លោកសង្ឃជាគ្រូបង្រៀនព្រះសង្ឃនៅវត្តធម្មវ័ន វាយកូននេនជាសិស្សរាប់សិបខ្សែ ភ្លើងរបួសបែកឈាមពេញខ្លួនដែលគ្រាន់តែមានកំហុសតិចតួច

0

ខេត្តកំពង់ឆ្នាំង៖ព្រះសង្ឃជាកូននេនព្រះជន្ម១១វស្សាមួយអង្គ បានរងរបួសបែកឈាមពេញខ្លួ
ន ដោយសារលោកសង្ឃជាគ្រូបង្រៀនក្នុងវត្ត បានយកខ្សែភ្លើងប៉ុនម្រាមដៃបត់ជា២ វាយវាត់
រាប់សិបខ្សែភ្លើង ដោយគ្រាន់តែមានកំហុសយកសៀវភៅរបស់លោកគ្រូមកសរសេរ។ករណីDSC07579
អំពើទារុណកម្មមកលើលោកនេនតូចអង្គនេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅក្នុងវត្តធម្មវ័ន ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
លោក វាន់ នុត អាយុ៤៥ឆ្នាំ និងលោកស្រី សួស ថា អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងអំពិ
ល ឃុំប្រស្នឹប ស្រុករលាប្អៀរ ជាពោម (ឪពុកម្តាយ) កូននេនរងគ្រោះបាននិយាយអោយដឹងនៅក្នុងមន្ទីរពេទ្យខេត្ត នៅព្រឹកថ្ងៃទី១៤ ខែសីហា នេះថា៖លោកនេនជាកូនរបស់គាត់ ព្រះនាម វាន់ វរៈ ព្រះជន្ម១១វស្សា បានមកបួសរៀនក្នុងវត្តធម្មវ័នរយះពេល២ព្រះវស្សាហើយ។ រឿងហេតុខាងលើនេះលោកមិបានដឹងច្បាស់ថាកើតឡើងដោយសារអ្វីនោះទេ ប៉ុន្តែគ្រាន់តែដឹងថា កូនរបស់លោក រងបួសពេញខ្លួន ដោយសារព្រះសង្ឃព្រះនាម ឌិត ប៉ែន ជាគ្រូបង្ហាត់បង្រៀនអក្សរក្នុងវត្តធម្មវ័ន ជាអ្នកវាយដំមកលើព្រះកាយរបស់កូនលោក ដែលបង្កអោយមានរបួសបែកឈាមពេញខ្លួនគួរអោយរន្ធត់ពេកណាស់ គឺជារឿងធ្វើទារុណកម្មយ៉ាងសាហាវ។DSC07585 លោក វាន់ នុត បានបញ្ជាក់អោយដឹងថា៖រឿងនេះពួកលោកជាឪពុកម្តាយ កើតទុកមិសុខចិត្តឡើយ ពួកលោកនឹងប្តឹងទៅមន្ទីរធម្មការនិងសាសនាខេត្ត និងសមត្តកិច្ចនគរបាលខេត្តជួយផ្តល់យុត្តិធម៌ដល់កូននេន និងពួកលោក និងសំណូមពរដល់ព្រះសង្ឃក្នុងវត្តធម្មវ័នជួយធ្វើជាសាក្សី និងផ្តល់យុត្តិធម៌ដល់កូននេនដ៏តូចមួយនេះផងមន្ទីរពេទ្យខេត្តថា៖ មុនពេលកើហេតុលោកបានយកសៀវភៅរបស់លោកគ្រូ បំណងយកមកសរសេរអក្សរ តែមិនទាន់បានសរសេរផង ក៏ត្រូវលោកចាប់លោក យកមកវាយវាត់តែម្តង គឺយកខ្សែភ្លើងប៉ុនម្រាមដៃបត់ជា២កំណាត់ វាយវាត់រាប់សិបខ្សែភ្លើងធ្វើអោយព្រះអង្គឈឺចុកចាប់ខ្លាំងណាស់ កឺវាយនៅចំពោះមុខព្រះសង្ឃជាង២០អង្គដែលកំពុងរៀនសូត្រនៅក្នុងវត្ត ប៉ុន្តែគ្មាន ព្រះសង្ឃអង្គណាហ៊ានចូលជួយលោកឡើយ និងនៅក្នុងល្ងាចនោះ ព្រះគ្រូចៅអធិការវត្តធម្មវ័ន មិនបានគង់នៅក្នុងវត្តទេ។ទាក់ទងក្នុងរឿនេះ ព្រះសង្ឃព្រះនាម ឌិន ប៉ែត ជាគ្រូបង្រៀនព្រះសង្ឃក្នុងវត្តធម្មវ័នអ្នកយកព័ត៌មានយើងមិនអាចរលលេខទូរស័ព្ទទាក់ទងសុំការបំភ្លឺពីព្រះអង្គបានឡើយនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ៕DSC07585 DSC07579