​អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​សាកល្បង​តម្រង់​ជួរ​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​ប្រាសាទតាព្រហ្ម​

0

​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​រៀបចំ​អនុវត្ត​សាកល្បង​តម្រង់​ជួរ​ភ្ញៀវ ក្នុង​ការចូល​ទស្សនា​ប្រា សាទ​តា​ព្រហ្ម នៅ​ថ្ងៃទី​២៤​ខែសីហា​ខាងមុខនេះ ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​។​
​ ​ដោយសា​តែ​កំណើន​ភ្ញៀវទេសចរ​ណ៏ មានការ​កើនឡើង ហើយ​ច្រកចូល​ប្រាសាទតាព្រហ្ម11868889_864335583636295_204858319_n​ផ្នែក​ខាងកើត​កំពែង​ទី​៣ ឆ្ពោះទៅកាន់​ផ្នែក​កណ្តាល​នៃ​ប្រាសាទ មាន​ភាព​តូចចង្អៀត​(​សណ្ឋាន​ជា​កដប​)​និង​មាន​ភាព​កកស្ទះ អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​រៀបចំ​អនុវត្ត​សាកល្បង ដោយបាន​ចេញ​ជា​សេចក្តីជូនដំណឹង​ដល់​សាធារណៈជន​។​
​ ​លិខិត​ជូនដំណឹង​ស្តីពី​ការចូលរួម​អនុវត្ត​វង់​ទស្សនាចរ សម្រាប់​ប្រាសាទតាព្រហ្ម​លេខ ៥៥៤/​រប​.​សជណ ចុះ​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​លោក​ប៊ុន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​កិ​ត្ត​យស​ជម្រាបជូន​ដល់​។ មន្ទីរ​ទេសចរ​ណ៏ សមាគម​ន៏​ទីភ្នាក់ងារ​ទេសចរ​ណ៏ សមាគម​ន៏​ម​គ្គុ​ទេស​ក៏​ទេសចរ​ណ៏ ក្រុមហ៊ុន​ទេសចរ​ណ៏ ម​គ្គុ​ទេស​ក៏​ទេសចរ​ណ៏ និង​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ទេសចរ​ណ៏​ទាំងអស់​ឲ្យ​បាន​ជ្រាប​។ ចាប់តាំងពី​ការបើក​ឲ្យ​ដំណើរការ វង់​ទស្សនាចរ​សាកល្បង​ប្រាសាទតាព្រហ្ម អស់​រយៈពេល​៥​ខែ​មកនេះ​ជា​លទ្ធផល​ឃើញថា​មានដំណើរ​ការ​រលូន​ល្អ​។ ព្រោះ​ការ​ទស្សនា​របស់​ភ្ញៀវ​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​បាន​ជួយ​សម្រួល​បញ្ជៀ​ស​ការកកស្ទះ​បាន​មួយចំនួនធំ នៅ​ផ្នែក​កណ្តាល​ប្រាសាទតាព្រហ្ម ក៏ដូចជា​ជៀសវាង​ផលប៉ះពាល់​ប្រាសាទ​និង​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ​ផងដែរ​។​
​ ​លិខិត​ជូនដំណឹង​បញ្ជាក់ទៀតថា កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​គម្រោង​ឥណ្ឌា ASI ដើម្បី​ពង្រីក​ទំហំ​កម្រាល​ឈើ​នៅត្រង់​ដើម​ស្ពង់ ក្នុង​កំពែង​ទី​៣​ភាគ​ខាងកើត ប៉ុន្តែ​យើង​សង្កេតឃើញ​មានការ​កកស្ទះ​ត្រង់ចំណុច​ច្រកចូល​ខាងកើត កំពែង​ទី​៣​ឆ្ពោះទៅកាន់​ផ្នែក​កណ្តាល​នៃ​ប្រាសាទ ខណៈពេល​ដែលមាន​ភ្ញៀវ​ច្រើន ព្រោះ​ច្រកចូល​នោះ​មាន​ភាព​តូចចង្អៀត​(​សណ្ឋាន​ជា​កដប​)​។ ក្នុង​បំណង​សម្រួល​ដល់​ការកកស្ទះ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​អនុវត្ត​សាកល្បង ការតម្រង់​ជួរ​ភ្ញៀវ ក្នុងករណី​ភ្ញៀវ​ច្រើន សម្រាប់​ការចូល​ទស្សនា​ផ្នែក​កណ្តាល​ប្រាសាទតាព្រហ្ម ដ​សើ​ម្បី​រក្សាបាន​នូវ​ ​
​ ​១​ការអភិរក្ស​ប្រាសាទ​តាមរយៈ ការគ្រប់គ្រង​លំហូរ​ភ្ញៀវ​ឲ្យ​បាន​ប្រសើ​។ ២ ផ្តល់​បទពិសោធ​ន៏​ល្អ​និង​សុវត្ថិភាព​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​។​៣​បង្ហាញ​ពី​គុណភាព​នៃ​ការគ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​។​
​ ​ការរៀបចំ​សាកល្បង ការតម្រង់​ជួរ​ភ្ញៀវ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤​ខែសីហា​ឆ្នាំ​២០១៥​តទៅ​។ សូម​លោក​លោកស្រី​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ទេសចរ​ណ៏ ស្ថាប​ន័​ពាក់​ព​ន្ធ័ ពិសេស​សមាគម​ន៏​ទេសចរ​ណ៏ មេ​ត្ត​ជ្រាប​និង​ចូលរួម​សហការ​៕11815646_864335570302963_1047446535_n 11872971_995447073810112_413485644_n ដោយ ខេង ឧ​ត្ត​ម​