​សមត្ថកិច្ច​នគរបាល​ចុះ​ប្រតិបត្តិការ​ពេលយប់​ចាប់បាន​ម៉ូតូ​កែឆ្នៃ​ចម្លែក​មួយគ្រឿង​ ​យកមក​ផាកពិន័យ​អោយ​បំពាក់​គ្រឿង​ម៉ូតូ​ធម្មតា​វិញ​

0

​ខេត្តកំពង់ឆ្នាំង​៖ ម៉ូតូ​កែឆ្នៃ​ចម្លែក​មួយគ្រឿង​មាន​សាក់​ស៊ី​ជាង​មួយ​ម៉ែត្រ និង​មាន​បំពាក់​បំ ពុង​ស៊ី​មាំ​ង​ប្រែ​ន និង​ភ្លើង​ឡាស៊ែរ ខុស​បច្ចេកទេស ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង និង​
​ខេត្ត សហការគ្នា​ចុះ​ប្រតិបត្តិការ​ពេលយប់​ស្ទាក់​ចាប់បាន នៅ​ម៉ោង​២៤​យប់​ថ្ងៃទី​១២​ខែ​សីIMG_8024​ហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ហើយ​បាន​
​ដកហូត​ពី​ម្ចាស់​ដែល​ចេញ​មកពី​ស៊ីផឹក​ក្នុង​ក្លឹប​ឌី​ស្កូ យកមក​រក្សាទុក​ក្នុង​អធិការដ្ឋាន​នគរ​
​បាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​ធ្វើការ​ផាកពិន័យ និង​អប់រំ​។​
​លោក ហង្ស ប៊ុន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​នៅ​យ​
​ប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​នគរបាល​ខេត្ត​បាន​
​ចេញ​ប្រតិបត្តិការ​ជាធម្មតា​ដូច​រៀងរាល់​យប់ តាម​គោលដៅ​កំណត់​។​នៅក្នុង​ចំណុច និង​ពេ​
​ល​ម៉ោង​ខាងលើ សមត្ថកិច្ច​បាន​ចាប់​ឃាត់ទុក​ម៉ូតូ​២​គ្រឿង ដែល​អ្នកបើក​បរជា​ម្ចាស់​រស់នៅក្នុង​ស្រុក​បរិបូ​រ​ណ៌​បាន​បំពាក់​គ្រឿង​ម៉ូតូ​ខុស​បច្ចេកទេស​។​ម៉ូតូ​ទី​១​ម៉ាក​ហុងដា​ឌ្រី​ម​សេ​
​រី​០៨ ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ ១. ៤៥៤៦ បំពាក់​ស៊ី​ប្លេ​ខ្យល់​ឮ​ខ្លាំង និង​ភ្លើង​ឡាស៊ែរ​ខុស​បច្ចេកទេស ម៉ូតូ​ទី​២ ម៉ាក​ហុងដា​ឌ្រី​ម អត់​ស្លាក​លេខ បំពាក់​ស៊ី​មាំ​ង​ប្រែ​ន ភ្លើង​ឡាស៊ែរ អត់​ស្លាក​លេខ និង​ត​សាក់​ស៊ី​ជាង​មួយ​ម៉ែត្រ យ៉ាង​ចម្លែក​ខុស​បច្ចេកទេស​។​សមត្ថកិច្ច​មិ​ដឹង​ដែរ​ថា តើ​គេ​ត​សាក់​ស៊ី​បែបនេះ​ដើម្បី​អ្វី​នោះឡើយ គឺ​ពិតជា​ឆ្ងល់​ដែរ​..!​។​
​ ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ហក​ហូត​ពី​ម្ចាស់​គេ​ដែល​ចេញ​មកពី​ស៊ីផឹក​ក្នុង​ក្លឹ​
​ប​ឌី​ស្កូ​ថ្មី ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង យកមក​រក្សាទុក​ក្នុង​អធិការដ្ឋាន​នគរ​បា​
​ល​ក្រុង​កំពង់ឆ្នាំង​។​
​ ​លោក ហង្ស ប៊ុន​ហាក់​បាន​អោយដឹងទៀតថា​៖​តាមច្បាប់ សមត្ថកិច្ច​និង​ធ្វើការ​ផាក​
​ពិន័យ​ម្ចាស់​ម៉ូតូ​ទាំង​២​នេះ ដោយ​តម្រូវអោយ​ម្ចាស់​ដោះ​គ្រឿង​បំពាក់​ខុសច្បាប់​ទាំងអស់​
​រក្សាទុក​ក្នុង​អធិការដ្ឋាន និង​ត្រូវ​ទិញ​ឬ​យក​គ្រឿង​បំពាក់​ធម្មតា​របស់​ម៉ូតូ​មក​បំពាក់​អោយ​
​បាន​ត្រឹមត្រូវ​ឡើងវិញ ទើប​សមត្ថកិច្ច​អនុញ្ញាតអោយ​យក​ម៉ូតូ​ទាំង​២​គ្រឿង​នេះ ទៅកាន់​លំនៅដ្ឋាន​ពួកគេ​វិញ​។​
​ ​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​យានយន្ត​ទាំងអស់ សូមកុំ​បំពាក់​គ្រឿង​
​អ្វី​ផ្សេងៗ​ខុស​បច្ចេកទេស ទៅលើ​ម៉ូតូ​ឬ​យានយន្ត ព្រោះ​ច្បាប់​មិន​អនុញ្ញាត​អោយធ្វើ​បែប​
​នេះឡើយ ដែល​អាច​ប៉ះពាល់​ដល់​អ្នក​ធ្វើចរាច​រណ៍​តាម​ដងផ្លូវ​ជាមួយគ្នា បើ​មិន​ដូច្នោះ​ទេ ពិតជា​ត្រូវ​ប្រឈម​និង​ការចាប់​ពិន័យ ដូច​ករណី​ខាងលើនេះ​មិន​លើកលែង​ឡើយ​៕IMG_8023 IMG_8011