​តាំងពិព័រណ៍​នំ​បង្អែម​ដល់​ភ្ញៀវ​អន្តរជាតិ​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​

0

​សៀមរាប​៖ ដើម្បី​លើកស្ទួយ​នូវ​គុណ​តំលៃ​នំ​បង្អែម ដែលជា​ស្នារ​ដៃ​របស់​ខ្មែរ ឲ្យ​ភ្ញៀវ​អន្តរជាតិ​បាន ស្គាល់​ពី​រស់ជាតិ​នំ​បង្អែម​ខ្មែរ​ដ៏​ឆ្ងុយឆ្ងាញ់ ដែល​ត្រូវបាន​ដាក់តាំង​ពិព័រណ៍​នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ សៀមរាប​នៅ​ព្រឹក​ថ្ងៃទី ១២​ខែសីហា​ឆ្នាំ​២០១៥​។received_760221634104415​​លោក ស្រី តែ​វ ដែលជា​ជនជាតិ​ថៃ​រស់នៅ​អូស្ត្រាលី បាន​ឲ្យ​ដឹងថា នំ​បង្អែម​ខ្មែរ​នេះ​ពិត​ជាមាន​រស់ជាតិ​ឆ្ងុយឆ្ងាញ់​ពិសារ ថែមទាំង​ក្រអូប ពិសា​រហើយ​ធ្វើ​ឲ្យ​ចាប់អារម្មណ៍ ចង់តែ​ពិសារ​ទៀត ជាទូទៅ​នៅ​ប្រទេស​ថៃ ក៏មាន​នំ​បង្អែម​ប្រភេទ​នេះដែរ គឺ​ស្រឌៀង​គ្នាប​ន្តែ​នំ​នៅទីនេះ គឺមាន​រស់ជាតិ​ឆ្ងាញ់​ណាស់​និង​អគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​បានធ្វើ​នំ​បាន​ឆ្ងាញ់​។​

​លោក ដេ​វិត ស​ញ្ញាតិ​អូស្ត្រាលី បាន​បញ្ជាក់ថា ពិតជា​គួ​អោយ​ភ្ញាក់ផ្អើល​ណាស់ ខណ ពេលដែល​លោក បាន​ភ្លក់​រស់ជាតិ​នំ បង្អែម ដែលជា​ស្នារ​ដៃ​របស់​ប្រជាជន​ខ្មែរ ហើយ​កម្ររ​នឹង​បាន​ជួបប្រទះ​ណាស់ និង​ពិបាក់​ក្នុង​ការរក​ទិញ​នំ​ដែលមាន​រស់ជាតិ​ឆ្ងាញ់​បែបនេះ កន្លងមក​លោក​ធ្លាប់តែ ពិសារ​តែ​នំ​កញ្ចប់ និង​នំប៉័ង តែ​ពេលនេះ​នំ​ពិតជា​ឆ្ងាញ់​ណាស់​។​

​លោក ស្រី​. កាត ឡា​ឡែ​ន ប្រធាន​ភោជនីយ៍ដ្ឋាន​ព្រលានយន្តហោះ​អន្តរជាតិ សៀមរាប​បាន​ឲ្យ​ដឹងថា គោលបំណង​ក្នុងការ​តាំងពិព័រណ៍​នំ​បង្អែម ដែល​ត្រូវបាន​ធ្វើឡើង​ដោយ ស្នាដៃ​ខែ្មរ និង​ជា​នំ​ដែលមាន​មកជា​យូរណាស់​មកហើយ និង​ជា​ទំនាម​ទំលាប់​ប្រព​ស​ណី​ខ្មែរ ធ្វើ​នំ​នេះ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ និង​ធ្វើ​នំ​សម្រាប់​ពិសារ​ក្នុង​គ្រួសារ ទើប​ចង់​ផ្សព្វផ្សាយ​នំ​បង្អែម​ទាំងនេះ ឲ្យ​ភ្ញៀវ​អន្តរជាតិ​ឲ្យ​បាន​ស្គាល់​និង​បាន ភ្លក់​នូវ​រស់ជាតិ ក៏ដូចជា​ការផ្សព្វផ្សាយ​បន្ត ។​លោក ស្រី​បាន​បញ្ជាក់ថា ការដាក់​ពិព័រណ៍​នំ​បង្អែម​នេះ សង្កេតឃើញថា មានការ​ចាប់អារម្មណ៍ ពី​ភ្ញៀវ​អន្តរជាតិ​ជាច្រើន ក្នុង​ការចូល​ភ្លក់​រស់ជាតិ​នំ ក៏ដូចជា​ការទិញ​ទៅ​ពិសារ មិនតែប៉ុណ្ណោះ​អ្នកខ្លះ​បាន​ទិញ​យកទៅ​ផ្ញើរ​ទៅ​បងប្អូន​សាច់ញាតិ នៅឯ​ផ្ទះ​មុនពេល​ឡើង​យន្តហោះ ដោយឡែក​ការតាំង​ពិ​ពណ៌​នំ​បង្អែម​នេះ​ជា​លើកដំបូង​នៅ​នេះ ហើយ​និង​រៀបចំ​បន្តទៀត​ជា​រៀងរាល់ឆ្នាំ​ក្នុង​ខែសីហា​រវាង​ថ្ងៃ​តី​១២​រហូតដល់​ថ្ងៃទី​១៨​ក្នុង​រយះពេល​មួយអាទិត្យ​៕20150812_111709 20150812_115540 20150812_121752 20150812_115513 ​ដោយ ខេង ឧ​ត្ត​ម​