​ឃាត​ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៣​នាក់ គ្មាន​ឯកសារ​ត្រឹមត្រូវ បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ដេញចេញ​ពី​ស្រុក​ខ្មែរ​

0

​ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​សហការ​ជាមួយ​កម្លាំង​ផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដូច​ភ្លៀងរលឹម ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ ស្នងការរង​ទទួល​ការងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​image-98d1bce2bd297d286ee7714d5653f4f0a168b83d89e6ff1823c378aa98afefe9-Vខេត្តសៀមរាប​និង​ដឹកនាំ​សម្របសម្រួល​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ស្រាវជ្រាវ​រុករក​ជនបរទេស​លួច​ចូល​ស្នាក់នៅ​និង​បំរើ​ការងារ​ខុសច្បាប់​នៅតាម​បណ្តា​ទីតាំង​ហាង​កាហ្វេ​និង​រោង​សិប្បកម្ម​ឈើ​នានា​ក្នុង​ក្រុង​សៀមរាប​។
ហេតុ​ការចុះ​បង្ក្រាប​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៣​នាក់​នេះ​ឡើង​នៅ​ថ្ងៃទី​៨​និង​ទី​៩​ខែសីហា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំនុច​តាម​ហាង​កាហ្វេ​ក្នុង​សង្កាត់​ស្វាយដង្គំ និង​សង្កាត់​សាលា​កំរើក ក្រុង​និង​ខេត្ត​សៀមរ​រាប​។
លោក វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ ស្នងការរង​ទទួល​ការងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ដើម្បី​ធ្វើឱ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ​។​លោក​បន្តថា ជាក់ស្តែង​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​តែងតែបាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការងារ​ចំពោះ​ជនបរទេស​ដែល​រស់នៅក្នុង​ខេត្តសៀមរាប​និង​មក​ស្នាក់នៅ​ប្រកប​រប​ផ្សេងៗ​ដោយ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​រួច​ធ្វើការ​ឃាត់ខ្លួន​បាន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​៣​នាក់​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​។​លោក​បាន​បញ្ជាក់ថា ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​៣​នាក់​នោះ​មាន​ទី​/​ឈ្មោះ ង្វៀង ធី​ថា​ន់ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​ជាងឈើ ជា​ជនជាតិ​វៀតណាម បាន​ចូលមក​ប្រទេស​កម្ពុជា​បាន​រយៈពេល​១៩​ឆ្នាំ តាម​ច្រក​ក្អម​សំណរ ហើយ​មក​ស្នាក់នៅ​រៀន​ធ្វើ​ជាងឈើ​នៅ​ម្តុំ​បឹងត្របែក រាជធានី​ភ្នំពេញ រួច​លួច​មក​ស្នាក់​នៅក្នុង​សង្កាត់​ស្វាយដង្គំ ធ្វើ​ជាងឈើ រហូតមកដល់​ថ្ងៃ​ចាប់ខ្លួន​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​(​ដោយ​មានការ​ជំរឿន​ពី​គណៈកម្មាការ​និង​គ្រប់​គ្រប់​ជនបរទេស​ក្រុមការងារ​ចម្រុះ​ទី​១៨)​លុះ​ព្រឹក​ឡើង​ថ្ងៃទី​០៩​ខែសីហា​ត្រូវបាន​កម្លាំង​ជំនាញ​បាន​បន្តទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​២​នាក់​បន្ថែមទៀត​ទី​១/​ឈ្មោះ ង្វៀង ធី​ដា ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​មុខរបរ​រត់​តុ​តាម​ហាង​កាហ្វេ​យីហោ លី លី នៅ​ម្តុំ​ផ្សា​រញ៉ែ ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ជា​ជនជាតិ​វៀតណាម លួច​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ក្នុងអំឡុង​ឆ្នាំ​២០១០​តាម​ច្រក​ជ្រៃ​ធំ រហូតមក​ស្នាក់នៅ​ខេត្តសៀមរាប​ដល់​ថ្ងៃ​ចាប់ខ្លួន​(​ពុំមាន​ឯកសារ​ត្រឹមត្រូវ​) និង​ទី​២/​ឈ្មោះ ង្វៀង យ៉ាំង​ហេង ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​ជាង​តុទូ ជា​ជនជាតិ​វៀតណាម ចូលមក​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​២០១០ តាម​ច្រក​ជ្រៃ​ធំ មក​ស្នាក់នៅ​ខេត្តសៀមរាប​ធ្វើ​តុទូ​នៅ​ម្តុំ​ក្រោយ​ផ្សារលើ​ធំថ្មី ក្នុង​សង្កាត់​សាលា​កំរើក​(​គ្មាន​ឯកសារ​សម្គាល់​ខ្លួន​អ្វី​ទាំងអស់ ហើយ​ពុំបាន​ជំរឿន​ជាមួយ​សមត្ថកិច្ច​ទេ​)​។​បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​៣​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​អន្តោប្រវេសន៍​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៥​ដើម្បី​ដេញចេញ​ពី​ស្រុក​ខ្មែរ​៕image-13e25081e761730c791ca2d064cb260b6f029c3c0b6a8a8c07393b700db1e495-V image-03d81ef4b3041e727925adc2e89670f5453bc525cbeaab12001085651e1e0512-V image-849c550fb54a1fb5d2ab48324a51d6bce9cd04610face80bef723cb49787b8fc-V​ដោយ ខេង ឧ​ត្ត​ម