កំពង់ធំ =មហាជនរឹះគន់កន្លែងសត្វឃាតដ្ឋានស្រុកកំពង់ស្វាយ ថាស្ងាតច្រងំដូចចោរលួចសេះព្រោះតែអាជីវករទាំងអស់ បានកាប់ជ្រូក គោ និងក្របី នៅក្រៅសត្វឃាតដ្ឋានធ្វើអោយបាត់ថវិការបង់ជូនរដ្ឋមួយចំនួនធំដោយសារតែអាជីវករទាំងនោះមិនបានបង់លុយគ្រប់ចំនូនសត្វឃាតនេះទេ ជុំវិញបញ្ហានេះមហាជនក៏បានសួរថាហេតុអ្វីបានជាពិឃាតសត្វនៅក្រៅសត្វឃាតដ្ឋាន?
ទាក់ទិននិងបញ្ហានេះ លោក បេ ប៊ុនសាន អ្នកទទួលម៉ៅការបន្ដ បានឆ្លើយប្រាប់ថាអ្នកសារពត័មានយើងថា អាជីវករទាំងអស់ពិបាករឿងផ្លូវចូលរងិលព្រោះជារដូវភ្លៀងហើយក៏បានសុំច្បាប់អនុញាតិទៅអភិបាលស្រុកកំពង់ស្វាយដើម្បីបានពិឃាតសត្វនៅក្រៅសត្វឃាតដ្ឋានទាំងអស់គ្នា ប៉ុន្តែបើយើងពិនិត្យជាក់ស្ដែង គឺផ្លូវគ្រួសក្រហមនេះ ពុំមានរអិលឬដក់ទឹកនោះទេ គឺជាផ្លូវល្អអាចដឹកជញ្ចូននិងប្រាស្រ័យទាក់ទងគ្នាបានដោយស្រួល ពុំដូចអាជីវករដែលគាត់និយាយអះអាងនោះទេ។
ក្នុងនោះដែរលោក អ៊ឹម ថន អភិបាលស្រុកកំពង់ស្វាយបានមានប្រសាសន៍ថា លោកបានហៅ អាជីវករទាំងអស់ព្រមទាំងអ្នកម៉ៅការអោយមកចូលរួមប្រជុំម្ដងហើយដើម្បីអោយពួកអាជីវករចូលទៅពិឃាតក្នុងសត្វឃាតដ្ឋានវិញ ងាយស្រួលក្នុងការគ្រប់គ្រោងលុយផាស៊ីដែលត្រូវបង់ជូនរដ្ន ពួកគាត់បានឆ្លើយថាគាត់និងចូលមកកាប់នៅក្នុងសត្វឃាតដ្ឋានវិញតែសំណូមពរអោយក្នុងសត្វឃាតដ្ឋានធ្វើចង្ក្រាន់ថែម និងមានឧបករណ៍គ្រប់គ្រាន់ ព្រោះកន្លងមកខ្វះឧបករណ៍ប្រើប្រាស់ តែបើតាមការពិនិត្យជាក់ស្ដែងចង្ក្រានមាន២ធំៗ និងមានឧបករណ៍ជាច្រើនអាចដំណើរការណ៍ទៅបាន ។
ក្នុងនោះលោកនូ វុធ ជាអ្នកកាប់ច្រើនជាងគេ បន្ទាប់មកលោក ស៊ុំ ថូ បានឆ្លើយតបមកថា ដោយសារតែអាជីវករចាំមើលគ្នាម្នាក់មិនចូល២នាក់ក៏មិនចូល ចេះតែហីៗទៅ ត្រូវនិងពេទ្យសត្វធ្វើព្រងើយផងនោះទើបធ្វើអោយកន្លែង សត្វឃាតដ្ឋានគ្មានអ្នកណាចូលមកពិឃាតនៅទីនោះ ក្រោយមកយើងបានធ្វើកិច្ចសម្ភាសជាមួយលោក នង វុធ អ្នកកាប់ជ្រូក និងគោ បានឆ្លើយប្រាប់ថាកាលពីមុន មានភ្លៀងច្រើនឡានដឹកជ្រូកអាចនិងជាប់ផុង ហើយចង្ក្រានក៏មានតិចហើយខូចមិនទាន់ជួសជុល និងមិនទានអ្នកកាប់ តែលោកនិងចូលមកវិញនៅពេលដែលមានឧបករណ៍គ្រប់គ្រាន់។ ក្រោយមកយើងបានធ្វើកិច្ចសម្ភាសជាមួយនិងលោក ដៀប រតនា អនុប្រធានពេទ្យសត្វខេត្តពាក់ព័ន្ធនិងជ្រូកនាំចូលគ្មានច្បាប់និងជ្រូកកាប់ក្រៅសត្វឃាតដ្ឋាន តែលោកបានឆ្លើយហាក់ដូចជាពុំដឹងអ្វីទាំងអស់ក្នុងនោះត្រូវបានមហាជន សង្ស័យថាលោកពុំដែលធ្វើការងារទេបានជាមិនដឹងហើយដេកស៊ីប្រាក់ខែរដ្ន។
សរុបសេចក្ដីមក ប្រជាពលរដ្នរឹះគន់ថាមន្ដ្រីអនុវត្តន៍ច្បាប់និងអាជីវកម្ម រួមគ្នាជាមួយអាជីវករ ឃុបឃឹតគ្នា កិបកេងចំណេញថវិការមិនព្រមបង់ជូនរដ្នគ្រប់ចំនួន ក្នុងនោះដែរលោក ធីវវណ្ណ ទ្ធី ប្រធានមន្ទីរកសិកម្មបានប្រាប់ថាលោកបានចាត់មន្ដ្រីរបស់លោកជាមួយនិងមន្ដ្រីក្រសួងតាមដាននិងចាត់ការរឿងនេះហើយ។
ក្រោយមកយើងទំនាក់ទំនងសម្ភាសជាមួយ េកឧត្តម គឹម សុខ អគ្គរធិការក្រសួងកសិកម្មតែលោកឆ្លើយថាសុំទោស លោកពុំបានដឹងអ្វីទាំងអស់អញ្ចឹងលោកក៏ពុំបានឆ្លើយតបក្នុងកិច្ចសម្ភាសនេះទេ ដោយមហាជន សំណូមពរអោយ លោកអភិបាលខេត្តមានចំណាត់ការចំពោះមន្ដ្រីដែលអនុវត្តន៍ច្បាប់បណ្ដែបណ្ដោយអោយមានការកាប់គោ ក្របី ជ្រូក គ្រប់កន្លែង ក្រៅសត្វឃាតដ្នាន ដែលធ្វើអោយបាតបង់ចំណូលរដ្ន ទៅហោប៉ៅបុគ្គល ៕ ប៊ុនរិទ្ធី