អភិបាលខេត្ត​ស្ទឹងត្រែង​ដាស់តឿន​ឲ្យ​បង្កា​គ្រោះ​ប​ហ​ន្ត​រាយ​ទឹកជំនន់​

0

​ស្ទឹងត្រែង​៖  ​នៅ​ខែ​ដើមខែ​សីហា​នេះ ក្រោយពី​មាន​ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ដាស់តឿន​ឲ្យ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ត្រៀម​បង្ការ​គ្រប់​សកម្មភាព​ចំពោះ​គ្រោះ​ប​ហ​ន្ត​រាយ​ទឹកជំនន់​ថែរក្សារ​កូនចៅ ទ្រព្យសម្បត្តិ សត្វពាហនៈ កំលាំង​អូសទាញ​ចៀសវាង​កុំDSCN9828​ឲ្យ​បាត់បង់​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​។​
លោក​កុល​សំអុល​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ជួរ​ដង​ទន្លេមេគង្គ ពេល​មាន​ទឹកជំនន់​ត្រូវ​ត្រៀម​ល​ក្ឋ​ណៈ រួមមាន​ទូក​ក្តា​ស្បៀង​ទីទួល​សុវត្ថិភាព បង្ការ​ទៅ​និង​គ្រោះមហន្តរាយ​ការពា ជីវិត​មនុស្ស​សត្វ​ហើយ​អាជ្ញាធរ មាន​កងកំលាំងប្រដាប់អាវុធ​ទាំងបី សហការ​ជាមួយ​គណៈកម្មាធិការ គ្រោះមហន្តរាយ​ខេត្ត​ឲ្យ​មាន​សម្ភារៈ​សង្គ្រោះ​គ្រប់គ្រាន់​ដើម្បី​បំរើ​ឲ្យ​ការងារ​សង្គ្រោះ​។​
​លោក​អភិបាលខេត្ត​បន្ថែមទៀតថាៈ​ករណី​ទាំងនេះ​បងប្អូន​មិនត្រូវ ធ្វេសប្រហែស​ទេ​គឺ​ត្រៀម​បំរុង​ឲ្យ​បាន​សព្វបែបយ៉ាង​ដើម្បី​ទប់ទល់ ជាមួយ​សភាព​ការ​ទឹកជំនន់ ហើយ​ឆ្នាំនេះ​គឺ​នាំគ្នា​បញ្ជៀ​ស ឲ្យ​បាន​នូវ​គ្រោះមហន្តរាយ កុំ​ឲ្យ​មាន​ចំណុច​មួយទៀត ការបង្ការ​គ្រោះ​ប​ហ​ន្ត​រាយ យើង​ដឹង​ទាំងអស់គ្នា​ហើយ ខេត្ត​យើង​ស្រុក​យើង​ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់ អញ្ចឹងទេ​ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​ជាស្រេច មាន​ទីទួល​សុ​វត្តិភាព​សំរាប់​មនុស្ស​ផង​សំរាប់​សត្វ​ផង ត្រៀម​បង្កា​ទូក​ក្តា​កូនចៅ​តូចតាច កុំ​ឲ្យ​លេង​ទឹក​កុំ​ឲ្យ​ទៅ​ឆ្ងាយ ពី​ខ្លួន​ហើយ​ត្រូវខិតខំ​ប្រមែរ​ប្រមូល​ត្រៀម​បំរុង ដើម្បី​ការពារ​រាល់​គ្រប់​យថាហេតុ ដែល​អាច​ហ្នឹង​កើតឡើង នៅក្នុង​រដូវ​ទឹកជំនន់​ក្នុងពេល​ខាងមុខនេះ ប្រៀបធៀប​ហ្នឹង​ឆ្នាំទៅ​មិញ ខែ​៧​នេះ​ទឹក​មាន​រហូតដល់​ទៅ​១០.៧០​ហើយ ប៉ុន្តែ​ឆ្នាំនេះ​ទើប​ហ្នឹង​បាន​៩​ម៉ែត្រ​ជាង​ទេ​ថ្ងៃនេះ មានន័យថា​យឺត​ជាង​ប៉ុន្តែ​មិនទាន់​សន្និដ្ឋានថា ទឹក​ហ្នឹង​តូច​ឬ​ធំ​ហើយ​មិនទាន់​គិតថា​លិច​ឬ​មិន​លិច​ទេ​អញ្ចឹង​ត្រូវតែ​ត្រៀម​។​
