បន្ទាយមានជ័យ ៖ មន្ត្រីកាំកុងត្រូលខេត្តបានសហការណ៍ជាមួយ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត-ក្រសួង មន្ត្រីពាណិជ្ជកម្មខេត្ត ដើម្បីចូលរួមទប់ស្កាត់ និងធ្វើការណែនាំដល់អាជីករ និងប្រជាពលរដ្ឋស្វែងយលពីសុខភាពខ្លួនឯង និងសុខភាពអ្នកដ៏ទៃ ។លោក
លន់ ស៊ីថា អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោកដុំ វណ្ណឌី ប្រធានការិយាល័យជំរុញមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ជាច្រើនរូប កាលពីព្រឹកថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៥ចុះប្រតិប័ត្តការនេះ។លោក លន់ ស៊ីថា អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានថ្លែងថាះក្រោយពីទទួលបញ្ជានិងការចង្អុលបង្ហាញ ពីអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត មន្ត្រីជំនាញផ្នែកត្រួតពិនិត្យទំនិញគ្រប់ប្រភេទ បានចុះពិនិត្យ សេចាហួយដូងនាំចូលពីក្រៅប្រទេសដែលធ្វើអោយ ប៉ះប៉ាល់សុខភាកុមារ និងសុខភាពជូនពលរដ្ឋទូទៅ។
លោកបានបន្តថា កម្លាំងសមត្ថកិច្ចយើងបានចុះត្រួតពិនិត្យតាមទីផ្សារ សិរីសោភ័ណក្នុងក្រុងសិរីសោភ័ណ និងបន្តមកត្រួតពិនិត្យនៅផ្សារមង្គលបូរី បានប្រមូលបានទំនិញខូចគុណភាព ផុតកាលបរិច្ឆេទ និងធ្វើការ ដកហូតបាន រួមមាន ទំនិញហួសកាលបរិច្ឆេត ទំនិញគ្នានស្លាកសញ្ញាសំគាល់ និងទំនិញហាមឃាត់ការនាំចូល តែចាហួយដូងដែលធ្វើអោយប៉ះបាល់សុខភាពកុមារមិនដាក់តាំងលក់នៅលើទីផ្សាក្នុងខេត្តនោះទេ។ក្នុងនោះមន្ត្រីជំនាញបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ជាបន្ទាន់ រាល់ការលួចនាំចេញទំនិញខាងលើនេះមកដាក់តាំងលក់ ប្រសិនលើកក្រោយនៅមិនរៀងចាលទេ សមត្ថកិច្ចជំនាញនិងដកហូត និងកសាងសំណំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕




































