ព្រៃ​ជិត​១៥​ហិកតា​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ជិត​អស់​

0

​កណ្តាល ៖ ទំហំ​ដីព្រៃ​ប្រមាណ​ជា​១៥​ហិកតា​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ស្ទើរតែ​ខូចខាត​អស់ទាំង​ស្រុង​ទោះបីជា​កម្លាំង​នគរបាល​មូលដ្ឋាន​ខិតខំ​រក​គ្រប់​យុទ្ធវិធី​ក្នុង​ការចូល​ពន្លត់​យ៉ាងណាក៏ដោយ ។ ការឆាបឆេះ​នេះ​សមត្ថកិច្ច​សន្និដ្ឋានថា ប្រហែលជា មាន​អ្នក​បោះ​កន្ទុយបារី​ចំ​ស្មៅ​ស្ងួត​ទើប​បណ្ដាល​ឲ្យ​មាន​ជា​អណ្ដាតភ្លើង​ឡើង​។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤​ស្ថិតក្នុង​បរិវេណ​ព្រៃ​ចំការ​បារាំង​ភូមិ​ក្រាំងក្រូច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​លោក មាន សំណាង​អធិការនគរបាល​ស្រុក​អង្គស្នួល​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ដោយផ្ទាល់​នោះបាន​ឲ្យ​ដឹងថា ការឆាបឆេះ​ព្រៃ​នេះ​មាន​ទំហំ​ដី​ប្រជា​ជិត​២​គីឡូម៉ែត្រ​ស្នើ​នឹង​១៥​ហិកតា ហើយ​ការឆាបឆេះ​នេះ​គឺ​ឆេះ​ស្មៅ​ខាងក្រោម ប៉ុន្តែ​ដោយ​ស្មៅ​នោះ​វារ​ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​ដល់​ដើមឈើ​ចំការ​បារាំង ក្នុងនោះ​លោក​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ផងដែរ​។

ប៉ុន្តែ​ដោយ​ស្ថាន​ភាពលំបាក​ខ្លាំងពេក​ទើប​លោក​ឲ្យ​កម្លាំង​របស់លោក​សហកា​រ​ជាមួយ​កម្លាំងយោធា​ត្មាត​ពង​និង​បាន​សូម​ឲ្យ​មេឃុំ​ដែល​នៅក្បែរនោះ​ឲ្យ​បញ្ជា​ការពារ​ឃុំ​ចុះជួយ ដោយ​កាច់​មែកឈើ​ចុះ​វាយ​ពន្លត់​ដោយផ្ទាល់ ពីព្រោះ​បើ​ពុំ​ដូច្នេះ​ទេ​ពុំ​អាច​ពន្លត់​បានឡើយ​។​ ​

លោក​បាន​បន្តទៀតថា ការឆាបឆេះ​ព្រៃ​ក្នុង​ចំការ​បារាំង​នេះ អាចមកពី​មាន​អ្នកភូមិ​បោះ​កន្ទុយបារី​ចោល​ចំ​ស្មៅ​ស្ងួត​រួចហើយ​ក៏បង្ក​ជា​អណ្តាតភ្លើង​តែម្តងទៅ ពីព្រោះ​ក្នុង​ចំការ​បារាំង​នេះ ជា​រៀងរាល់ ថ្ងៃ តែងតែមាន​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​មករក​អុស ដើម្បី​ចំអិន​បាយទឹក ហើយ​ទំហំ​នៃ​ការឆាបឆេះ​នេះ​មាន​ទំហំ​ប្រមាណ​ជា​១៥​ហិកតា ហើយ​ឆេះ​រាល​ស្មៅ​នោះទេ គឺ​ឆេះ​រឆេចរឆូច ប៉ុន្តែ​ទោះបីជា​យ៉ាង ណា​ក៏​លោក​ខិតខំ​បញ្ជា​កម្លាំង​រហូត​ពន្លត់​បានសម្រេច​ផងដែរ​៕ ​M25-t-full