លោក អ៊ិត សុធា​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ ដឹកនាំ​កំលាំងចំរុះ​ឆែកឆេរ ឃ្លាំងទំនិញ​ដោយ​សង្ស័យថា​ទំនិញ​កិច្ច​ពន្ធ​

0

​កំពង់ធំ​= លោក​អ៊ិត សុធា​ដឹកនាំ​កំលាំង​សមត្ថកិច្ច ចំរុះ​មាន​លោក​វី​រះ​សេនីយ៍​ទោ វ៉ា ចាន់​កុសល នគរបាល​ប្រឆាំង​បទល្មើស សេ​ដ្ន​កិច្ច គយ​សាខា​ខេត្តកំពង់ធំ ដើម្បី​ចុះ​ចែក​ឆេរ​ឃ្លាំង​ដោយ​សង្ស័យថា​ទំនិញ​កិច្ច​ពន្ធ​និង ហួស​សុពលភាព កាលពី​រសៀល​ថ្ងៃទី ១១​ខែសីហា​ឆ្នាំ Image37២០១៥ នៅ​ចំនុច ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​
​ទំនិញ​ទាំងនោះ​មាន សាប៊ូ ទឹកត្រី ទឹកស៊ីអ៊ីវ មី ម្សៅ​ស៊ុប និង​ទំនិញ​ជាច្រើន​មុខ​ទៀត ត្រូវបាន សមត្ថកិច្ច គយ និង​កំលាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច យកទៅ​ពិសោធន៍​រកមើល សារ​ធា​ត​គឺ​មី​និង ពិនិត្យ មើល​គុណភាព និង​សុពលភាព ដើម្បី​ការពារ​សុខភាព ប្រជា​ពល​រដ្ន ព្រោះ​ទំនិញ​ទាំងអស់​ក្នុង​ឃ្លាំង​សុទ្ធតែ​នាំចូល​ពី​ប្រទេស​វៀតណាម ។​
​ប្រជា​ពល​រដ្ន​ខ្មែរ​ទាំងអស់ សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ផលិតផល ដែល​នាំចូល​ពី​បរទេស មាន​សារជាតិ​គឺ​មី​ជាពិសេស​ផលិតផល ដែល​នាំចូល​ពី​ប្រទេស​វៀតណាម កំពុងតែ​ប្រឈមមុខ​និង ជំងឺ​គ្រប់បែបយ៉ាង និង​សុំអោយ​រាជរដ្ឋាភិបាល រឹង​បណ្ដឹង ច្បាប់​នាំចូល និង​ពិនិត្យ​អោយបាន​ត្រឹមត្រូវ​មុននឹង​នាំចូល មក​លក់​និង​ចែកចាយ ក្នុងស្រុក ។​Image39
​ទទឹង​និង​ណោះ​ដែរ​មហាជន ទូទៅ​គ្រប់​មជ្ឈដ្ឋាន​សំណូមពរ​អោយ​សមត្ថកិច្ច​ដែល​អនុវត្តន៍​ច្បាប់​កុំ អោយ​គឹ​ត​ប្រយោជន៍​ផ្តា​ល់​ខ្លួន​ធំ គឺ​គឹ​ត​ពី​សុខភាព​ប្រជា​ពល​រដ្ន និង​សង្គម​អោយ​ច្រើនជាង ប្រយោជន៍​បុគ្គល ទើប​ប្រទេសជាតិ​មាន​ភាព​រី​ចំរើន និង​ជៀស​ផុតពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​៕ ប៊ុន​រិទ្ធី​
Image41Image33