​លោក​ប៊ុន​ម៉ន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ច្រឡង់ ឃុំ​អូរ​ឬ​ស្សី​កណ្តាល​ស្រុក​សៀម​បូក បាន​ទទួលស្គាល់ថា​៖​ពេល​មាន​ទឹកជំនន់​ធំ​ម្តងៗ​ប្រជាពលរដ្ឋ​តែង​ព្រួយបារម្ភ​ណ៏​ខ្លះ ក៏​ជួប​គ្រោះថ្នាក់​និង​ស្លាប់បាត់​បង់ជីវិត ដោយសារ​ការ​ធ្វេស​ប្រ​ហេស ដូចជា​ប្រ​វឹង​ស្រា​ទៅ​បើកទូក ធ្វើដំណើរ​ពេល​មេឃងងឹត និង​ខ្វះ​ឧ​បករ​ណ៏​ការពារ​ជាដើម​។​
​លោក​បញ្ជាក់ថា​៖​ការលើក​កំពស់​ការប្រុងប្រយ័ត្ន​វា​ពិតជា​ចៀសវាង​បាន​ពី​គ្រោះមហន្តរាយ​ហើយ ពេលនេះ​បាន​លោក​អភិបាលខេត្ត​ដាស់តឿន​ទៀត​នេះ ក៏​កាន់តែ​ពង្រឹង​បាន​នូវ​សុវត្ថិភាព​ការពារ​មិន​ឲ្យ​គ្រោះថ្នាក់ ប្រយ័ត្ន​សុវត្ថិភាព ដូច​យើង​បើកបរ​លើគោក​ឬ​ក្នុង​ទឹក​ទី​១​ខ្យល់ព្យុះ ទី​២​មក​ខ្លាច​ទឹក​លិចលង់​គ្មាន​សុ​វត្តិភាព ដូចជា​ពាក់អាវ​ពោង​អាវ​អី ហើយ​ហ្នឹង​កាន់​៣០​លី​ត អី​នឹង ដាក់​តាម​ទូក​រហូត​សំរាប់​ការពារ​ខ្ឡួ​ន​ឯង​អាវ​សុវត្ថិភាព​ពណ៌​ក្រហម ការពារ​បាន​អញ្ចឹង​សុវត្ថិភាព​ខ្ពស់​កូនចៅ​អីហ្នឹង​អត់​ឲ្យ​វា​ទៅ​ទេ ព្រោះ​វា​ឆ្លង​ទឹក​ឆ្លង​អី​ទៅធ្វើ​នេសាទ​អី អត់​ឲ្យ​ទៅ​ទេ​ខ្លាច​ទៅ​ទៅ​តែម្នាក់ឯង​និង​ធំៗ​បណ្តោយ​។​
​សូមបញ្ជាក់ថា​៖​ទឹកជំនន់​មេគង្គ​ឆ្នាំ​២០១៥​គិត​មកដល់​ថ្ងៃទី​៧​សីហា​នេះ ទឹក​មាន​កំពស់​តែ​៧.​ម៉ែត្រ​៩៣ បើ​ប្រៀបធៀប​ទៅ​ហ្នឹង​ឆ្នាំ​២០១៤ ក្នុង​រយៈពេល​ដូចគ្នា​ទឹក​មាន​កំពស់​១០.​ម៉ែត្រ​០០ ហើយ​បច្ចុប្បន្ននេះ​មន្ទីរ​ធនធានទឹក​ទទួល​បាន​ស្ថា​នី​ជលសា​ស្ត្រ​ថ្មី ដែលមាន​បំពាក់​ឧ​បរ​ណ៏​ទំនើប​សំរាប់​ផ្តល់​ទិន្ន័យ កំពស់​ទឺ​ក ធា​ទឹក​ក្នុង​១៥​នាទី​ម្តង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ឲ្យ​លើក​ពស់​ការប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​ទន្លេមេគង្គ​៕DSCN9829 DSCN9824.AVI_sn DSCN9803.yg