កម្លាំង​នគរបាល​ស្រុក​វ៉ារិន​ខេត្តសៀមរាប​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការបំរើ​ប្រជាពលរដ្ឋ និង វិស័យ​ព្រះពុទ្ធសាសនា​

0


​សៀមរាប : លោក​វរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​វ៉ារិន​ខេត្តសៀមរាប​បានអោយដឹង​ថា​កម្លាំង​នគរបាល​ក្នុង​ទូទាំង​ស្រុក​វ៉ារិន ទាំងអស់​ជានិច្ចកាល​តែងតែបាន​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ពិសេស​គឺ​អនុវត្ត​សម្រេច​អោយបាន​នូវ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ។ ដោយឡែក​ក្រៅពី​បំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​ជា​កងកម្លាំងប្រដាប់អាវុធ​ហើយ​នោះ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ សីហា នេះ លោក អធិការ11857496_1629383490680645_2003294237_nនគរបាល​ស្រុក​វ៉ារិន​ខេត្តសៀមរាប ណុប សារ៉ាក់ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​មួយចំនួន​ចុះជួយ​ជួសជុល​សាលាឆ័ន​ក្នុង​វត្ត​ប្រាសាទ​ច័ន្ទ​គី​រី ស្ថិត​ក្នុងភូមិ គោក​កណ្តាល ឃុំ ល្វា​គ្រាំ ស្រុក​វ៉ារិន ខេត្តសៀមរាប​ដែលមាន​ស្ថានភាព​ចាស់​ទ្រុឌទ្រោម ។ លោក​បាន​បន្ត​អោយដឹងទៀតថា​ការចូលរួម​ខាងលើនេះ​គឺជា​សកម្មភាព​មនុស្ស​ធ​ម៍​ក្នុងការ​រួមចំណែក​យ៉ាងសម្ខាន់​ក្នុងការ​លើ​កម្ពស់​វិស័យ​11903570_1629378690681125_770460834_nព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ ។ ដោយ នៅក្នុង​សកម្មភាព​នោះដែរ​លោក​វរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​វ៉ារិន​ខេត្តសៀមរាប​បាន​ចូលរួម​ឩ​ប​ត្ថ​ម​និង​ប្រគេន​ប​ច័យ ចំនួន​៤៣​ម៉ឺន ៧ ពាន់ រៀល ដល់ ព្រះសង្ឃ​ដើម្បី​ទុក​យកទៅ​ប្រើប្រាស់ តាម​ត​ម្រូ​វា​ការ ក្នុងការ​ជួសជុល​សាលាឆ័ន​នេះ​ផងដែរ ៕
​ដោយ លោក​ព្រិន្ទបាលទោ ខេង ខេមរា​11903542_1629377954014532_1115112683_n 11880248_1629383647347296_637503089_n 11855491_1629386214013706_1567097433_n 11854068_1629378134014514_509353078_n