​គម្រោង​ជួសជុល​ផ្លូវ​បន្ទាន់ ថែទាំ​ជាប្រចាំ និង​គម្រោង​ថែទាំ​ខួប ប្រវែង ២៨៨៥០​ម៉ែត្រ ត្រូវបាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៥

0

​ខេត្ត​ព្រះសីហនុ​៖​លោក នេន ម៉ា​ល័យ ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៌​ជនបទ មានប្រសាសនថា មន្ទីរ​បាន​អនុវត្ត​គម្រោង​ជួសជុល​ផ្លូវ​ចំនួន ០៣ ដែល​ត្រូវធ្វើ ទី​១ ជួសជុល​ផ្លូវ​បន្ទាន់ ០១​ខ្សែ មាន​ប្រវែង ២.២០០​ម៉ែត្រ នៅ​ស្រុក​ព្រៃនប់ ។ ទី​២ គម្រោង​ថែទាំ​ខួប​ផ្លូវ ០៤​ខ្សែ នៅ​ស្រុក​ព្រន​ប់IMG-20150814-WA0018 និង​ស្រុក​កំពង់​សិលា ខ្សែ​ទី​១ ផ្លូវ​ក្នុងភូមិ​ព្រៃ​ប្រសិទ្ធ​មួយ​ខ្សែ​ប្រវែង ២.៥០០​ម៉ែត្រ ខ្សែ​ទី​២ ផ្លូវ​ស្ទឹង​ឆាយ ខាងជើង​មាន​ប្រវែង ៥.៨០០​ម៉ែត្រ ខ្សែ​ទី​៣ ផ្លូវ​បឹង​តា​ព្រហ្ម ប្រវែង ៣.៥២០​ម៉ែត្រ និង​ខ្សែ​ទី​៤ នៅ ឃុំ​អូជ្រៅ បឹង​តា​ព្រហ្ម ប្រវែង ២.២៣០​ម៉ែត្រ ។ និង​ទី​៣ គម្រោង​ថែទាំ​ជាប្រចាំ​ផ្លូវ​ចំនួន ០៣​ខ្សែ ក្នុង ស្រុក​ព្រៃនប់ និង​ស្រុក​កំពង់​សិលា ក្នុងនោះ​ផ្លូវ​សំរោង​ព្រៃ​ប្រសិទ្ធ ៦.៦០០​ម៉ែត្រ ផ្លូវ​ភូមិ​ព្រៃ​ប្រសិទ្ធ​ប្រវែង ២.៥០០​ម៉ែត្រ និង​ផ្លូវ​ភូមិ​ទួល និង​ភូមិ​កំពង់​ស្មាច់​តួ​ក​ប្រវែង ៣.៥០០​ម៉ែត្រ ។ ក្រៅពី​ការងារ​ថែទាំ​ជួសជុល​ផ្លូវ មន្ទីរ​បាន​ជីក​អណ្តូងស្នប់​ប្រភេទ AFRIDEV ចំនួន ០៥​អណ្តូង ហើយ​ក្នុង​អណ្តូង​និ​មួយ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ២.០០០​ដុល្លា​អាមេរិក ព្រោះ​អណ្តូងស្នប់ គឺ​យើង​ធ្វើ​ទៅតាម​ស្តង់ដារ​របស់​ក្រសួង​អភិវឌ្ឍ​ន៌​ជនបទ ព្រមទាំង​បាន​ជួសជុល​អណ្តូងស្នប់​ជូន​ប្រជាពលរដ្ឋ​បាន ចំនួន ២០​អណ្តូង នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ភាគច្រើន​នៅក្នុង​ស្រុក​កំពង់​សិលា និង​ស្រុក​ព្រៃនប់ ។IMG-20150814-WA0019
​លោក នេន ម៉ា​ល័យ បាន​ឪ្យ​ដឹង​បន្តថា នៅក្នុង​ឆ្នាំ​២០១៤​កន្លងមក មន្ទីរ​អភិវឌ្ឍ​ន៌​ជនបទ បាន​បំពេញការងារ​មានដូចជា ការងារ​បញ្ចា​ប់​សុពលភាព​ផ្លូវ​ថែទាំ​ខួប ដោយ​កែសម្រួល​ផ្លូវ​ថែទាំ​ជា​លក្ខណ​ខួប​គម្រោង​ឆ្នាំ​២០១៣ ប្រវែង ១២.៦០០​ម៉ែត្រ នៅ​ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ។ ការងារ​ថែទាំ​ផ្លូវ​ជាប្រចាំ​ចំនួន ០៣​ខ្សែ ក្នុងនោះ​ខ្សែ​ទី​១​ប្រវែង ៨.០០០​ម៉ែត្រ ក្នុង​ឃុំ​អូរ​ឧ​ញ៉ា​ហេង ឃុំ​បឹង​តា​ព្រហ្ម ឃុំ​អូជ្រៅ​ស្រុក​ព្រៃនប់ ខ្សែ​ទី​២ ប្រវែង ៤.