ជាពលរដ្ឋ៧០គ្រួសារនៅភូមិស្រែស្រណុកបានទទួលថវិកាជំហ៊ានទី២ពីសំណងផលប៉ះពាល់វ៉ារីអគ្គសនីសេសានក្រោមពី

0

ស្ទឹងត្រែង៖ប្រជាពលរដ្ឋចំនួន៧០គ្រួសារ យល់ព្រមយកថវិកាសាងសង់ផ្ទះខ្លួនឯង នៅភូមិច្រប់និងភូមិស្រែស្រណុកក្នុងឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង បានទទួលយកថវិកាជំហ៊ានទី២ រៀបចំសង់ផ្ទះខ្លួនឯងទៅតាមកិច្ចសន្យារបស់ក្រុមហ៊ុន។ក្នុងសកម្មភាពសាង08.10_15.40សង់ផ្ទះខ្លួនឯងថ្ងៃទី១០ខែសីហានេះប្រជាពលរដ្ឋនៅភូមិច្រប់និងភូមិស្រែស្រណុកចំនួន៧០គ្រួសារបានប្រឹងប្រែងនាំគ្នារុះរើផ្ទះមកសង់នៅភូមិថ្នីសំរេចបានជាង៥០%ភាគរយហើយចំណែកក្រុមហ៊ុនដោះស្រាយ ផលប៉ះពាល់ក៏បានរៀបចំបើកប្រាក់សំណង ជំហ៊ានទី២ចំនួន៣០០០ដូល្លាក្នុងមួយគ្រួសារបន្ថែមទៅតាមកិច្ចសន្យាដើម្បីជួយពន្លឿនដល់ការសាងសង់ផ្ទះនេះ។លោកហ៊ុនឆនអាយុ៦៥ឆ្នាំនៅភូមិស្រែស្រណុកមកទទួលបើកប្រាក់នៅធានាគារអេស៊ីលីដាបានអះអាងថាៈប្រជាពលរដ្ឋមានភាពកក់ក្តៅ ពីព្រោះឃើញក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវ តាមកិច្ចសន្យាដូចជាការសាងសង់ផ្ទះរៀបចំអណ្តូងទឹកស្អាត ផ្លូវគ្រួសក្រហមសាលារៀនការផ្តល់ប្រាក់សាងសង់ផ្ទះ ប្រជាពលរដ្ឋទទួលបានពិតប្រាកដម៉ែន។ខ្ញុំចេញមកនៅផ្ទះថ្មី វានៅអត់ទាន់បានប្រក់អត់មានអីប្រក់ អញ្ចឹងបានបើកលុយឲ្យនេះ ទៅយករបស់នេះ ទៅប្រក់ឲ្យជាងគេប្រក់ឲ្យហើយ យកលុយធ្វើផ្ទះខ្លួនឯងផ្ទះអីលើកអស់ហើយ នៅខ្វះសង្កីប្រក់ចាអត់គ្រប់លុយបាននេះ យកទៅដឹកសង្កីយកទៅឲ្យជាង គេប្រក់បណ្តោយពិតប្រកដ បើកអត់មានបោកប្រាស់ប្រជាពលរដ្ឋទេ អត់មានភូតភរអីពួកខ្ញុំទេថា ប៉ុណ្ណាសងប៉ុណ្ណឹង ម៉ែនហើយពួកខ្ញុំក៏យកចិតទុកដាក់ធ្វើតាមគាត់បានផលប្រយោជន៏បានអីម៉ែន។2015_15.41
លោកដួងពៅអភិបាលរងខេត្តនិងជាប្រធានក្រុមដោះស្រាយផលប៉ះពាល់បានសំដែងការសាទរចំពោះប្រជាពលរដ្ឋដែលមានចិត្តគំនិតស្រុះស្រួលគ្នាយល់ព្រមតាមការដោះស្រាយហើយក្រុមការងាររៀបចំសព្វថ្ងៃមិនមែនចាំតែប្រជាពលរដ្ឋសំណូមពរនោះទេពីព្រោះថា៖នេះក៏ជាគោលបំណងដែលក្រុមការងារចង់បានដូចគ្នាដើម្បីចូលរួមពន្លឿនដល់ការសាងសង់ទំនប់វារីអគ្គីសនីនេះផង។សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋចំនួន៧០គ្រួសារនេះពួកគាត់រស់នៅភូមិច្រប់និងភូមិស្រែស្រណុកបានយល់ព្រមទទួលយកថវិកា៦០០០ពាន់ដូល្លាសាងសង់ផ្ទះដោយខ្លួនឯងមកនៅភូមិថ្មីពីសំណង ផលប៉ះពាល់របស់វ៉ារីអគ្គីសនីសេសានក្រោមពីនៅស្រុកសេសានខេត្តស្ទឹងត្រែង។ប្រជាពលរដ្ឋ៧០គ្រួសារនៅភូមិស្រែស្រណុកបានទទួលថវិកាជំហ៊ានទី២ពីសំណងផលប៉ះពាល់វ៉ារីអគ្គសនីសសានក្រោមពីនៅស្រុកសេសាន ខេត្តស្ទឹងត្រែង៕08.10_15.40