​លោក លី សារី​ត្រូវ​បានប្រកាស​កែសម្រួល​តួនាទី​ជា​ប្រធាន​ក្តុ​មកា​រងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ក្រុង​សិរីសោភ័ណ​

0

  ​បន្ទាយមានជ័យ​៖ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល លោក លី សារី អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​អូរជ្រៅ ត្រូវបាន​ប្រកាស​កែសម្រួល​តួនាទី​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះIMG_6707​មូលដ្ឋាន​ក្រុង​សិរីសោភ័ណ នៃ​ខេត្ត​បន្ទាយ​ជ័យ កាលពី​ព្រឹក​ថ្ងៃទី ១៣ សីហា​២០១៥ នៅ​សាលប្រជុំ​គណ​:​បក្ស​ខេត្ត​។​
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត ជា​អនុប្រធាន​គណ​ក្ម​ធិ​ការ​បក្ស​ខេត្តបន្ទាយមានជ័យ ឯកឧត្ដម អន ស៊ុំ សមាជិក​គណកម្មការ​កណ្ដាល និ​ជា​សមា​ជិ​ព្រឹទ្ធសភា​មណ្ឌល​ភូមិភាគ​៥ និង​សមាជិក​បក្ស​ក្រុង​សិរីសោភ័ណ​ជាច្រើនរូប​ទៀត​។​
លោក នង វុទ្ធី គណ​:​ចាត់តាំង​បក្ស​ខេត្ត​និយាយថា​: ក្នុង​សេចក្ដីសម្រេច​ពី​ការបំពេញបន្ថែម​និង​កែសម្រួល​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ក្រុង​សិរីសោភ័ណ លេខ​២៨០ សសរ​.​ខ​ប​ជ ចុះ​ថ្ងៃទី ៤​សីហា​២០១៥ ត្រូវបាន​ប្រគល់​ភារកិច្ច លោក លី សារី ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ក្រុង​សិរីសោភ័ណ នៃ​ខេត្ត​បន្ទាយ​ជ័យ​។​
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត ជា​អនុប្រធាន​គណ​ក្ម​ធិ​ការ​បក្ស​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍​: ក្រុមការងារ​មាន​ភារកិច្ច​សំខាន់ៗ ដូចជា​ត្រូវ​ពិនិត្យ​និង​តាមដាន​រាល់​សកម្មភាព​នានា​នៅតាម​មូលដ្ឋាន លើក​កំពស់​គណនេយ្យភាព​រប​ស់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការផ្តល់​សេវាសាធារណៈ​និង​ការ​អភិ​វ​ឌ្ឈ​នៅតាម​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព​។​ត្រូវ​សហការ​រៀបចំ​វេទិការ​សាធារណៈ​នៅតាម​មូលដ្ឋាន​ដើម្បី​ស្តាប់​រាល់​សំនូមពរ​និង​សំណើរ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​យក​ចិត​កត​ទុកដាក់​ដោះស្រាយ​នូវ​រាល់​សំនូមពរ​និង​សំណើរ​ទាំងនេះ​ដោយ​ផ្អែកលើ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​។​
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត​បានបញ្ជាក់​ទៀតថា​ក្រោយ​ភារកិច្ច​ថ្មី​នេះ កៀរគរ​ធនធាន​ពី​ប្រភព​នានា​ដើម្បី​ចូលរួម​ក្នុងការ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ក៏ដូចជា​ការ​អភិ​វ​ឌ្ឈ​ន៍​នៅតាម​មូលដ្ឋាន​៕​IMG_6703 IMG_6708 IMG_6710