៥០០​ម៉ែត្រ ក្នុង​ឃុំ​ចម្ក​ការ​ហ្លួង ស្រុក​កំពង់​សិលា ខ្សែ​ទី​៣ ប្រវែង ៣.៧០០​ម៉ែត្រ ក្នុង​ឃុំ​ឆាយ ស្រុក​កំពង់​សិលា ។ និង​គម្រោង​ថែទាំ​ផ្លូវ​ជាល​ក្ខ​ណះ​ខួប ចំនួន ០២​ខ្សែ ក្នុងនោះ​ខ្សែ​ទី​១ ប្រវែង ៦.២០០​ម៉ែត្រ និង​លូ​០១​កន្លែង ភូមិ​ព្រៃ​ប្រសិទ្ធ និង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូ​បាក់រទេះ ស្រុក​កំពង់​សិលា ខ្សែ​ទី​២ ប្រវែង ៣.៥០០​ម៉ែត្រ ស្ថិត​ភូមិ​ទួល​កំពង់​ស្មាច់​តូច ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ។ គម្រោង​ការងារ​ជួសជុល​ផ្លូវ​បន្ទាន់ ០២​ខ្សែ ក្នុងនោះ​ខ្សែ​ទី​១ ប្រវែង ១.៧៥០​ម៉ែត្រ និង​សាងសង់​លូ​កាត់​ផ្លូវ​០១​កន្លែង មានមុខ​កាត់​០.៨០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​តា​ស្រី ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខ្សែ​ទី​២ ប្រវែង ១.៣៧០​ម៉ែត្រ និង​សាងសង់​លូ​កាត់​ផ្លូវ ០២​កន្លែង មុខកាត់​០.៨០​ម៉ែត្រ និង​ជីក​ប្រឡាយ​ប្រវែង ៧៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​បឹង​វែង​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់ ។​
​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៤ ការជួសជុល​ថែទាំ​ផ្លូវ​ជនបទ​ដោយ​ថវិកា​មន្ទីរ ផ្លូវ​ក្រាល​ក្រួស​ក្រហម ០២​ខ្សែ គឺ​ខ្សែ​ទី​១ ប្រវែង ១.៣៩៦​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ស្រែ​ក្នុង ឃុំ​អូជ្រៅ ស្រុក​ព្រៃនប់ ខ្សែ​ទី​២ ប្រវែង ១.៣០៥​ម៉ែត្រ ស្ថិតក្នុង​ភូមិប​ន្តា​យ​ប្រិ​យ៌ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ។ និង​ជួសជុល​អណ្តូងស្នប់​បាន​ចំនួន​៥០ សាងសង់​អណ្តូងស្នប់​អា​ហ្វ្រី​ដេ​វ​ចំនួន​០២​អណ្តូង នៅ​ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា និង​ធ្វើការ​សាងសង់​អណ្តូង​លូ​បាន​ចំនួន ១៩​ក្នុងស្រុក​ព្រៃនប់ និង​ស្រុក​កំពង់​សិលា ។​
​លោក នេន ម៉ា​ល័យ បញ្ជាក់ថា មន្ទីរ​អភិវឌ្ឍ​ន៌​ជនបទ មាន​ភារកិច្ច​ធ្វើ​ការងារ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ជនបទ​លើ​គម្រោង​ចំនួន​០៣ មានដូចជា ផ្លូវលំ ទឹកស្អាត និង​បង្គន់​អនាម័យ ។ ការអនុវត្ត​គម្រោង​ជាច្រើន​នៅ​ស្រុក​ចំនួន​០២ គឺ​ស្រុក​កំពង់​សិលា និង​ស្រុក​ព្រៃនប់ ៕​​IMG-20150814-WA0021 IMG-20150814-WA0022 IMG-20150814-WA0024 IMG-20150814-WA0025 IMG-20150814-WA0026