លោក​ឨ​បូ​រិន្ទ​និង​ក្រុមការងារ​ចុះសួរសុខទុក្ខ​មេឃុំ​ស្រះ​រាំង​ដែល​ប្រពន្ធ​កំពុងមាន​ជម្ងឺ​រាំ​រ៉ៃ​

0

​ខេត្តបន្ទាយមានជ័យ​៖  ​នៅ​ព្រឹក​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៥​លោក​ឧ​ត្ត​ម​សេនី​ត្រី​ឨ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​មួយក្រុម​ចុះ​សួរ​សុខ​និង​បាន​នាំយក​អំណោយ​ទៅ​ឲ្យ​ក្រុមគ្រួសារ​មេឃុំ​ស្រះ​រាំង​ដែល​ជួប​ការលំបាកimage​ព្រោះ​ប្រពន្ធ​របស់លោក​កំពុងមាន​ជម្ងឺ​រ៉ាំរ៉ៃ​ដេក​នៅលើ​កន្ទេល​ដើរ​មិន​រួច​នៅ​ភូមិ ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​លោក​ឱ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេ​ត​បន្ទាយមានជ័យ​បាន​និយាយ​ប្រាប់ថា​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ឃុំ​ស្រះ​រាំង​ដោយ​មើលឃើញ​អំពី​ការលំបាក​របស់​មេឃុំ​ស្រះ​រាំង​ធ្វើ​ការបំរើ​រាស្ត្រ​ផង​និង​មកដល់​ផ្ទះ​ខិតខំ​ព្យាបាល ជម្ងឺ​ជួន​ប្រពន្ធ​ជាទី​ស្រឡាញ់​ដែល​កំពុងមាន​ជម្ងឺ​រាំ​រ៉ៃ​ដេក​នៅលើ​កន្ទេល​ងើប​មិន​រួច​។​លោក​រិន្ទ​បាន​បន្តទៀតថា​ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង​និង​ក្រុមការងារ​មួយក្រុម​បាន​នាំយក​អំណោយ​និង​ផ្តល់​ថវិកា​១.០០០.០០០​រៀល​ជូន​ដល់​ក្រុមគ្រួសារ​លោក​មេឃុំ​ផ្ទាល់ដៃ​ដើម្បី​ឲ្យ​យកទៅ​ព្យាបាល​ប្រ​ន្ធ​ដែល​កំពុងមាន​ជម្ងឺ​រាំ​រ៉ៃ​សម្រាក​នៅ​និង​កន្ទេល​ដើរ​មិន​រួច​។​លោក​មេឃុំ​និង​ក្រុមគ្រួសារ​ដែល​កំពុងមាន​ទុក្ខ​ធំ​ប៉ុន​ភ្នំ​នោះ​ក្រោយពី​បានទទួល​អំណោយ​លុយ​១​លាន​រៀល​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​ឨ​បូ​រិន្ទ​នេះ​លោក​និង​ក្រុមគ្រួសារ​បាន​លើក​ម្រាមដៃ​១០​សូម​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​ក្នុង​លោក​សូម​ឲ្យ​ជួយ​បី​បាត់​ថែរក្សា​ដល់​ក្រុមគ្រួសារ​ឯកឧត្តម​និង​មន្ត្រី​ក្រោម​ឨ​វ៉ាទ​ទាំងអស់​ឲ្យ​ជួន​និង​តែ​សេចក្តី​សុខកំ​ឲ្យ​មាន​ទុក​បៀតបៀន​បានឡើយ​។​លោក​ឨ​បូ​រិន្ទ ជា​មនុស្ស​ម្នាក់​ដែល​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ស្រះ​រាំង​គោរព​និង​ស្រឡាញ់​ជា​ពន់ពេក​ព្រោះ​រយះពេល​កន្លងមក​លោក​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដូចជា​ជួយ​សង់ផ្ទះ​ដល់​គ្រួសារ​គ្មាន​ទីពឹង​ជាច្រើន​គ្រួសារ​កន្លងមក ជួយ​ស្តា​ប្រឡាយ​ឲ្យ​ប្រជាកសិករ​បាន​ទឹក​ធ្វើស្រែ​ប្រាំង​និង​វស្សា និង​បាន​យក​អំណោយ​ទៅ​ចែកជូន​ដល់​ក្រុមគ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជាដើម​៕​image