សៀមរាប៖ សំបុកចោរលួចនិងឆក់ប្រុសស្រី ចំនួន១១នាក់ ដែលផ្តើមចេញពីកាញៀនថ្នាំត្រូវបានប៉ូលីសការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល បើកប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៥នៅក្នុងសង្កាត់ចំនួន៤ក្នុងក្រុងសៀមរាប លោកវរសេនីយ៏ទោភឹង ចិន្តារ៉េត នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាយបានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់ដែលបានឃាត់ខ្លួន ទី១ឈ្មោះស៊ុន ដារ៉ាហៅទេព្យ ប្រុសអាយុ១៨ឆ្នាំទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ទី២ឈ្មោះឆន ស៊ីរដ្ឋា ហៅជាភេទប្រុសអាយុ១៨ឆ្នាំនៅភូមិវាលសង្កាត់គោកចកក្រុងសៀមរាប។ ទី៣ឈ្មោះហម ធីតា ហៅហ្កិច ភេទស្រីអាយុ២៣ឆ្នាំ នៅស្រុកកងមាស ខេត្តកំពង់ចាម។ទី៤ឈ្មោះជា វណ្ណៈ ប្រុសអាយុ៣៤ឆ្នាំ នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ។ទី៥ឈ្មោះសាន្ត ស៊ីម ហៅទឹកកក ប្រុសអាយុ ១៩ឆ្នាំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម។ទី៦ឈ្មោះអ៊ឹង សុខា ប្រុសអាយុ២១ឆ្នាំ នៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ។ទី៧ឈ្មោះឈុន មេងរ៉ូ ប្រុសអាយុ២០ឆ្នាំនៅភូមិខ្នារសង្កាត់ជ្រាវ។ទី៨ឈ្មោះជុំ រក្សា ប្រុសអាយុ២៤ឆ្នាំ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក។ទី៩ឈ្មោះឡៃ រដ្ឋម៉ាណា ប្រុសអាយុ២៧ឆ្នាំ នៅភូមិពោធិបុស្ស ឃុំលាងដៃ ស្រុកអង្គរធំ។ទី១០ឈ្មោះអ៊ួង គន្ធា ស្រីអាយិ១៩ឆ្នាំ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម និងទី១១ឈ្មោះគង់ ស្រីលក្ខ ស្រីអាយុ១៥ឆ្នាំ ។ ជនសង្ស័យទាំង១១នាក់ ត្រូវបញ្ជូនទៅតុលាការចំនួន១០នាក់ ដោយលើកលែងតែឈ្មោះគង់ ស្រីលក្ខគឺបញ្ជូនទៅមណ្ទលកែប្រែដោយសាតែនាងជាអនីតិជន។
លោកនាយការិយាល័យឲ្យដឹងទៀតថា ក្រុមចោរឆក់និងលួច ដែលបង្ក្រាបបាននេះ ពុំមែនជាមុខសញ្ញាចាស់ ឬមានការចាត់ចែង ពីមេខ្លោងណានោះទេ ពួកគេគឺចេញពីប្រភពញៀនថ្នាំ និងគ្មានមុខរបរពិតប្រាកដ ហើយមួយចំនួន គឺចាកចេញពីផ្ទះចោលម៉ែឪ។ ក្នុងសកម្មភាពនេះ ពួកគេផ្លាស់ប្តូគ្នាដើរលួចនិងឆក់ នៅក្នុងសង្កាត់ចំនួន៤នៃក្រុងសៀមរាប។ លោកបន្ថែមថា ដោយប្រតិបត្តិការនេះមានការលំបាក លោកឧត្តសេនីយ៏ទោសត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានផ្តល់ថវិការចំនួន៨០ម៉ឺនរៀល និងលោកព្រហ្ម សាគុណ នាយកក្រុមហ៊ុនឯកជនឈ្មោះរ៉ូយាល់អវតាឌីវេលុបមិនផ្តល់ថវិការចំនួន២០ម៉ឺនរៀលសម្រាប់លើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ច។ ប្រាក់ដែលបានពីការឧប្ថម្ភនោះលោកបានផ្តល់ទៅលោកអនុសេនីយ៏ទោជា ប៊ុនឡុង ៤០ម៉ឺនរៀល និង៦០ម៉ឺនរៀលទៀតផ្តល់ឲ្យកម្លាំងសម្ងាត់ក្នុងមូលដ្ឋាន។
លោកបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន គឺបានដកហូតសម្ភារៈមួយចំនួន ដែលសុទ្ធសឹងជារបស់ភ្ញៀវបរទេស និងម៉ូតូធុនវីវ៉ា១គ្រឿងពណ៏ខ្មៅ ដែលជាមធ្យោបាយធ្វើសម្មភាពលួចនិងឆក់។ចំណែកជនសង្ស័យនិងវត្ថុតាង កំពុងរៀបចំឯកសារកំណត់ហេតុបញ្ជូនទៅតុលាការបើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ ខេង ឧត្តម