​បញ្ជូន​ជនសង្ស័យ​៣​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

0

​ខេត្តសៀមរាប​៖ នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ​សង្កាត់​ស្លក្រាម បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​ក្រុង​សៀមរាប ខណៈ​ពួកគេ​វត្ថុតាងកំពុង​ចែកចាយ​នៅតាម​ដងផ្លូវ​។
ហេតុ​ការចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​ធ្វើឡើង​នា​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែសីហា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំណុច​ក្នុង​ក្រុមទី​១៤ ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​អោយដឹងថា ក្នុងការ​ចុះបង្ក្រាប​ករ​ណី​ខាងលើនេះ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុ​ស្តិ៏​សង្កាត់​ស្លក្រាម រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុងនោះ​មាន​ទី​១/​ឈ្មោះ សុង ហាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​គ្មាន​(​ឃាត់ខ្លួន​ថ្ងៃទី​១៣​ខែសីហា​) (​ជួញដូរ​)​រស់នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី​២/​ឈ្មោះ សូ បញ្ញា​រិ​ទ្ធ ហៅ​គង់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​គ្មាន​(​ឃាត់ខ្លួន​ថ្ងៃទី​១៣​ខែសីហា​)​រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​)​និង​ទី​៣/​ឈ្មោះ សូ ដា​រី​យ៉ា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​គ្មាន (​ឃាត់ខ្លួន​ថ្ងៃទី​១៤​ខែសីហា​)​ស្នាក់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​)​។​លោក​បន្តថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​បាន​វត្ថុតាង​រួមមានៈ​ទូរស័ព្ទដៃ​៣​គ្រឿង​,​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៥​កញ្ចប់​ស្មើនឹង​ទម្ងន់​០,៥​ក្រាម ,​កាំបិត​ចុង​ស្រួច​ចំនួន​២​ដើម​,​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១ និង​ឧ​បករ​ណ៏​ច្នៃ​ជក់​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៥​នេះ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ជនសង្ស័យ៣នាក់ វត្ថុតាង​ដោយ ខេង ឧ​ត្ត​ម​