លោកគោស៊ុំសារឿតបានលើកទឹកចិត្តដល់ក្រុមហ៊ុនជីកថ្មឆ្លាក់រូបព្រះដែលកំពុងខ្ស័យធន់លើកទឹកចិត្តខិតខំធ្វើបន្តវិញ

0

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៥នៅសាលប្រជុំសាលខេត្តបន្ទាយមានជ័យលោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យក្នុងកិច្ចប្រជុំបានលើកទឹកចិត្តដល់ស្ត្រីម្នាក់ជាម្ចាស់ក្រុមហ៊ុនសីលាមាសជីកថ្មបានខ្ស័យធន់និងជំរុញឲ្យខិតខំប្រឹងប្រែងimage (1)ដំណើរឡើងវិញ។លោកស្រ្តីជា សីុ ណាតប្រធានក្រុមហ៊ុនសីលាមាសជីកថ្មស្រុកព្រះនេត្រព្រះបាននិយាយថាៈក្រុមហ៊ុនរបស់គាត់កំពុងជួបផលវិបាកណាស់ដោយសារបញ្ហាកង្វះផ្នែកកម្មករដែលជំនាញចេះឆ្លាក់ដាប់ថ្មចេះហើយមិនដែលបាននៅយូពីព្រោះការលក់ដូររបចំលាក់ មិនសូវដាច់ កម្មករតែងតែនាំគ្នាទៅរកការងារធ្វើនៅប្រទេសថៃអស់ធ្វើឲ្យក្រុមហ៊ុនរបស់អ្នកស្រីខ្ស័យធន់។លោកគោ ស៊ុំ សារឿតអភិបាលខេត្តបន្ទាយមានជ័យបាននិយាយថាលោកបានលើកទឹកចិត្តដល់ក្រុមហ៊ុនជីកថ្មឲ្យខិតខំប្រឹងប្រែងធ្វើអាជីវកម្មបន្តទៀតដើម្បីពង្រឹងខ្លួនឲ្យកាន់តែរឹងមាំមិនត្រូវបាត់បង់អារម្មណ៍ក្នុងការធ្វើអាជីវកម្មនេះឡើយ។ លោកគោស៊ុំ សារឿត បានបញ្ជាក់ទៀតថាអាជ្ញាធរខេត្តខិតខំជំរុញការងារពង្រីកអាជីវកម្មនេះឲ្យកាន់តែធំដើម្បីបំរើសេចក្តីតំរូវការរបស់ប្រពលរដ្ឋ។លោកយស់សុរិនប្រធានប្រតិភូកម្មបានមានសាសន៍ថាគោលដៅជួយការរៀបចំ លើឯកសារ ប៉ះពាល់ក្រុមហ៊ន ធ្វើអាជីវកម្មជីកថ្មនៅស្រុកព្រះនេត្រព្រះដែលជួបបញ្ហារបស់ក្រុមហ៊ុនដើម្បីរកវិធីការដោះស្រាយជូនដល់ក្រុមហ៊ុនខ្ស័យធ្ងន់នេះឲ្យដំណើរការវិញដើម្បីលើកទឹកចិត្តក្នុងខិតខំប្រឹងប្រែងដល់ម្ចាស់ក្រុមហ៊ុននេះ៕image image (2)