​ស្ត្រី​ទុរគតជន​ម្នាក់​រស់នៅ​ក្រោម​ស្ពាន​ផ្លូវទឹក​ហូរ​យ៉ាង​វេទនា​បំផុត​រស់​ដោយសារ​បេះ​បន្លែ​លក់​និង​រើស​អេតចាយ​

0

​ខេត្តបន្ទាយមានជ័យ​៖  ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៥​ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី​បាន​ចុះទៅ​ដល់ផ្ទះ​ស្ត្រី​ទុរគតជន​ម្នាក់​រស់នៅ​ក្រោម​ស្ពាន​ក្នុង​អូរ​ផ្លូវទឹក​ហូរ​យ៉ាង​វេទនា​បំផុត​ផ្ទះ​ប្រក​ខ្យល់​ដណ្តប់មេឃ​មុខរបរ​កសី​ុ​ដើរ​បេះ​បន្លែ​លក់​និង​ដើរ​រើស​អេតចាយ​លក់​ដើម្បី​ចិញ្ចឹមជីវិត​។image (2)​ស្ត្រី​ទុ​រ​គត់​ជន​នោះ​មានឈ្មោះ​ម៉ា​សុខន អាយុ​៦១​ឆ្នាំ មានកូន​ចិញ្ចឹម​ម្នាក់​ឈ្មោះ សៅ រើ​ន ស្រី​អាយុ​១៤​សព្វថ្ងៃ​រស់នៅ​ក្រោម​ស្ពាន​ទី​១​នៅក្នុង​អូរ​ផ្លូវទឹក​ហូរ នៅ​ភូមិ​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​បើតាម​ការអះអាង​រប​ស់​អ៊ុំ​ស្រី​ម៉ា​សុខន​បាន​និយាយប្រាប់​អ្នកយក​ព៌​ត័​មាន​ថា​គាត់​បានមក​រស់នៅក្នុង​អូរ​នេះ​អស់​រយះពេល​ជាង​១០​ឆ្នាំ​កន្លងមកហើយ​។​អ៊ុំ​ស្រី​បាន​និយាយ​បន្តទៀតថា​កាលពីមុន​គាត់​និង​កូនចិញ្ចឹម​ពុំមាន​ផ្ទះសំបែង​រស់នៅ​ឡើយ​ទើប​គាត់​ដាច់ចិត្ត​មកសុំ​គេ​រស់នៅ​ក្រោម​ស្ពាន​ទី​១​នេះ​នៅ​រហូតមក​ការរក​សី​ុ​ចិញ្ចឹម​ជា​វិត​របស់គាត់​បាន​ដើរ​បេះ​បន្លែ​លក់​និង​មុខរប​មួយទៀត​ដើរ​រើស​អេតចាយ​លក់​ក្នុង​មួយថ្ងៃ​អាច​រកចំណូលបាន​ពី​១​មឺ​ុ​ន​ទៅ​២​មឺ​ុ​ន​រៀល​តែ​ពេលខ្លះ​រកលុយ​មិនបាន​ដេក​អត់បាយ​ក៏មាន​។​អ៊ុំ​ស្រី​បាន​បន្តទៀតថា​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ក្នុងផ្ទះ​របស់​ពួកគាត់​លិច​ទាំងអស់​ដូច​រស់នៅ​ហាលភ្លៀង​អញ្ចឹង​ពេល​ដល់​រដូវវស្សា​ផ្ទះ​របស់គាត់​លិច​ប្លឹ​ប​ដល់​កល់​គ្រែ​ឲ្យ​ខ្ពស់​ទើប​អាច​រស់​នៅបាន​ចំណែក​កូនចិញ្ចឹម​នោះ​វិញ​កើតរ​ម៉ាស់​ពេញ​ខ្លួន​ដោយ​គ្មាន​លុយ​អាច​យកទៅ​ពេទ្យ​ព្យាបាល​បាន​ទើប​ទុក​ឲ្យ​កើតរ​ម៉ាស់​ពេញ​ខ្លួន​រហូតមកដល់​សព្វថ្ងៃ​នេះ​។​បើតាម​ការពិនិត្យ​ជាក់ស្តែង​នៅក្នុង​ផ្ទះ​របស់គាត់​គ្មាន​អ្វី​ជា​ដុំកំភួន​ឡើយ​ដំបូលផ្ទះ​ប្រក​កៅស៊ូ​រហែក​អស់​មុង​ភួយ​សុ​ត​តែ​របស់​អេតចាយ​នៅ​រាយប៉ាយ​ពេញ​ផ្ទះ​។​អ៊ុំ​ស្រី​និង​កូនស្រី​ដែល​កើតរ​ម៉ាស់​ពេញ​ខ្លួន​នោះបាន​លើក​ម្រាមដៃ​១០​សុំ​ឲ្យ​សប្បុរសជន​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ពិសេស​លោកជំទាវ​គ​គិ​បណ្ឌិត ប៉ុន​រ៉ានី​ហ៊ុនសែន​សូមជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​គាត​ផង​ទោះបី​ជួយ​តិចក្តី​ក៏​គាត់​ទទួល​ទាំងអស់​៕​image (1)