ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាមួយចំនួនជនរងគ្រោះ ដែលទទួលរងបួសជាទន្ងន់ដោយសារក្រុមចោរប្លន់ ប្រដាប់អាវុធកាលពីយប់ថ្ងៃទី៨ខែសីហាឆ្នាំ២០១៥នៅស្រុកព្រះនេត្រព្រះ ។នៅចំពោះមុខលោកអាត់ខែមជនរងគ្រោះនិងក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ អាត់ ខែមឲ្យជួបប្រទះនិងតែសេចក្តីសុខ។លោកអាត់ខែមបាននិយាយថានៅពេលកម្លាំងនគរបាល របស់លោក បាននិងកំពុង ធ្វើការស្រាវជ្រាវ តាមបង្ក្រាប ក្រុមចោរទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។លោកបានបន្តទៀតថាជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើង អាកាមួយដើម បានចូលទៅវាយធ្វើបាបម្ចាស់ផ្ទះ ប្លន់យកម៉ូតូ២គ្រឿង និងមាស ប្រាក់មួយចំនួន ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ កាលពីយប់មិញ នៅវេលាម៉ោងប្រមាណ១១។ក្រោយទទួលបានព័ត៌មាន នៃករណីប្លន់នេះរួចមកលោកបានដឹកនាំ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌថ្នាក់ខេត្ត និងកម្លាំងនគរបាលថ្នាក់ស្រុក ចុះទៅសួរនាំនៅកន្លែងកើតហេតុភ្លាមៗ ដើម្បីតាមស្រាវជ្រាវស្វែងរកតាមចាប់ក្រុមចោរប្លន់ទាំងនោះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