ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងជញ្ជីងថ្លឹង រថយន្តនៅចំណុចកូនដំរីបាននិយាយ ថា រាល់យប់ថ្ងៃរថយន្តដឹកទំនិញផ្ទុកលើសទម្ងន់មួយគ្រឿងៗផ្ទុកលើស ចាប់ពី១០ទៅ២០តោន មិនចាំបាច់បើកបរឡើងជញ្ជីងថ្លឹងរថយន្ត ទេ គ្រាន់តែឈប់តម្រង់ជួរគ្នាចូលបង់លុយ ឲ្យក្រុមមន្ត្រីដែលប្រចាំការនៅទីតាំងជញ្ជីងថ្លឹងរថយន្តនោះគឺជា ការស្រេច ចង់ផ្ទុកលើសទម្ងន់បំផ្លាញផ្លូវថ្នល់ដូចម្តេចក៏ពួកគេមិនខ្វល់។
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចកូនដំរី មិនដែលបានអើពើបង្ក្រាបទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់នោះទេ ហើយលោក ព្រំ វីរៈ ដែលមានសិទ្ធិអំណាចគ្រប់គ្រងស្ថានីយ៍ថ្លឹងរថយន្តនេះតាមរបៀបផ្តាច់មុខ គឺជាកំពូលជនពុករលួយចាត់តាំងមន្ត្រីជំនិតៗរបស់ខ្លួនឲ្យចាំរាប់ ក្បាលឡានយកលុយទៅតាមតម្លៃដែលបានកំណត់ ដូច្នេះហើយបានជារថយន្តផ្ទុកលើសទម្ងន់រាប់ពាន់គ្រឿងក្នុងមួយថ្ងៃៗ អាចផ្ទុកលើសទម្ងន់និងតទ្រុងរបៀបខុសលក្ខណៈបច្ចេកទេសបើកបរ ឆ្លងកាត់ទីតាំងថ្លឹង
រថយន្តរបស់លោក ព្រំ វីរៈ យ៉ាងរលូនល្អ។ រថយន្តដឹកទំនិញបើកបរឆ្លងកាត់លើកំណាត់ ផ្លូវជាតិលេខ៥ ចាប់ពីទីរួមខេត្តបន្ទាយមានជ័យទៅកាន់ក្រុងប៉ោយប៉ែតរាប់រយ រាប់ពាន់គ្រឿងសុទ្ធតែផ្ទុកលើសទម្ងន់ បើទោះបីជាមានស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចភូមិកូនដំរី ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត គ្រប់គ្រងដោយផ្ទាល់ពីសំណាក់លោក ព្រំ វីរៈ ជាអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យក៏ដោយ ក៏ក្រុមឈ្មួញនៅតែមានឱកាសរកស៊ីដឹកជញ្ជូនទំនិញផ្ទុក
លើសទម្ងន់ បំផ្លាញផ្លូវថ្នល់យ៉ាងអនាធិបតេយ្យដដែល ព្រោះជញ្ជីងថ្លឹងរថយន្តរបស់លោក ព្រំ វីរៈ គ្រាន់តែជាទីតាំងអាជីវកម្មថ្លឹងលុយយកទៅច្រកបាវ យកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួនតាមរបៀបពុករលួយពេញបន្ទុក រយៈពេលច្រើនឆ្នាំមកហើយ។នៅចំណុចជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់ របស់លោក ព្រំ វីរៈ គេសង្កេតឃើញមានកម្លាំងចម្រុះរួមមានមន្ត្រីមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ មន្ត្រីផ្នែកបច្ចេកទេសមកពីក្រសួងសាធារណការនិងដឹកជញ្ជូន
