ស្ទឹងត្រែង៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានមកបណ្តុះបណ្តាលពង្រឹងសមត្ថ ភាពមន្ត្រីជួរមុខនៅខេត្តស្ទឹងត្រែងចំនួនជិត៤០នាក់ជាថ្នាក់ដឹកនាំពាក់ពន្ធ័ដើម្បីអនុវត្តសកម្មភាពអំពើជួញដូរមនុស្សឲ្យមានប្រសិទ្ធភាពចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ។ក្នុងកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថ ភាពមន្ត្រីជួរមុខនៃគណៈកម្មាធិការនិងលេខាធិការដ្ឋាននៅខេត្តស្ទឹងត្រែងរយៈពេលពីថ្ងៃចាប់២ដល់ថ្ងៃទី៣នេះលោកវរៈសេនីយ៏ឯក កែវ ផល្លាអនុប្រធាននាយដ្ឋានទទួលបន្ទុកក្រុមការងារទេសន្តប្រវេសន៏មានប្រសាសន៏ថា៖មុខសញ្ញាជនរងគ្រោះភាគច្រើនតែរស់នៅតាមមូលដ្ឋានកត្តានេះថ្នាក់ជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ បានទាមទារឲ្យថ្នាក់ដឹកនាំពាក់ពន្ធ័ថ្នាក់ខេត្ត ស្រុក ខណ្ឌ័ ឃុំសង្កាត់អនុវត្តច្បាប់ និងធ្វើសកម្មភាពទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ប្រកបដោយយុត្តិធ៌មជូនជនរងគ្រោះ អញ្ចឹងបានយើងទាមទារការពង្រឹងប្រពន្ធ័យុត្តិធ៌មនេះដើម្បីខ្លាចយើងអនុវត្តខុសច្បាប់គឺដើម្បីចង់ការពារសេចក្តីថ្លៃថ្នូរនិងអំពើឧក្រិដ្ឋកម្មទាំងឡាយគ្រប់រូបភាពទៅលើស្រីនិងកុមារមានការទទួលខុសត្រូវហើយអនុវត្តឲ្យមានប្រសិទ្ធភាព។
ផែនការទប់ស្កាត់បទល្មើសជួញស្ត្រីនិងកុមារនៅក្នុងខេត្តស្ទឹងត្រែង លោកស្រីយឿងភារីអភិបាលរងស្រុកសេសានទទួលការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការការពារអនិតិជនថ្នាក់ស្រុកបានទទួលស្គាល់ថាជនរងគ្រោះគឺជាកូនចៅប្រជាពលរដ្ឋនៅតាមទីជនបទចាញ់បោកមេខ្យល់និងការចំណាកស្រុកដើម្បីតែជីវភាពតែប៉ុណ្ណោះ។
លោកស្រីបញ្ជាក់ថា៖ទោះបីនៅស្រុកសេសានគ្នានការជួញដូរទៅលើស្ត្រីនិងកុមារក៏ដោយលោកស្រីហ្នឹងខិតខំផ្សព្វផ្សាយបច្បាប់ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះឲ្យ បានទូលាយតាមររយៈកិច្ចប្រជុំ ឬវេទិកាសាធារណៈនៅតាមមូលដ្ឋានដើម្បីរួមគ្នាទប់ស្កាត់និងលប់បំបាត់ការេជួញដូរឬការធ្វើអំពើអាជីវកម្មផ្លូវភេទដែលបានធ្វើឲ្យបាត់បង់កិត្តិយសសីលធ៌មសង្គមនិងប្រពៃណីជាតិ។
លោកកុលសំអុលអភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ក្រុមការងារប្រឆាំងអំពើជួញដូរមនុស្សខេត្តស្ទឹងត្រែង មានផែនការចុះធ្វើការត្រួតពិនិត្យ នៅផ្ទះសំណាក់ចំនួន៣១កន្លែង សណ្ឋាគារ៤កន្លែងហាងខារាអូខេ១០កន្លែង ផ្ទះជួល៤៥កន្លែងនិងកន្លែងម៉ាស្សាចំនួន៧កន្លែង ដើម្បីស្វែងរកមុខសញ្ញា និងបង្ក្រាបជាមុនបទល្មើសជួញដូរស្ត្រី និងកុមារនេះកុំឲ្យកើតមាន។
សូមបញ្ជាក់ថា៖កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជួរមុខនៃគណៈកម្មាធិការនិងលេខាធិការដ្ឋាននេះមានគោលបំណងលប់បំបាត់ឲ្យបាន នូវអំពើជួញដូរមនុស្ស ស្រីនិងកុមារការធ្វើអាជីវកម្មផ្លូវភេទទោះបីក្នុងរយៈពេលយូរយ៉ាងណាក៏ដោយ៕