត្ថភាព​របស់​ខ្លួន ដើម្បី​ផ្តល់​ភាព​សុ​ក្រិ​ដ្ឋ និង​យុត្តិធម៌​ជួន​ចំពោះ​ពិ​រុ​ទ្ទ​ជន​នៅក្នុង​ទីនេះ​ឲ្យ​សមជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ​!DSCN3574
​លោក យន់ ម៉ា​នី តំណាង​ឲ្យ​មន្ត្រី​ពន្ធនាគារ​ដែល​ទើប​និង​បំពាក់​ឋានន្តរសក្តិ​ថ្មី បាន ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថា និង​ខិតខំ​យក​អស់ពី​កំលាំងកាយ កំលាំងចិត្ត​ក្នុងការ​បម្រើ​ប្រជា ពលរដ្ឋ ដែល​ត្រូវបាន​បញ្ជូន​ខ្លួន​មក​ឃុំឃាំង​នៅទីនេះ​ឲ្យ​ល្អប្រសើរ គោរព​ទៅតាម​ក្រម​
​សីលធម៌​វិជ្ជា​និង ជីវៈ​របស់ខ្លួន​!​ឲ្យ​សក្ស​សមជា​មន្ត្រី​ពន្ធ​ធនាគារ​។ដោយផន សុខជាតិ
​ ​