រាជធានីភ្នំពេញ: ក្រុមកម្មករសំណង់ ៣ នាក់ ក្នុងនោះ ស្ត្រីម្នាក់ បានដាច់ខ្សែរ៉តកន្ត្រកយោង ធ្លាក់មកក្រោម ពីលើ អគារបុទុមសមុទ្រ កំពុងសាងសង់ កម្ពស់ ៦ ជាន់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បើតាមប្រភពពត័មានបានអោយដឹងថា៖ក្រោយពីធ្វើការរួចហើយ ជនរងគ្រោះបានចុះមកក្រោមវិញ ដោយនាំគ្នា ជិះក្នុងកន្ត្រកយោង ប៉ុន្តែបានដាច់ខ្សែរ៉ត បណ្តាលឲ្យធ្លាក់មកក្រោមរងរបួសតែម្តង ។ប្រភពដដែលបានបន្តទៀតថា ៖ ជនរងគ្រោះទី១
ឈ្មោះ ឌឹម ម៉ន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងផ្សារដែក ស្រុកកំណើត នៅភូមិពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី២ ឈ្មោះ ប៊ុន គឹមលី ជាប្រពន្ធ ភេទស្រី អាយុ ២៥ឆ្នាំ និងទី៣ ឈ្មោះ ឌឿន មុំ អាយុ ២៤ឆ្នាំ មានស្រុកកំណើតជាមួយគ្នា ។ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាល ៕