ខេត្តបន្ទាយមានជ័យ៖សមិត្តកិច្ចចម្រុះបានចុះពិនិត្យរកទំនិញប្រភេទត្រណាប់ដូងថាញ់ន៊ិញវៀតណាមដែលខូចគុណភាពដែលគេហាមដាក់លក់នៅតាមផ្សារនិងតាមតូបដែលចុះត្រួតពិន្យិមានផ្សាចំនួន២នៅថ្ងៃទី១៤សីហា២០១៥នៅក្នុងខេត្តបន្ទាយមានជ័យ។លោក លន់ ស៊ីថា អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាកាំកុងត្រូលខេត្តបានចុះសហការជាមួយមន្ត្រីនគបាលសេដ្ឋកិច្ចខេត្តនិងក្រសួងបានធ្វើការចុះត្រួតពិនិត្យរកទំនិញប្រភេទត្រណាប់ដូងថាញ់និញផលិតនៅប្រទេសវៀតណាមគេហាមមិនឲ្យដាក់លក់ក្នុងទីផ្សារ។លោកបានបញ្ជាក់ប្រាប់ថាទំនិញប្រភេទត្រណាប់ដូងថាំនិញនេះនាយកដ្ឋានកាំកុងត្រូលហាមមិនឲ្យដាក់លក់នៅទីផ្សារនិងតាមតូបនៅតាមផ្ទះជាដើមវាធ្វើឲ្យប៉ះពាល់ដល់ក្មេងៗយ៉ាងខ្លាំង ទើបមន្ត្រីចម្រុះចុះពិនិត្យផ្សាចំនួន២ក្នុងខេត្តបន្ទាយមានជ័យមានផ្សារមង្គលបូរីនិងផ្សារសិរីសោភ័ណ។
លោក លន់ ស៊ីថា បានបន្តថាលទ្ធផលការចុះពិនិត្យរកទំនិញប្រភេទត្រណាប់ដូងថាំនិញផលិតនៅប្រទេសវៀតណាមដែលប៉ះពាល់សុខភាពនោះបានរកមិនឃើញតែរកឃើញរឹបអូសយកមានឆាហួយ៥ថង់គ្មានការបរិច្ឆេត និងទឹកមិះ្មដែលជាអាស៊ីតរូបទន្សាយហោះនាំចូលពីប្រទេសថៃចំនួន៦ដបប៉ះពាល់សុខភាព ដំណាប់កន្ទួត២៩យួរ១៤គីឡូក្រាមគ្មានការបរិច្ឆេតកំទិចមី៣៣ថង់ស្មើរ៩គីឡូក្រាម ទឹកផ្លែឈើ៣៥កញ្ចប់ស្មើរ៧កន្លែងជាប្រភេទទំនិញគ្មានការបរិច្ឆេតនិងខូចគុណភាពយកទៅកន្លែងដើម្បីធ្វើកំណត់ហេតុនិងត្រ់មកំទេចចោល៕