ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីកុមារីអាយុ១១ឆ្នាំម្នាក់បានប្រាបម្តាយថា យុវជនខាងលើជាពូបានចាប់រំលោកនាងបានសំរេចចំនួន២ដង នៅថ្ងៃបន្ទាប់គ្នាទី១៣ និងទី១៣
ខែហា២០១៥ម៉ោង១០និង២០នាទីយប់ នៅផ្ទះយាយ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោតដឹងថា៖យុវជនសង្ស័យមានឈ្មោះ ប៉ែន សុ ធី អាយុ២១ឆ្នាំ មានប្រពន្ធកូន នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។ចំណែកកុមារីរងគ្រោះមានឈ្មោះ ស ស ធ អាយុ១១ឆ្នាំ។នៅយប់ថ្ងៃទី១២ ខែសីហា ជនសង្ស័យបានខឹងជាមួយប្រពន្ធ ហើយបានមកដេកផ្ទះម្តាយនៅក្នុងភូមិកើតហេតុខាងលើ។នៅយប់នោះកុមារីរងគ្រោះក៏បានមកដេកលេង ជាមួយយាយ ដែលត្រូវជាម្តាយជនសង្ស័យខាងលើនេះដែរ ។ពេលយប់ឡើងជនសង្ស័យក៏បានចាប់រំលោកក្មួយស្រីខ្លួនឯងបានសំរេចម្តង និងនៅយប់ថ្ងៃទី១៣ ខែសីហា បានចាប់រំលោភបានសំរេចម្តងទៀត។ ក្រោយពេលកើតហេតុថ្ងៃទី១៣ ខែសីហា កុមារីរងគ្រោះក៏បានប្រាប់ជីដូន និងម្តាយអោយដឹង ហើយក៏បាននាំគ្នាប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានអោយចាប់ខ្លួនជនសង្ស័យ។
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ជនសង្ស័យឈ្មោះ ប៉ែន សុធី ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងផ្ទះម្តាយក្នុងភូមិព្រៃខ្មែរហើយនាំយកមកសាកសួរយកចម្លើយនៅក្នុងប៉ុស្តិនគរបាលរលាប្អៀរ។ចំពោះមុចសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ខ្លួនមិនបានចាប់រំលោភស៊ីជំរៅនោះទេ គឺគ្រាន់តែបានប្រើដៃសេងសើចតែប៉ុណ្ណោះ ( ប៉ុន្តែកុមារីរងគ្រោះបានប្រាប់សមត្ថកិច្ច គេបានចាប់រំលោភបានសំរេច២ដង គឺចេញទឹកដាក់លើភ្លៅនាង )។ ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី១៤ ខែសីហានេះ ដើម្បីអោយការិយាល័យជំនាញ កសាងសំណុំរឿងបន្ថែមតាមនិតិវិធី បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់៕



































