ខេត្តសៀមរាប៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ពាក់ពន្ធ័គ្រឿងញៀនត្រូវបាននគរបាលប្រឆាំងគ្រឿងញៀខេត្ត សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនិងនគរបាលប៉ុស្តិសង្កាត់ស្លក្រាម ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុ ក្នុងក្រុងសៀមរាប ខណៈពួកគេកំពុងចែកចាយនៅក្នុងភូមិគ្រឹះសោភ័ណ្ឌ បន្ទប់លេខ២០២ ក្នុងសង្កាត់ស្លក្រាម។
ហេតុការចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៥ស្ថិតនៅចំនុច ភូមិគ្រឹះសោភ័ណ្ឌក្នុង បន្ទប់លេខ២០២ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានប្រាប់ថា ក្នុងការចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ត្រូវបានកម្លាំងជំនាញសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនិងកម្លាំងនគរបាលប៉ុស្តិសង្កាត់ស្លក្រាម រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៤នាក់ក្នុងនោះមានទី១/ឈ្មោះ ហ៊ុន សីហា ភេទប្រុស អាយុ២១ឆ្នាំមុខរបរនៅផ្ទះមើលគោ (ជួញដូរ)រស់នៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងក្រុង/ខេត្តសៀមរាប ទី២/ឈ្មោះ យិប វិច្ចិកា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងម៉ូតូ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប(ចាត់ចែងឱ្យប្រើប្រាស់) ទី៣/ឈ្មោះ ពុំ ហ្វី ភេទប្រុសអាយុ១៧ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប(ចាត់ចែងឱ្យប្រើប្រាស់)និងទី៤/ឈ្មោះ រ៉េន វ៉ាន់ឌី ភេទស្រី អាយុ២៤ឆ្នាំមុខរបរមិនពិត រស់នៅភូមិគំរូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប(ប្រើប្រាស់)។លោកបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញធ្វើការដកហូតបានវត្ថុតាងរួមមានៈទូរស័ព្ទដៃចំនួន៤គ្រឿង,ម្សៅមេតំហ្វេតាមីនចំនួន១៣កញ្ចប់ស្មើនឹងទម្ងន់៣,៥ក្រាម,និងឧបករណ៏ប្រើប្រាស់ច្នៃជក់មួយចំនួន។បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៤នាក់ និងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០១៥ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ខេង ឧត្តម