ជិះម៉ូតូពេលយប់បុកគោយន្តអត់មានចំណាំងផ្លាតពីក្រោយ របូសបាក់ស្មងជើងស្តាំ និងរបួសក្បាលធ្ងន់ធ្ងរ

0

កំពង់ឆ្នាំង៖បុរសម្នាក់បានរងរបួសបាក់ជើងឆ្វេងនិងត្រូវក្បាលយ៉ាងធ្ងន់ធ្ងរ ខណះដែលរូបគេបានជិះម៉ូតូទៅបុកនិងគោយន្តពីក្រោយដែលអត់មានបំពាក់ចំណាំងផ្លាតពីក្រោយ ហេ តុការណ៍បានកើតឡើង នៅម៉ោង៧និង២០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅលើផ្លូP8130014វជាតិលេខ៥ ចំណុចទំនាបព្រៃគុយ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំប្រស្នឹប ស្រុករលារប្អៀរ។
ស្ត្រីម្នាក់ត្រូវជាបងជនរងគ្រោះបង្កើតបាននិយាយអោយដឹងថា៖ជនរងគ្រោះមានឈ្មោះ ជួប សុភី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៌។មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០១១ មិនចាំស្លាកលេខ ចេញមកពីភូមិពង្រ ធ្វើដំណើរត្រឡប់មកផ្ទះ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើដោយមេឃងងិត មានភ្លៀងធ្លាក់ខ្លាំងផងនោះ មើលមិនឃើញ ក៏បានទៅបុកគោយន្តដែលកំពុងតែបើកបរលើផ្លូវជាតិ ពីក្រោយពេញទំហឹងបណ្តាលអោយរងរបួសបាក់ស្មងជើងស្តាំចេញឆ្អឹង និងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ត្រូវបានអ្នកធ្វើដំណើរតាមផ្លូវឃើញ ក៏លើកជនរងគ្រោះដឹកយកមកធ្វើការP8130011សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង តែដោយស្ថានភាពរបួសធ្ងន់ពេក ក៏បានបញ្ជូនបន្តទៅខេត្តបាត់ដំបទាំងយប់។ដោយឡែកគោយន្តក្រោយពីដឹងថាមានករណីគ្រោះថ្នាក់ គេក៏បានបន្ថែមល្បឿនបើកគេចបាត់ស្រមោលទាំងយប់ ដោយសារនៅតែពេលនោះជាពេលយប់ងងឹត ហើយមានភ្លៀងធ្លាក់យ៉ាងច្រើនផងនោះ ទើបអ្នកបើកគោយន្តអាចបើកគេចបាត់ដោយសុវត្ថិភាពបែបនេះ។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ករណីនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមរកម្ចាស់គោយន្តអត់បំពាក់ចំណាំងផ្លាតពីក្រោយដែលបង្កគ្រោះថ្នាក់ ដើម្បីយកមកអោយទទួលខុសត្រូវជាមួយនិងជនរងគ្រោះ និងចំពោះមុខច្បាប់ ៕P8130006