នគបាលជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ​ចុះ​មកពិនិត្យ​សណ្តាប់ធ្នាប់ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោកក្នុងខេត្តបន្ទាយមានជ័យ

0

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០១៥នគរបាល​ជាន់ខ្ពស់​របស់​ក្រសួងមហាផ្ទៃបានចុះមកពិនិត្យសណ្តាប់ធ្នាប់​និងចុះ​ពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ជើងគោក​ក្នុងខេត្តបន្ទាយមានជ័យដែលមានរយៈពេល ២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ដល់​ថ្ងៃទី​១៤ខែសីហា ឆ្នាំ​image (1)២០១៥ នៅតាម​ផ្លូវជាតិ​លេខ​៥ និង​លេខ​៦។លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុណ រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់ថា លោក​បាន​ដឹកនាំ​នគបាល​ជំនាញ​ចុះ​មកពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​ប្រទេស​កម្ពុ​ជា ដែល​ការចុះពិនិត្យ​ជំ​ហ៊ាន​ដំបូង​នេះ​បានធ្វើ​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិលេខ៦បន្ត​រហូតមក​ខេត្តបន្ទាយមានជ័យ ។លោក​បាន​ណែនាំ​ឲ្យ​នគរបាល​ចរាចរ​ណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​ត្រូវអនុវត្ត​ច្បាប់ឲ្យ​បាន​ល្អនូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្គាល់និង​បានយកទៅអនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​១០០​ភាគរយក្នុង​គោលបំណង​ការពារ​សុវត្ថិភាព​អាយុជីវិតរបស់ប្រជាពលរដ្ឋដើម្បី​គេចផុត​ពី​គ្រោះថ្នាក់​មួយ​នេះដែ​លអាច​កើតមាន​ជាយថាហេតុ។image (2)លោក​រុណ រ័ត្ន​វាសនា ក៏បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូន​ដែល​ប្រើប្រាស់​យាន្ត​យន្ត​គ្រប់​ប្រភេទ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ពាក្យស្លោក​ថា បើ​ផឹកស្រា​កុំ​បើកបរ បើ​បើក​បរកុំ​ផឹកស្រា ហើយ​ការបើកបរ​របស់​អ្នក​ត្រូវ​ចេះ​អនុគ្រោះ​ឲ្យ​គ្នា​ទៅវិញទៅមក​ទើប​អាច​គេច​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន ។លោក​បាន​បន្តថា​កក្តា​ដែល​ធ្វើឲ្យមានគ្រោះថ្នាក់​កើតឡើង​ភាគច្រើន​គឺ​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង ​និង​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរ​ណ៍ ដែលជាហេតុធ្វើឲ្យមានការព្រាត់ប្រាស់គ្នាដូចជា ប្តី​ព្រាត់​ប្រពន្ធ​កូន ព្រាត់​ប្រាស់ឱ​ពុកម្តាយ ​ហើយក៏អាចពិការ​អស់​មួយជីវិត​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ ដួច្នេះ​យើងទាំងអស់គ្នា​ត្រូវតែគោរព​ច្បាប់​ចរាចរណ៍​ដើម្បី​អាយុជីវិត​អ្នក​ដ៍​រុងរឿង ៕image image (2)