ក្រុមការងារថ្នាក់ជាតិបើកវេទិកាសាធារណៈជួយដោះស្រាយទុក្ខកង្វល់និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋក្នុងឃុំអភិវឌ្ឍន៍ស្រុកទឹកផុស

0

ខេត្តកំពង់ឆ្នាំង៖ វេទិកាសាធារណៈមួយរបស់ក្រុមការងារថ្នាក់ជាតិមួយ ដឹកនាំដោយឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកទឹកផុស លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុS3250039ប្រធានក្រុមការងារចុះជួយស្រុកទឹកផុស បានធ្វើឡើងនៅព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅក្នុង វត្តត្រពាំងរាំង ភូមិត្រពាំងរាំង ឃុំអភិ វឌ្ឍន៍ ស្រុកទឹកផុស ដើម្បីស្វែងរកដំ ណោះស្រាយនិងក្តីកង្វល់របស់ពលរដ្ឋ ក្នុងឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ដោយមានការចូលរួមពី ថ្នាក់ដឹក នាំមន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូ និង ប្រជាពលរដ្ឋសរុបចំនួន៣០០នាក់ស្រី១៦០នាក់ ផងដែរ។នៅក្នុងវេទិកាសាធារណៈថៃ្ងនេះ តំណាងប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងអំពីក្តីកង្វល់របស់ពួកគាត់សំណូមពរដល់ គណៈអធិបតីជួយដោះស្រាយ មានដូចជា៖សំណូមពរជួយធ្វើទ្វារទំនប់ទឹកស្វាយចេកកុំអោយធ្លាយបាតក្រោម ,សុំអោយជីកប្រឡាយស្វាយចេកឆ្លងកាត់ឃុំចោងម៉ោង ,សុំជួយដាក់ទ្វារដែកចំនួន៨ប្រឡោះនិងចាក់សោរនៅទំនប់អន្លុងតាទេន និងសំណូមពរសុំជួយស្តារប្រឡាយនាំទឹកមួយចំនួនទៀតដែលគោករាក់ដោយខ្សាច់ហូរមកកកក្នុងបាតប្រឡាយនៅក្នុងឃុំអភិវឌ្ឍន៍។សុំជួយសាងសង់បង្ហើយសាលាឆាន់វត្តត្រ ពាំងរាំង ,សុំជួយសាងសង់ព្រះវិហារវត្តទឹកជុំបង្ហើយ ,សំណូមពរសុំពង្រីកបណ្តាញអគ្គីសនីអោយដល់ភូមិមួយចំនួនដែលមិនទាន់មានបណ្តាញអគ្គីសនីប្រើប្រាស់ , សុំជួយសំភារៈប្រើប្រាស់របស់បញ្ជាការពារភូមិដូចជា (សំលៀកបំពាក់និងវិទ្យុទាក់ទង) ,បញ្ហាកង្វល់ជួយទប់ស្កាត់ក្មេងទំនើង, ចោរលួច ,បញ្ហាល្បែងស៊ីសង ,អំពើហឹង្សាក្នុងគ្រួសារ ,បញ្ហាបទល្មើសព្រៃឈើ, ជាពិសេសបញ្ហាតម្លៃសេវាសាធារណៈ និងបញ្ហាប្រឈមផ្សេងៗមួយចំនួនទៀត។ ឆ្លើយតបនិងដំណោះស្រាយបញ្ហាសេវាសាធារណៈ លោកមេឃុំអភិវឌ្ឍន៍ បានលើកឡើងថា៖ លោកបានប្រកាសជាសាធារណៈដល់មន្រ្តីរបស់លោកមិនមានអ្នកណាម្នាក់ពុករលួយនោះទេ គឺត្រូវយកតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុបានកំណត់កត្តា ដែលកើតមានកន្លងមកគឺប្រជាពលរដ្ឋមិនទៅរត់ការខ្លួនឯងនោះទេ បែរមានអ្នករត់ការគួកជេជំនួសS3250020ដោយបានយកតម្លៃពីប្រជាពល រដ្ឋលើសពីការកំណត់ លោកមេឃុំសំណូមពរអោយប្រជាពលរដ្ឋទាំងអស់ត្រូវទៅសាលាឃុំដោយខ្លួនឯង ចំណែកតម្លៃសេវាមានតម្លៃបិទនៅសាលាឃុំស្រាប់។ពាក់ព័ន្ធនិងបញ្ហាអគ្គីសនីតំណាងមន្ទីររ៉ែ និងថាមពល លោកទទួលយកទៅពិភាក្សាជាមួយក្រុមហ៊ុនដើម្បីពង្រីកបណ្តាញអោយបានតាមសំណូមពរជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំអភិវឌ្ឍន៍បានប្រើប្រាស់ទាំងអស់គ្នា។បញ្ហាល្បែងស៊ីសង,បញ្ហាក្មេងទំនើង,បញ្ហាអំពើហឹង្សា,បញ្ហាចោរលួច លោកអធិការស្រុកបានលើកឡើងថា៖ នៅក្នុងឃុំអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៥នេះ មានតិចតួចណាស់នៅក្នុងតំបន់នេះលោកក៏បានសំណូមពរផងដែរដើម្បីលប់បំបាត់អោយអស់ សុំអោយមានការចូលរួមសហការ និងការរាយការណ៍ពីប្រជាពលរដ្ឋ អោយបានទាន់ពេលវេលាដល់អាជ្ញាធរនិងសមត្ថកិច្ច។បញ្ហាបទល្មើសព្រៃឈើលោកនាយរដ្ឋបាលព្រៃឈើរមាសបានលើកឡើងថា៖ បច្ចុប្បន្នមិនមានឈើប្រ ណិតដឹកនាំទៀតទេ មានតែប្រជាពលរដ្ឋដឹកអុសយកទៅចំអិនអាហារតែប៉ុណ្ណោះ លោកក៏សុំអោយប្រជាពលរដ្ឋទាំងអស់សហការចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់បញ្ហានេះតាមការចង់បានរបស់ប្រជាពលរដ្ឋ និងអនុវត្តអោយបានត្រឹមត្រូវតាមច្បាប់ស្តីពីព្រៃឈើ។ឆ្លើយទៅនិងសំណូមពរក្តីកង្វល់របស់ប្រជាពលរដ្ឋទាំងអស់បន្ទាប់ពីការបកស្រាយរបស់ជំនាញរួចមកឯកឧត្តម តូច ចាន់កុសល បានមានប្រសាសន៍ថា៖ រាល់សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋក្រុមការងារ ថ្នាក់ជាតិ ថ្នាក់ខេត្ត និងទទួលយកមកដោះស្រាយ ចំពោះបញ្ហាប្រព័ន្ធធារាសាស្រ្ត និងអោយជំនាញសិក្សាស្រាវជ្រាវពីលទ្ធភាពដើម្បីដោះស្រាយ បើក្រុមការងារលើសលទ្ធភាពក្នុងការដោះស្រាយក្រុ មការងារនិងដាក់ជូនថ្នាក់លើពិនិត្យនិងសំរេច។ចំពោះសំណូមពរនិងបញ្ហាផ្សេងៗទៀតដែលនៅសេសសល់មិនទាន់ដោះស្រាយឯកឧត្តម និងទទួលយកទាំងអស់ ដើម្បីធ្វើការសិក្សាជាមួយថ្នាក់ខេត្ត ធ្វើការដោះស្រាយជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវសហការជាមួយសមត្ថកិច្ច រាយការណ៍ ដើម្បីចូលរួមទប់ស្កាត់បទល្មើសដែលកើតមាន ដើម្បីធានាអោយបានសុវត្ថិភាពក្នុងមូលដ្ឋានរបស់យើង និងរួមគ្នាកាត់បន្ថយបទល្មើស និងភាពក្រីក្ររបស់ប្រជាជនយើងអោយនៅកំរិតទាបបំផុត។S3250045 ឯកឧត្តម តូច ចាន់កុសល បានមានប្រសាសន៍បន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេ ចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរដល់ បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយគឺត្រូវផ្អែកទៅលើកំណើនសេដ្ឋកិច្ចរបស់ជាតិ។ ដូច្នេះប្រជាពលរដ្ឋត្រូវតែមានជំនឿទុកចិត្តលើ សម្តេច ហ៊ុន សែន នឹងកុំចាញ់ការញុះញង់របស់អ្នកដទៃអោយសោះ ដែលគេបានតែសន្យា ប៉ុន្តែមិនដែលឃើញធ្វើអ្វីអោយបានឃើញជាក់ស្តែងនោះឡើយ ។ ប្រជាពលរដ្ឋយើងពិតជាដឹងច្បាស់ហើយថា តើអ្នកណារំដោះយើងពីពួកប្រល័យពូជសាសន៍ប៉ុលពត អ្នកណាបង្រួមបង្រួមជាតិខ្មែរបានសុខសន្តិភាពដូចសព្វថ្ងៃ និងអ្នកណាជាអ្នកអភិវឌ្ឍន៍និងកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិលើគ្រប់វិស័យបានរីកចំរើន ដូចឃើញជាក់ស្តែងនៅពេលនេះ។ ឯកឧត្តម តូច ចាន់កុសល បានលើកឡើងផងដែរថា៖ ការរៀបចំវេទិកាសាធារណៈបានធ្វើអោយប្រជាពលរដ្ឋមានចិត្តរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់បានបញ្ចេញនូវក្តីកង្វល់របស់ពួកគាត់ ពួកគាត់សង្ឃឹមថា ក្តីកង្វល់និងសំណូមពរទាំងអស់របស់ពួកគាត់ នឹងត្រូវដោះស្រា យបានជាមិនខានក្នុងពេលដ៏ខ្លីខាងមុខនេះ។ ពួកគាត់ក៏បានសំណូមពរផងដែរសុំអោយមានវេទិការសាធារណៈ បានញឹកញាប់បន្តទៀត ដើ ម្បីអោយក្រុមការងារថ្នាក់ជាតិជួយដោះស្រាយរាល់ការលំបាកជូនពួកគាត់។ នៅចុងបញ្ចប់គណៈអធិបតីក៏បានចែកអត្តសញ្ញាណប័ណ្ណ ស ញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំនួន២៨៨នាក់ផងដែរ៕S3250042 S3250039 S3250020