​ក្រុមការងារ​ថ្នាក់ជាតិ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​បន្ត​ជុំរឿន​រក​ជនបរទេស​ដែល​ស្នាក់នៅ​ខុសច្បាប់​ក្នុង​ខេត្ត​សៀម​

0

​សៀមរាប​៖ ក្រុមការងារ​ថ្នាក់ជាតិ និង​គណៈកម្មការ​ជំរឿន​ថ្នាក់​ខេត្ត បន្តធ្វើ​ជំរឿន​រក​ជនបរទេស​ដែល​ស្នាក់នៅ​ខុសច្បាប់​ក្នុង​ខេត្តសៀមរាប​ជា​បន្ត បន្ទាប់​ក្រោយពី​បាន​ចាប់បញ្ជូន ១៧​នាក់​កាលពីដើម​ខែសីហា​២០១៥​ទៅ​អគ្គនាយកដ្ឋាន​កន្លងទៅ ។​20150812_104754​នៅ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៥​នេះ ក្រុមការងារ​ថ្នាក់ជាតិ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​សេនី​យ៏​ឯក​ហែម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏ បាន​ចុះ​ធ្វើ​ជំរឿន នៅក្នុង​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប ដោយ​ប្រមូល​ជន​អន្តោ​ប្រវេ​ស​ន៏​វៀតណាម​ជាច្រើន​គ្រួសារ មក​ពិនិត្យ​លិខិត​ស្នាក់នៅ ឬ​ឯកសារ​ផ្សេងៗ​។​
​ ​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅក្នុង​សង្កាត់​សាលា​កំរើក មាន​ជន​អន្តោ​ប្រវេ​ស​វៀតណាម​ស្នាក់នៅ​ប្រមាណ​៥៣​គ្រួសារ ស្មើ​២៣៥​នាក់​។ តែ​មិនទាន់​លំអិត​បាន​ថា​មាន​ប្រុស​ប៉ុន្មាន ស្រី​ប៉ុន្មាន និង​មាន​លិខិតស្នាម​អ្វីខ្លះ​នោះទេ ពីព្រោះ​ខាង​មូលដ្ឋាន​ត្រឹមតែ​សហការ​ប៉ុណ្ណោះ​។​តែ​ចំនួន​នេះ​បាន​ថយចុះ​ជាង​ឆ្នាំ​២០១៤ ដែលមាន​ចំនួន​២៦៦​នាក់​។​
​ ​ដោយឡែក​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ហែម ថេ​ង ដែល​ដឹកនាំ​ក្រុមការងារ​ផ្ទាល់​បាន​ឲ្យ​ដឹងថា ការអនុវត្ត​នេះ​គឺ​ធ្វើតាម​ផែនការ​លេខ​០១០​របស់​ក្រសួងមហាផ្ទៃ ទូទាំង​២៥​រាជធានី​ខេត្ត​។ ដោយ​រាជធានី​ភ្នំពេញ​ជា​ប៉ូល​ទី​១​ហើយ​ខេត្តសៀមរាប​ជា​ប៉ូល​ទី​២ ពីព្រោះ​ជា​ខេត្ត​ទេសចរ​ណ៏​ដ៏​សំខាន់​។ លោក​បន្តថា សម្រាប់​ខេត្តសៀមរាប ក្រុមការងារ​បាន​ចុះ​ធ្វើ​ជំរឿន​រយៈពេល​២០​ថ្ងៃ​មកហើយ នៅក្នុង​សង្កាត់​ស្វាយដង្គុំ ដោយ​ក្នុង​នោះបាន​ចាប់បញ្ជូន​ជន​អន្តោ​ប្រវេ​ស​ន៏​ខុសច្បាប់​វៀតនាម​១៧​នាក់​ទៅ​អគ្គនាយកដ្ឋាន​។​
​ ​លោក​ហែម ថេ​ង បាន​ឲ្យ​ដឹង​ទៀតថា ការធ្វើជំរឿន​រក​ជន​បរទេស​ដែល​ស្នាក់នៅ​ខុសច្បាប់​នេះ ពុំមែន​តែ​អន្តោ​ប្រវេ​ស​ន៏​វៀតណាម​នោះទេ គឺ​គ្រប់​ជនបរទេស ឲ្យ​តែ​ស្នាក់នៅ​ខុសច្បាប់​ចាំបាច់​ត្រូវ​ចាប់​បញ្ជូនទៅ​នាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​។ ចំណែក​ជន​អន្តោ​ប្រវេ​ស​ន៏​វៀតណាម​នៅក្នុង​សង្កាត់​សាលា​កំរើក ដែល​កំពុង​ធ្វើ​ជំរឿន​នេះ​គឺ​នៅ​មិនទាន់​ដឹងថា មាន​ឯកសារ​ឬ​លិខិតស្នាម​ស្នាក់នៅ​ប៉ុន្មាន​ហើយ​ត្រូវ​ចាប់បញ្ជូន​ប៉ុន្មាន​នាក់​នោះទេ ពីព្រោះ​ការងារ​ធ្វើ​មិនទាន់​ចប់​។​
​ ​ទោះបីយ៉ាងណា​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក​ហែម ថេ​ង ពុំបាន​បញ្ជាក់ថា តើ​លិខិតស្នាម​ដែល​ផ្តល់​ឲ្យ​នោះអាជ្ញាធរ​ថ្នាក់​ណា​ទើប​អាច​អនុញ្ញាតិ​ឲ្យ​ស្នាក់នៅ​បន្ត ហើយ​ថ្នាក់​ណា​ដែល​មិន​អនុញ្ញាតិ​ឲ្យ​ស្នាក់នៅ​។ តែ​លោក​បញ្ជាក់ថា ចំពោះ​ច្បាប់​ដែល​អាជ្ញាធរ​ផ្តល់​ឲ្យ​នោះ ត្រូវ​ប្រមូល​ដាក់ជូនទៅ​អគ្គនាយកដ្ឋាន​ដើម្បី​សម្រេច​ជា​បន្ត​៕20150812_110035​ដោយ ខេង ឧ​ត្ត​ម​ ​