បន្ទាយមានជ័យ៖ អាគាសិក្សាមួយខ្នងមានប្រាំបន្ទប់ស្ថិតក្នុងសាលាបឋមសិក្សាថ្មពួកដែលរងគ្រោះបើុងដំបូលទាំងអស់ក្នុងចំណោយលំនៅដ្ឋានរបស់ពលរដ្ឋជាច្រើនដោយខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី29ខែឧសភាកន្លងទៅត្រូវបាន លោក ឧកញ៉ា ហង្ស ស៊ីផា ជំនួយការផ្ទាល់
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាននិងលោក លី សារីប្រធានមន្ទីរសុរិយោដីខេត្តព្រមទាំងលោក ឈើយ ចាន់ណាក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកថ្មពួកចុះពិនិត្យការជួសជុលឡើងវិញទាំងស្រុងដោយចំណាយថវិកាពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី25មិថុនា2015។លោក ឧកញ៉ា ហង្ស ស៊ីផា ជំនួយការផ្ទាល់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថាដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្សដែលកង្វះអាគារសិក្សាបន្ទាប់ពីត្រូវខ្យល់កន្រ្តាក់ហើយត្រូវរៀនបញ្ជៀតគ្នាលោកឧបនាយករដ្ឋមន្ត្រីក្នុងនាមប្រធានក្រុមការងារចុះជួយខេត្តបានចំណាយថវិកាប្រមាណជិតពីរម៉ឺនដុល្លា។លោកបន្តថាជំហានដំបូងអំណោយរបស់ឧបនាយករដ្ឋមន្រ្តីកែ គឹម យ៉ានដូច
គ្នាបានធ្វើទ្បើងវិញនៅដំបូលអាគារឈើមួយខ្នងនៅខាងមុខរួចហើយទើបន្តមកអាគារថ្មមួយនេះ។លោក លី សារី ប្រធានមន្ទីររៀបចំដែនដីនគរូប នីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យក្នុងនាមមន្ត្រីបច្ចេកទេសនិងក្រុមការងារដែលមានលោក ឈឺយ ចាន់ណា ប្រធានមន្ទីរអប់រំខេត្ត លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការខេត្តបាន ចុះ ពិនិត្យការជួសជុលនេះបាននិយាយថាអាគារដែលរងគ្រោះនេះបានសាងសង់ឡើងតាំងពីឆ្នាំ1998ដោយសង់ពីថ្មប្រក់សង្កសីហើយត្រូវខ្យល់កន្ត្រាក់បក់បោកគួចអោយរបើកដំបូលទាំងស្រុងនៅថ្ងៃ29ខែឧសភាកន្លងទៅ។ហើយការជួសជុលនេះតាមការគ្រោងទុកនឹងរួចនៅចុងខែកក្កដាខាងមុខនេះ៕




































