ស្ទឹងត្រែង៖ទោះដឹងថាគ្រឿងញៀនជាអំពើខុសច្បាប់ ត្រូវមានទោសក៏ដោយតែជនសង្ស័យ២នាក់នេះ នៅតែហ៊ានប្រព្រឹត្ត ត្រូវបានកំលាំអាវុធហត្ថ ឃាត់ខ្លួនក្រោមការស៊ើបអង្កេត អស់រយះជាច្រើនថ្ងៃ រួមនិងដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ម្សៅក្រាមពណិ៍សចំនួន៣កញ្ចប់តូច ទូរស័ព្ទទំនើប៣គ្រឿងរថយន្ត១គ្រឿង បញ្ជូនមកទីបញ្ចាការកងរាជអាវុធហត្ថខេត្ត។
ជនសង្ស័យទាំង២នាក់ពាក់ព័ន្ធនិងករណីចែកចាយប្រើប្រាស់សារធតុញៀនខុសច្បាប់នេះ ត្រូវបានកំលាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី៨សីហាឆ្នាំ២០១៥នៅចំណុចភូមិ
កណ្តាល សង្កាត់ ក្រុងស្ទឹងត្រែង។
លោកវរៈសេនីយ៍ទោដួង វិចិត្តប្រធានមន្ទីរព៏ត៍មាននិងសន្តិសុខអាវុធហត្ថខេត្តបានអោយដឹង ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមាន១ឈ្មោះលឹម ប្រុស ហៅបារាំង ជនជាតិខ្មែរ មុខរបររកស៊ីឈើនិងមានស្រុកកំណើតនៅខេត្តកំពុងចាម បច្ចុប្បន្នស្នាក់នៅក្នុងភូមិកណ្តាល សង្កាត់ក្រុង និង២ឈ្មោះសេង រីនភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរជាងសិប្បកម្ម និងមានស្រុកកំណើតនៅខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិជាមួយគ្នា។
លោកវរៈសេនីយ៍ទោបានបន្តអោយដឹងទៀតថាជនសង្ស័យទាំង២នាក់ ក្រោយពីកំលាំងអាវុធហត្ថស៊ើបអង្កេត ដឹងថាមានការចែកចាយនិងប្រើប្រាស់សារនូវធាតុញៀនខុសច្បាប់ សមត្ថកិច្ចជំនាញ បានប្រើវិធានញុះញង់អោយមានការលក់ ដោយមានការឃ្លាំមើល ទើបឈានដល់ការបង្ក្រាបបានជនសង្ស័យទាំង២នាក់ នៅចំណុចផ្ទះជួលនិងបាននាំខ្លួនមកទីបញ្ជាការអាវុធហត្ថធ្វើការសួរនាំ។
លោកបន្តថាជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាខ្លនបានប្រើប្រាស់តាំងពីឆ្នាំ២០១២ពេលរូបគេមករកស៊ីឈើនៅខេត្តស្ទឹងត្រែង។តាំងពីពេលនោះមក រូបគេបានអោយលុយ ទៅឈ្មោះទៀងដើម្បីទិញមកចែកចាយផងប្រើប្រាស់ផង មុនពេលរូបគេទៅដឹកឈើ។គ្រឿងញៀនត្រូវបានធ្វើតេស្តបឋមចំពោះមុខជនសង្ស័យនិងមានការចូលរួមពីព្រះរាជអាជ្ញាលោកជាពេជ្រ រកឃើញថាពិតជាមានសារធាតុញៀនពិតប្រាកដន។
ជនសង្ស័យទាំង២នាក់ ក្រោយពីធ្វើការសាសួរ នៅព្រឹកថ្ងៃទី១០សីហានេះ ត្រូវបានអាវុធហត្ថនាំ្នខ្លួន រួមនិងវត្ថុតាងថ្នាំញៀ៣កញ្ចប់តូច ទូរស័ព្ទ៣គ្រឿង រថយន្តមួយគ្រឿង នាំខ្លួនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