​សមត្ថកិច្ច​ចម្រុះ​បង្ក្រាបបាន​រថយន្ត​ស៊េរី​ទំនើប​ដឹកឈើ​គ្រញូង​៣​គ្រឿង​និង​មនុស្ស​២​នាក់​

0

​សៀមរាប​៖ រថយន្ត​ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង​ផ្ទុក​ឈើ​គ្រ​ញ៉ូ​ង​និង​មនុស្ស​ពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​មាន​មេព្រៃ ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ស្ទាក់​ចាប់បាន ខណៈដែល​ជនសង្ស័យ​ផ្ទុក​ឈើ​គ្រញូង​ក្នុង​រថយន្ត បំ​រ៉ុង​លោត​ឆ​ត្រ័​ឆ្លងដែន​ទៅ​ព្រំប្រទល់​ប្រទេស​វៀតណាមimage-d796074a08a72ee928b1b8972666f5328a3d4bce13f8fc77623f1a91f725e42c-V - Copy​ ​ហេតុ​ការ​ណ៏​ចាប់​រថយន្ត ទំនើប​ខាងលើ​និង​មនុស្ស​២​នាក់​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​ដំបូក​ខ្ពស់ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ​។​
​ ​លោក​វរ​សេនី​យ៏​ត្រី​ឡុង សំអឿន នាយផ្នែក​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​សេចក្តី​រាយ​ការ​ថា មាន​ឡាន​ទាំង​៣​គ្រឿង បាន​ដឹកឈើ​គ្រញូង​ចេញពី​ទឹកដី​ខេត្តព្រះវិហារ ឆ្ពោះទៅ​ខេត្តសៀមរាប​។ ខណៈនោះ​កម្លាំង​របស់លោក បាន​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ចាំ​ស្ទាក់ចាប់​។ លុះ​ពេល​ឡាន​ទាំងនោះ​មកដល់​ចំណុចកើតហេតុ ដោយ​ឃើញ​កម្លាំង​សមត្ថកិច្ច​នៅចាំ​ស្ទាក់ ពួកគេ​ក៏បាន​បើកឡាន​សម្រុក​ចូលទៅក្នុង​ព្រៃ ហើយ​សមត្ថកិច្ច​ចាប់​បានជា​បន្តបន្ទាប់​តែម្តង​។ លោក​បន្តថា តាម​ការសន្និដ្ឋាន​ពួកគេ​អាច​ដឹក​ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប បំ​រ៉ុង​ឆ្ពោះទៅ​ព្រំប្រទល់​ខេត្តកំពង់ចាម ប្រទេស​វៀតណាម​។
​ ​លោក​ម៉ុង ប៊ុន​លីម នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ឲ្យ​ដឹងថា ឡាន​ស៊េរី​ទំនើប​ទាំងបី​គ្រឿង​នោះ​ទី​១​ម៉ាក​ឡិច​ស៊ី​ស​៣០០ ទី​២​ឡិច​ស៊ី​ស​៣៣០ និង​ទី​៣​កាមរី​បា​ឡែ​ន​។ ចំពោះ​ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ចាប់ខ្លួន​ទី​១​ឈ្មោះ​លឹម សេត ប្រុស​អាយុ​៣០​ឆ្នាំ ទី​២​ឈ្មោះ​លឹម ឆៃ​ឡា ប្រុស​អាយុ​៣៥​ឆ្នាំ ពួកគេ​ទាំងពីរ​នាក់​នៅ​ភូមិ​ព្រៃ​គុយ សង្កាត់​អំពិល ក្រុង​សៀមរាប​។ លោក​បន្តថា ឈើ​ដែល​រឹបអូស​បាន មាន​ប្រភេទ​ឈើ​គ្រញូង​សាច់​និង​ក្រាក់ សរុប​០,៤៨១​ម៉ែត្រគូប​។​
​ ​លោកនាយ​ផ្នែក​បន្ថែមទៀត​ថា តាមពិត​រថយន្ត​ដែល​ដឹកឈើ​គ្រញូង​មួយ​ខ្សែ​នេះ គឺមាន​រហូតដល់​ទៅ​៤​គ្រឿង តែ​នៅពេល​ជួប​ក្រុម​សមត្ថកិច្ច ពួកគេ​បាន​ព្យាយាម​បើក​គេច​រៀងៗ​ខ្លួន​ទើ​សមត្ថកិច្ច​ចាប់​បានតែ​៣​គ្រឿង​។​ប៉ុន្តែ​ក្រោយពេល​ឆែក​ក្នុង​ឡាន គឺ​បាន​រកឃើញ​សៀវភៅ​គ្រួសារ​របស់​ថៅកែ​ឈើ​និង​ឡាន​ឈ្មោះ លឹម ឈុនលី​។​ពេលនេះ​ទាំង​វត្ថុតាង ទាំង​ជនសង្ស័យ ខាង​លោក​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​អនុវត្ត​តាមផ្លូវ​ច្បាប់​៕image-a7ba9dabe85b7414d26f72f39a6fa28a9015ca681083c0a4e679bc3c485bf516-V (1) image-ad051a9b3c61c0fd7f8d52a489f5acfb9d0f17cafbe3386313e4e465bc4398b6-V (1) ដោយ ខេង ឧ​ត្ត​ម​