មានរឿង​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​កែប្រែ​មុខមាត់​ចង់​ស្អាត ចង់​សង្ហា​តែ​ត្រឡប់​វិល​ទៅ​ប្រទេស​វិញ​មិនបាន

0

​កូរ៉េ ៖ (​ប្រែភាសា​ដោយ ប៊ុន រដ្ឋា​) នៅ​មន្ទីរពេទ្យ​កូរ៉េ ខាងត្បូង បានចេញ​លិខិតធានា​អះអាង ពី​រូបភាព ផ្ទៃមុខ​ជូន​ដល់ អតិថិជន​ជនជាតិ​បរទេស ដែល​បានមក​កែប្រែ​រូ​បស​ម្ភ​ស្ស និង​តុបតែង​ផ្ទៃមុខ ដោយសារតែ​កន្លងមក មន្ត្រី​អន្តោ​ប្រវេ​ស ត្រួតពិនិត្យ តាម​ច្រកព្រំដែន បដិសេធ​ចំពោះ​ផ្ទៃមុខ មិន​ដូចគ្នា នៅក្នុង​ប៉ាស់​ស្ព័​រ ថែមទាំង​រារាំង​មិន​ឲ្យ​ជនបរទេស​ទាំងនោះ វិលត្រឡប់​ទៅ​ប្រទេស​វិញ​។​ ​

សេចក្តីរាយការណ៍ ក្រៅប្រទេស​ពី​ទីក្រុង ហ្សូ​ល ប្រទេស​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៣ ខែ មេសា ឆ្នាំ ២០១៤ ពត៌មាន តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ របស់​ប្រទេស​កូរ៉េ​បាន​បញ្ជាក់ថា ប​ច្ច​ប្បន្ន​នេះ​មន្ទីរពេទ្យ​ជាច្រើន​កន្លែង របស់​ប្រទេស​កូរ៉េ ចាំបាច់​ត្រូវតែ ចេញ​ឯកសារ​ធានា និង​បញ្ជាក់​ពី​ការកែប្រែ​មុខមាត់ ដោយមាន​ភាព​ទទួលខុស​ត្រូវ ជូន​ដល់​អតិថិជន ដែល​

បានមកពី​ក្រៅប្រទេស ដោយសារតែ ផ្ទៃមុខ​មុនពេល​កែប្រែ និង​ក្រោយពេល​កែប្រែ​មាត់​ភាពខុសប្លែក​ពីគ្នា​ឆ្ងាយ​ណាស់ ទើប​មាន​បញ្ហា​កន្លងមក មាន​ប្រជាជន​ចិន​ចំនួន ២៣​នាក់​និង​ជនជាតិ​ជប៉ុន ដែលមាន​អាយុ ៣៦ ដល់ ៥៤​ឆ្នាំ ដែល​បានធ្វើ​ដំណើរ​ទៅ​កែប្រែ​មុខមាត់​នៅ​ប្រទេស​កូរ៉េ តែ​មិនអាច​ចាក​ចេញពី​ប្រទេស​កូរ៉េ​បាន ដោយ សារ​មាន​បញ្ហារ​ដូច​ហេតុ​ការកែប្រែ​មុខមាត់​មិន​ត្រង់​តាម ប៉ាស់​ស្ព័​រ​។​

​ដោយ​ជួប​និង​បញ្ហា​បែបនេះ រដ្ឋបាល​ចិន ប​បាន​ឲ្យ​ដឹងថា ស្ត្រី និង​បុរស ដែល​បាន​ត្រឡប់​មកពី កែប្រែ​មុខមាត់ នៅ​ប្រទេស​កូរ៉េ ត្រូវបាន​មន្ត្រី​អន្តោ​ប្រវេ​ស ត្រួតពិនិត្យ​ប៉ាស់​ស្ព័​រ ណែនាំ​ឲ្យ​ទៅធ្វើ​លិខិតឆ្លងដែន​ថ្មី​ជាបន្ទាន់ ។ ប្រទេស​កូរ៉េខាងត្បូង កំពុងតែ​ក្លាយ ជាទី​ក្រុង​នៃ​កែស​ម្ភ​ស្ស ផ្ទៃមុខ ដែលមាន​មនុស្ស​មកពី​ពិភពលោក បានមក​ប្រទេស​កូរ៉េ​ដើម្បី​កែស​ម្ភ​ស្ស ចំនួន ២៥១៧៦​នាក់ ភាព​ច្រើន​ជា​ប្រជាជន​ចិន ។ ​649870 649871 649872 649873 649874 649875 649876 649877 649869