ខឹងប្រពន្ធដើរផឹកស៊ីព្រោះតែភ្លើងប្រច័ណផងនោះផ្ទុះកំហឹងទាញកាំភ្លើងAKបាញ់របួសធ្ងន់

0

ស្ទឹងត្រែង៖ មន្ត្រីយោធាម្នាក់ខឹងប្រពន្ធដើរផឹកស៊ី ព្រោះតែភ្លើងប្រច័ណផងនោះ ពេលត្រឡប់មកវិញបិទទ្វាមិនអោយចូលផ្ទះ ខឹងគោះទ្វាខ្លាំងៗជាច្រើនដង បានផ្ទុះកំហឹងទាញកាំភ្លើង AK វាយមួយ ស្នូកកាំភ្លើងនិងបាញ់ចំកធ្លាយមកគល់ដោះខាងស្តាំរងរបួសធ្ងន់បានបញ្ជូនមកមន្ទី11846049_538690269618449_1360343582_nពេទ្យបង្អែកខេត្តស ង្គ្រោះបន្ទាន់ដោយរបួសធ្ងន់ធ្ងរពេកបានបញ្ជូនបន្តទៅកាន់រាជាធានីភ្នំពេញ។ករណីបាញ់ប្រហាព្រោះតែភ្លើងប្រច័ណបណ្តាលអោយស្ត្រីម្នាក់រងរបួសនោះបានកើតឡើងនៅម៉ោង១៩និង៣៥នាទីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៥នៅចំណុចភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។មន្ត្រីនគរបាលអធិការដ្ឋានស្រុកសៀមប៉ាងបានអោយដឹងថាស្ត្រីរងគ្រោះដែលត្រូវបានប្តីបាញ់ប្រហាដោយកាំភ្លើង A K នោះមានឈ្មោះចាន់ ណៃ ភេទស្រីអាយុ៣៧ឆ្នាំ (ប្រពន្ធ)រស់នៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ចំណែកប្តីមានឈ្មោះ នៅ សារិទ្ធភេទប្រុសអាយុ៤(ប្តី)ជាមន្ត្រីយោធា(គ៣)និងមានទីលំនៅក្នុងភូមិឃុំជាមួយគ្នា។ក្រោយកើតហេតុប្តីរបស់គេបានរត់គេចខ្លួនបាត់តែម្តង មន្ត្រីនគរបានបានបន្តទៀតថា11853844_538690286285114_1466481096_nនៅយប់កើតហេតុ ប្រពន្ធរបស់គេបានដើរផឹកស៊ីស្រវឹងស្ទើជារាងរាល់យប់ថ្ងៃ ដោយភ្លើងប្រច័ណផងនោះ ប្តីខឹងបានបិទទ្វាមិនអោយចូលផ្ទះ តែដោយសារប្រពន្ធអង្រួនទ្វាជាច្រើនដង ផ្ទុះកំហឹងបានទាញយកកាំភ្លើងAK ស្វាយបត់វាយមួយស្នូកកាំភ្លើង បាញ់១គ្រាប់ចំកធ្លាយមកគល់ដោះខាងស្តាំបណ្តាលអោយរងរបួសជាទំម្ងន់ និងបានដឹកយកមកសង្ក្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់តែដោយសារតែរបួសធ្ងន់ធ្ងរពេកបានដឹកបន្តទៅការរាជាធានីភ្នំពេញ។ក្រោយកើតហេតុសមត្ថកិច្ចនគរបានបានចុះមកដល់កើតហេតុលើករណីខាងលើនេះ។បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើករណីបាញ់ប្រហាទៅប្រពន្ធនិងតាមស្វែងរកចាប់ខ្លួនជនដៃដល់ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ៕11868747_538690236285119_1031745244_n 11880101_538690266285116_1826556300_n