​ក្រមុំចាស់​ម្នាក់​ចង​កស​ម្លា​ប់​ខ្លួនឯង​ដោយ​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​

0

សៀមរាប​៖  ​នារី​ក្រមុំចាស់​ម្នាក់​ត្រូវបាន​អ្នកភូមិ​ក្បែរ​គ្នា ប្រទះឃើញ​ចងក​ដោយ​ខ្សែ​នីឡុង​សម្លាប់​ខ្លួនឯង​និង ធ្នឹម​ផ្ទះ ដោយសា​ខូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​។​
ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី​១៥​ខែសីហា ឆ្នាំ​២០១៥FB_IMG_1439610071189 ក្នុងភូមិ​កំពង់​ថ្កូវ​១ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​
​អ្នកភូមិ​នៅ​កន្លែងកើតហេតុ​បាន​និយាយថា សព​ជនរងគ្រោះ​មុនពេល​សម្រេច​ធ្វើឃាត​ខ្លួនឯង​គឺ​មិនមាន​ប្តី​ទេ​(​ក្រមុំចាស់​)​។ លុះ​ពេល​មាន​ជំងឺ​ប្រចាំកាយ គាត់​ក៏បាន​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​តែ ម្តង​។​
លោក​វរៈសេនីយ៍ទោ ចាន់ សា​រ៉េ​ន អធិការនគរបាល​ស្រុក​ក្រឡាញ់ បាន​ម​ឲ្យ​ដឹងថា ស្ត្រី​ជា​ជនរងគ្រោះ​មានឈ្មោះ​លឿន បុប្ផា ៥២​ឆ្នាំមាន​មុខរបរ​ជា​អ្នលក់​ដូរ​នៅ​ផ្សារ​កំពង់​ថ្កូវ ហើយ​គាត់​នៅ​លីវ​ទេ​។ ជនរងគ្រោះ​ទំនងជា​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ ម្យ៉ាងទៀត​មិនមាន​កូនចៅ​នៅ​មើលថែ ទើបបាន​សម្រេចចិត្ត​បែបនេះ​។​លោក​បន្តថា ឆ្លងតាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព ពី​សំណាក់​សមត្ថកិច្ច​ជំនាញ ជនរងគ្រោះ​បាន​ចងក ដោយ​ខ្លួនឯង គឺ​ពុំមែន​ជា​ករណី​អំពើ​ឃាតកម្ម​អ្វី​នោះទេ​។​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​សាចញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕FB_IMG_1439610071189ដោយ ខេង ឧ​ត្ត​ម​