បុរស់ពោះម៉ាយកូនបីម្នាក់ទៅសីុឈ្នួលរើផ្ទះឲ្យគេធ្លាក់ពីលើក្របចំថ្មបាក់ ក ស្លាប់

0

ខេត្តបន្ទាយមានជ័យ៖ បុរស់ពោះម៉ាយកូន៣ម្នាក់បានទៅសីុឈ្នួលរើផ្ទះឲ្យគេភ្លាត់ស្នៀតរអិលដៃធ្លាក់ពីលើក្របដែលមានកំពស់៣ម៉ែត្រចំថ្មក្រោមបាក់ ក ស្លាប់ងអណោចអធម៍ចោលកូនទាំង៣នាក់ឲ្យរស់នៅវេទនា។ហេតុការណ៍គ្រោះស្លាប់កម្មករនេះកើតឡើងនៅង៣ល្ងាចimage (1) ថ្ងៃទី១៣ខែសីហាឆ្នាំ២០១៥នៅចំណុចផ្លូវលេខ១ផ្ទះរបស់លោកតាហ៊ូវ ក្នុងភូមិតារាងបាល់ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកកែវសម្បត្តិមេជាងរើផ្ទះបាននិយាយថា ជងរងគ្រោះមានឈ្មោះ ទូចណាង ប្រុសអាយុ ៤៥ឆ្នាំរស់នៅបណ្តោះអាសន្នជាមួយបងនៅភូមិរោងម៉ាសុីន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បុរស់នេះមានកូន៣នាក់ទើបតែលែងលះគ្នានិងប្រពន្ធបានជិត១០សព្វថ្ងៃរស់ស្រុកកំណើតនៅក្នុងភូមិ ដំបូកធំ ឃុំកញ្ចោម ស្រុកពារាំង ខេត្តព្រៃវែងមករស់នៅជាមួយបងម្តងម្កាលរួចទៅស្រុកimage (2)វិញ។លោកសម្បត្តិបាននិយាយបន្តទៀតថាមុនពេលកើតហេតុ លោកបានបបួលជនរងគ្រោះឲ្យទៅជួយរើផ្ទះឈ្មោះតាហ៊ូវ១ថ្ងៃបានកំរៃ៉២មឺុនរៀល។លោកបានបន្តទៀតថាក្រោយពីបានធ្វើពីព្រឹកដល់ល្ងាចជិតហើយជនរងគ្រោះក៏បានតោងតាមក្របដើម្បីចុះមកដីដែលមានកំពស់ប្រហែល៣ម៉ែត្រតែអកុសលអាក្រក់ក៏របូតដៃដាំក្បាលចុះមកក្រោមចំថ្មបាក់ឆ្អឹងកង៣កំណាត់ភ្លាមនោះម្ចាស់ផ្ទះបានដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតលុះព្យាបាលបានចំនួន២ថ្ងៃដោយជម្ងឺធ្ងន់ពេកពេទ្យមិនអាចព្យាបាលបាលក៏ស្លាប់តែម្តង។សពត្រូវដឹកយកមកផ្ទះបងដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕image