​ឳ​ពុក​ស្រវឹង​ទាស់សំដី​ខឹង​កូនចុង​ចេះ​ប្រដៅ​ប្អូន​ជាង​ឳ​ពុក​ក៏​ទាញយក​កាំភ្លើង​ឆ្នុក​មក​បាញ់​ចំនួន​៣​គ្រាប់​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ង រួច​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​បាត់​

0

.​ឧ​ត្ត​រ​មានជ័យ៖ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៥ លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ​.​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា នៅ​ចំណុច​ខាងត្បូង អូរ​កូនតឹង ចំងាយ​២០០​ម៉ែត្រ ស្ថិត​ត្រង់ចំណុច​ព្រំប្រទល់​ចន្លោះ​ខេត្ត​ឧ​ត្ត​រ​IMG_7352មានជ័យ​និង​ខេត្តសៀមរាប មាន​ករណី​ឳ​ពុក​ចុង​ឈ្មោះ​សៀក ព្រិ​ន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើ​ចំការ ហើយ​បច្ចុប្បន្ន នៅ​ចំណុចកើតហេតុ​ខាង បាន​យក​កាំភ្លើង​ឆ្នុក មក​បាញ់​ទៅលើ​កូនចុង​ឈ្មោះ​អែម ផាន់ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​បើករថយន្ត ត្រូវ​ក្រោម​ដោះ​ខាងឆ្វេង​ចំងាយ​៣​ស​.​ម ចំនួន​៣​គ្រាប់​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ង​។​លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មូលហេតុ ឳ​ពុក​ស្រវឹង​ទាស់សំដី​ខឹង​និង​កូនចុង​ជា​ជនរងគ្រោះ ចេះ​ប្រដៅ​ប្អូន​ជាង​ខ្លួនឯង​ជា​ឳ​ពុក​ទៅទៀត ទើប​ឳ​ពុក​ចុង​នោះ​ខឹង​ខ្លាំងពេក​ក៏​ទាញយក​កាំភ្លើង​ឆ្នុក​នោះ មក​បាញ់​តែម្តងទៅ​។​នៅពេល​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​និង​ទិស​២០២​ដឹក​យកទៅ​មន្ទីរពេទ្យ​QK៤​ទិស មុខ​អូរ​កូនតឹង ហើយ​ចំណែក​ជនសង្ស័យ​ជា​ឳ​ពុក​ចុង​នោះ ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​និង​អាវុធហត្ថ​ទិស​២០២​កំពុងតែ​ដុតដៃ ដុតជើង​តាម​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​អោយ​ទាល់តែ​បាន​៕IMG_7351 IMG_7354