កងរាជអាវុធហត្ថ និងនគរបាលប្រចាំការនៅទីនោះទាំងយប់ទាំងថ្ងៃ ហើយក៏មានតំណាងរបស់សាលាខេត្តបន្ទាយមានជ័យ ចាំកត់ត្រាចំនួនលុយដែលប្រមូលបានប្រចាំថ្ងៃផងដែរ។ ក្រុមចម្រុះទាំងនោះបានយកទីតាំងជញ្ជីងថ្លឹងរថយន្តនៅចំណុចកូនដំរី ធ្វើជាអាជីវកម្មដើម្បីប្រមូលលុយយកទៅចែកគ្នាធ្វើ្វើមានធ្វើបាន ផ្ទាល់ខ្លួន ដូចជារថយន្តដឹកលើសទម្ងន់ចាប់ពី៥០ទៅ៦០តោនមិនចាំបាច់ចូលថ្លឹងទេ ដោយគ្រាន់តែចូលបង់លុយឲ្យមន្ត្រីដែលប្រចាំការនៅទីតាំងជញ្ជីងថ្លឹង រថយន្តនោះចាប់ពី១០ម៉ឺនទៅ២០ម៉ឺនរៀល គឺជាការស្រេចទៅហើយ។
កន្លងមកលោក យឹម ឆៃលី ធ្លាប់បានចុះទៅធ្វើការអប់រំណែនាំផ្សព្វផ្សាយបទបញ្ជារបស់រដ្ឋាភិបាល ក្នុងការបង្ការបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដើម្បីថែរក្សាផ្លូវស្ពានប្រើប្រាស់បានយូរអង្វែងប៉ុន្តែទីបំផុតគេ មិនដែលឃើញលោក ព្រំ វីរៈ និងលោក គឹម សុវណ្ណ យកចិត្តទុកដាក់អនុវត្តន៍បទបញ្ជារបស់ថ្នាក់លើម្តងណាឡើយ ព្រោះការប្រមូលលុយពីក្បាលឡានដឹកជញ្ជូនលើសទម្ងន់ យកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន អាចជួយឲ្យពួកគេធ្វើការអភិវឌ្ឍមុខតំណែងនិងជីវភាពគ្រួសារបានយ៉ាង ឆាប់រហ័ស។
ជាធម្មតាក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធផ្ទុក លើសទម្ងន់តាមប្រភេទរថយន្តខ្សែមិនចង់ឲ្យមានរឿងវែងឆ្ងាយក៏បាន បង់លុយឲ្យក្រុមជញ្ជីងថ្លឹងរថយន្តជាប្រចាំខែនិងជាប្រចាំជើង ទើបអ្វីៗចេះតែអាចដំណើរការដោយរលូនល្អគ្មានឧបសគ្គ។
លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យថ្មី គួរពិនិត្យមើលភាពអសកម្មដែលកំពុងកើតមាននៅទីតាំងជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិកូនដំរីឡើងវិញផង ព្រោះជាគោលការណ៍ជញ្ជីងថ្លឹងរថយន្តមានតួនាទីបង្ក្រាបនិងពិន័យ ការដឹកជញ្ជូនលើសទម្ងន់តាមរយៈការរើទំនិញចុះ ដើម្បីយករថយន្តថ្មីមួយទៀតមកសាងទំនិញ ហើយត្រូវតែផាកពិន័យលើការដឹកជញ្ចូ
នទំនិញលើសទម្ងន់យកលុយបង់ចូល ជាថវិកាជាតិ។ ដោយឡែក លោក ព្រំ វីរៈ និងលោក គឹម សុវណ្ណ បានឃុបឃិតឲ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់តាមតែអំពើ ចិត្ត ដោយគ្រាន់តែចូលបង់លុយថ្លៃ ក្បាលឡានចាប់ពី១០ម៉ឺន ទៅ២០ម៉ឺនរៀលជាការស្រេច ចង់ដឹកទំនិញលើទម្ងន់កម្ពស់មេឃក៏មិនអីដែរ ឲ្យតែឈ្មួញមានលុយបង់ឲ្យ៕