នាយ​ឧត្ដមសេនីយ៍ គន់ គីម អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិការ​សា ធា​រណៈ​ស្រុក​អន្លង់វែង​

0

​ខេត្ដ​ឧត្ដរមានជ័យ ៖ នៅ​ព្រឹក​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៥ នាយ​ឧត្ដមសេនីយ៍ គន់ គីម សមាជិក​គណៈអចិន្ដ្រៃយ៍​គណៈ ក​ម្មា​ធិ​ការ​បក្ស​ប្រជាជន​កម្ពុជា និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ដ ឧត្ដរមានជ័យ​រួម​ដំណើរ​ដោយ​ប្រធាន អនុប្រធានIMG_7348 បក្ស​ប្រជាជន​ខេត្ដ​ផង​បាន អញ្ជើញ​ជា​អធ​បិ​តី​ក្នុង​ពិធី​វេទិការ​សា​ធា រណៈ​នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​-​ស្រុក​អន្លង់ វែង ខេត្ដ​ឧត្ដរមានជ័យ ។​
​នៅក្នុង​ឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​ស្ដាប់​របាយការណ៍ និង សំណូមពរ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ អន្លង់វែង​ដែល​បានលើកឡើង​អំពី​ការរីក ចម្រើន និង​ការលំបាក​មួយចំនួន​ដែល កើតមាន​នៅក្នុង​មូលដ្ឋាន​ទាក់ទិន​នឹង​ការ រស់នៅ​ប្រចាំថ្ងៃ និង​ការរីកចម្រើន​មួយ ចំនួន​ដែល​អាជ្ញាធរ​ដែនដី​អនុវត្ដ​កន្លង មក ។​
​ជាមួយគ្នានេះដែរ លោក ហោ វីរ​យុទ្ធ អភិបាលស្រុក​អន្លង់វែង​ក៏បាន​លើកឡើង ក្នុង​ដំណោះស្រាយ​ការលំបាក និង​ងាយ ស្រួល​មួយចំនួន​ដែល​អាជ្ញាធរ​ស្រុក​និង ឃុំ​បាន​ដោះស្រាយ​កន្លងមក បើទោះបី ជា កិច្ចការ​មួយចំនួន​មិនទាន់បាន​ដោះ​*​ស្រាយ​ជូន​ប្រជាពលរដ្ឋ​យ៉ាង​រលូន​ក៏ដោយ អាជ្ញាធរ​សន្យាថា នឹង​បន្ដ​ដោះស្រាយ​ជា ជំហាន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ ឱ្យខាងតែបាន ។​
​សម្រាប់​វិស័យ​សិក្សាធិការ​វិញ​លោក ញាណ ទ​ន ប្រធានការិយាល័យ​អប់រំ​ស្រុក បាន​ជូន​របាយការណ៍​ស្ដីពី​សកម្មភាព របស់​វិស័យ​អប់រំ យុវជន និង​កីឡា​ស្រុក កន្លង់​វែង ដោយ​ក្នុងនោះ បានបញ្ជាក់ យ៉ាងច្បាស់​អំពី​តួលេខ និង​ស្ថានភាព​ទូទៅ​* លើ​វិស័យ​សិក្សាអប់រំ ក្រោម​ការយក ចិ​ត្ដ​ទុកដាក់​របស់​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ដ​ឧត្ដរមានជ័យ​ធ្វើឱ្យ​វិស័យ​មួយ នេះ​មានការ​រីកចម្រើន​គួរឱ្យ​កត់ សម្គាល់ ។ ក្នុងនោះដែរ លោក​ប្រធាន ការិយាល័យ​អប់រំ​ស្រុក​ក៏បាន​លើកឡើង អំពី​ផល​លំបាក​មួយចំនួន​ដែលជា​បញ្ហា ប្រឈម​ក្នុង​ខ្វះ​ការ​អគារសិក្សា ដោយសារ តែ​អគារ​មួយចំនួន​ចាស់​ទ្រុឌទ្រោម​ទៅ ហើយ ។​
​ជាមួយនឹង​ការខ្វះខាត​ទាំងអស់នេះ ការ​រិ​យា​ល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក អន្លង់វែង​ជួប​បញ្ហាលំបាក​ក្នុងការ​បញ្ជូន លិខិត​ទៅ​អង្គភាព​ដោយ​ខ្វះ​មធ្យោបាយ ធ្វើដំណើរ​ខ្វះ​ថវិកា​សម្រាប់​សម្របសម្រួល របាយការណ៍​ទៅ​មន្ទីរអប់រំ​ខេត្ដ ខ្វះ​សម្ភារ បម្រើឱ្យ​ផ្នែក​រដ្ឋបាល នាយក​សាលា​មួយ ចំនួន​លំបាក​ធ្វើ​របាយការណ៍​ប្រព័ន្ធ​ពិនិត្យ តាមដាន និង​វាយតម្លៃ​ផ្អែកលើ​លទ្ធផល ធ្វើឱ្យ​របាយការណ៍​យឺតយ៉ាវ​បញ្ជូនទៅ មន្ទីរអប់រំ​ខេត្ដ សាលាបឋមសិក្សា​ចំនួន ៣ ខ្វះ​បង្គន់​អនាម័យ អនុវិទ្យាល័យ​រំចេក គ្មាន​អគារសិក្សា​ទាំងស្រុង និង​កា​រិ​យា ល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​ខ្វះ​បុគ្គលិក បម្រើការ​គ្រប់ផ្នែក ។​
​លោក​ប្រធានការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​បាន​សំណូមពរ​ដល់​គណៈ អធិបតី​មួយចំនួន​ដូចជា ៖ ១-​សុំ​ថវិកា ជួយ​ជុល​ទ្វារ​បង្អួច​នៅ​វិទ្យាល័យ​អន្លង់វែង និង​សាលាបឋមសិក្សា​លំ​ទង​, ២-​សុំ អគារសិក្សា​១​ខ្នង ស្មើនឹង​៦​បន្ទប់​នៅ សាលាបឋមសិក្សា​ថ្លា​ត​, ៣-​សុំ​អគារ ១​ខ្នង​កម្ពស់​២​ជាន់ ស្នើ​នឹង​១២​បន្ទប់ និង សម្ភារ​បំពាក់​សម្រាប់​វិទ្យាល័យ​អន្លង់ វែង​, ៤-​សុំ​អគារសិក្សា​១​ខ្នង​ស្មើ​៦​បន្ទប់ នៅ​អនុវិទ្យាល័យ​រំចេក និង​៥-​សុំ​អគារ អន្ដេវាសិកដ្ឋាន​សិស្ស​វិទ្យាល័យ​អន្លង់វែង និង​អនុវិទ្យាល័យ​ត្រញំង​តាវ ។​
​ឆ្លើយតប​នឹង​សំណូមពរ​នេះ​នាយ​ឧត្ដម សេនីយ៍ គន់ គីម បាន​សន្យាថា​នឹង​ដោះ ស្រាយ​ជា​ជំហានៗ និង​សំណូមពរ​ឱ្យ​អាជ្ញា ធរ​មូលដ្ឋាន​ត្រូវតែមាន​ដំណោះស្រាយ ល្អ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បានស្នើ​សុំឱ្យ​អាជ្ញាធរ​ដែនដី​ជួយ​ដោះស្រាយ និង​ធ្វើ យ៉ាងណា​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន​ឱ្យ​រីក ចម្រើន​ផង ៕ IMG_7348